ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម សឿម ប៉ុនណារិទ្ធ អភិបាលរងខេត្តនិងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការស្តារឡើងវិញដំណាំស្រូវរបស់បងប្អូនប្រជា កសិករនៅឃុំអូតាគី ស្រុកថ្មគោល

ចេញ​ផ្សាយ​ ២៣ វិច្ឆិកា ២០២០ 6550

ខេត្តបាត់ដំបងគឺជាទិសដៅចុងក្រោយនៃដំណើរបេសកកម្មសម្រាប់ថ្ងៃទី១ របស់ឯកឧត្តមរដ្ឋមន្ត្រី។ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយ ឯកឧត្តម សឿម ប៉ុនណារិទ្ធ អភិបាលរងខេត្តនិងសហការីបានអញ្ជើញមកពិនិត្យវឌ្ឍនភាពនៃការស្តារឡើងវិញដំណាំស្រូវរបស់បងប្អូនប្រជា កសិករនៅឃុំអូតាគី ស្រុកថ្មគោល។ នៅតំបន់នេះបងប្អូនប្រជាកសិករកំពុងសស្រាក់សស្រាំ ភ្ជួររាស់ ព្រោះពូជស្រូវ ខ្លះទៀតបូមទឹកបញ្ចូលស្រែ។ ខេត្តនេះ ក៏មិនចាញ់ខេត្តពោធិ៍សាត់ប៉ុន្មានទេ ចំពោះគ្រោះមហន្តរាយដោយសារទឹកជំនន់ឆ្នាំនេះ។ មន្ទីរបានឲ្យដឹងថា ផ្ទៃដីដំណាំស្រូវប៉ះពាល់សរុបចំនួន ១២៧ ១៨៩ហ. ក្នុងនោះខូចខាតទាំងស្រុងចំនួន ៤២ ៥១៧ហ. ក្នុងស្រុកចំនួន១០ ឃុំចំនួន ៦៤ និងកសិករចំនួន ២៧ ៨៤៩គ្រួសារ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បាននាំយកពូជស្រូវចំនួន ០៥០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូនប្រជាកសិករចំនួន ១០ ៥០០គ្រួសារ។ ដោយទទួលបានគ្រាប់ពូជស្រូវនេះ បងប្អូនប្រញាប់រួចរះនាំយកពូជស្រូវទៅព្រោះ ដោយគិតមកដល់ថ្ងៃទី២០ សម្រេចធ្វើបាន ៨៣១ . ហើយ ហើយខ្លះទៀតកំពុងញាប់ដៃ ញាប់ជើងទាំងយប់ ទាំងថ្ងៃភ្ជួររាស់ និងព្រោះគ្រាប់ពូជឲ្យបានទាន់ពេលវេលា។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថាដោយសារទឹកស្រកចុះយឺត ធ្វើឲ្យការភ្ជួររាស់ និងព្រោះពូជស្រូវក៏មានការយឺតយ៉ាវដែរ ហើយសង្ឃឹមថានៅបំណាច់ខែវិច្ឆិកានេះ តួលេខផ្ទៃដីស្តារដំណាំ ស្រូវឡើងវិញនឹងមានការកើនឡើង។

ក្នុងខណ:អញ្ជើញចុះមកតាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការស្តារដំណាំស្រូវឡើងវិញនេះ ចំពោះស្រុកឯកភ្នំ បងប្អូនប្រជាកសិករបានជួបបញ្ហាសំខាន់មួយគឺដំណុះគ្រាប់មានកម្រិតទាប ហើយខ្លះទៀតមិនដុះ ធ្វើឲ្យកសិករបង្ខំចិត្តរាស់ចោលតែម្តង។ កសិករទទួលស្គាល់ថា គាត់បានទិញពូជនេះពីប្រភពមិនច្បាស់លាស់ និងពូជមួយចំនួនទៀតគាត់រក្សាទុកយូពេក។ ចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំទី១- ចំពោះប្រជាកសិករ មុនទិញពូជស្រូវ គួរពិនិត្យឲ្យបានច្បាស់លាស់ មានប្រភពពីក្រុមហ៊ុន ឬពីសហគមន៍កសិកម្មដែលផលិតពូជ ទទួលស្គាល់ដោយអគ្គនាយកដ្ឋានកសិកម្មត្រឹមត្រូវ និងទី២- ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហ ការជាមួយអគ្គនាយកដ្ឋានកសិកម្ម ចុះពិនិត្យ និងវាយតម្លៃលើគុណភាពគ្រាប់ពូជនៅតាមក្រុមហ៊ុន សហគមន៍កសិកម្ម ដើម្បីលើកកម្ពស់គុណភាពពូជស្រូវ និងផ្តល់ភាពយុត្តិធម៌ជូនអ្នក ប្រើប្រាស់។

ដោយឡែក ក្នុងខេត្តទាំង៣ តំបន់ដែលមិនទទួលរងផងប៉ះពាល់ ដំណាំស្រូវលូតលាស់បានល្អ ខ្លះធ្វើខ្លួន មូលដើម ចេញផ្កា ឱនដាក់គ្រាប់ ហើយតំបន់ខ្លះទៀតបងប្អូនយើងប្រមូលផលជាបណ្តើរៗហើយ។

សូមបញ្ជាក់ថា៖ ការចុះពិនិត្យ និងវាយតម្លៃលើការស្តារឡើងវិញដំណាំស្រូវនៅខេត្តបាត់ដំបង របស់ក្រុមការងារដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តី បានចប់សព្វគ្រប់នៅវេលាម៉ោង ៥និង២០នាទី រសៀល។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...