កសិករ​១៣៦​នាក់​ធ្វើ​សមាជ​ជាតិ​លើក​ទី​៧

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2901

តំណាង​កសិករ​ចំនួន ១៣៦នាក់​ជាសមាជិក "បណ្តាញកសិករ និង​ធម្មជាតិ" បាន​ជួប​ជុំ​គ្នា​ធ្វើ​សមាជ​ថ្នាក់​ជាតិ​របស់​ខ្លួន​លើក​ទី​៧ នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពោធិ៍​អង្គ្រង ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី២២ ខែ​ធ្នូ ឆ្នាំ​២០០៩។

តំណាង​កសិករ​ចំនួន ១៣៦នាក់​ដែល​មក​ពី​បណ្តាញ​ការងារ​នានា​របស់​អង្គការ​សេដាក់ នៅ​ខេត្ត​ក្រុង បាន​ជួប​ជុំគ្នា​ដើម្បី​ពិភាក្សា​លើ​ការងារ​ដែល​បាន​អនុវត្ត​កន្លង​មក និង​បាន​លើក​ទិស​ដៅ​ការងារ ៣​ឆ្នាំ​ទៅ​មុខ​ទៀត។

ការ​ជួប​ជុំ​ធ្វើ​សមាជ​ថ្នាក់​ជាតិ​លើក​ទី​៧ ​របស់​បណ្តាញ​កសិករ​និង​ធម្មជាតិ​គឺ​ជា​សមាជ​ប្រចាំ​ ដែល​ធ្វើ​ឡើង​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​រីក​ចម្រើន​របស់​បណ្តាញ​ ក្នុង​ឆ្នាំ​២០០៩ និង​ដើម្បី​បង្ហាញ​យុទ្ធសាស្ត្រ​ការងារ​រហូត​ដល់​ឆ្នាំ​២០១២។

តំណាង​កសិករ​ទាំង ១៣៦​នាក់ គឺ​ជា​តំណាង​ដែល​ជាប់​ឆ្នោត​មក​ពី​ខេត្ត ​ក្រុង​ចំនួន ១១​នៃ​ប្រទេស​កម្ពុជា។ អ្នក​តំណាង​ទាំង​នេះ​រួម​មាន​តំណាង​សមាគម​ថ្នាក់​ខេត្ត តំណាង​សហព័ន្ធ ឬ​បណ្តាញ​ថ្នាក់​ជាតិ​ដូច​ជា​បណ្តាញ​យុវជន​ថ្នាក់​ជាតិ បណ្តាញ​ស្ត្រី បណ្តាញ​ផ្សារ​សហគមន៍ និង​បណ្តាញ​ក្រុម​ផលិត​ស្រូវ​សរីរាង្គ។

ប្រធាន "បណ្តាញ​កសិករ និង​ធម្មជាតិ​" គឺ​លោក អួន សុផល បាន​ប្រាប់​ឲ្យ​ដឹង​អំពី​បណ្តាញ​កសិករ​ និង​ធម្មជាតិ​ថា ជា​ការ​ចង​ក្រង​បណ្តាញ​កសិករ​នៅ​ទូទាំង​ប្រទេស​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ អង្គការ​សេដាក ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព​កសិករ​កម្ពុជា និង​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​មក។

លោក អួន សុផល បញ្ជាក់​បន្ថែម​ថា ៖ «គឺ​បណ្តាញ​កសិករ​ទូទាំង​ប្រទេស ១១ខេត្ត ហើយ​យើង​មាន​សមាគម​ ១១០៧សព្វ​ថ្ងៃ​នេះ។ មាន​សមាជិក​ជាង​បី​ម៉ឺន​នាក់»។

សមាជ​របស់​បណ្តាញ​កសិករ និង​ធម្មជាតិ​ដែល​សហការ​ជា​មួយ​មជ្ឈ​មណ្ឌល​សេដាក ត្រូវ​បាន​ប្រធាន​នាយកដ្ឋាន​ផ្សព្វ​ផ្សាយ​កសិកម្ម រុក្ខា​ប្រមាញ់ និងនេ​សាទ គឺ​លោក ម៉ក់ សឿន វាយ​តម្លៃ​ថា ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ក្រសួង​របស់​លោក​ក្នុង​ការ​ជ្រើស​រើស​កសិករ​ ឆ្នើមដែល​ក្រសួង​គ្រោង​នឹង​នៅ​ពេល​ខាង​មុខ។

លោក​បញ្ជាក់​បន្ថែម​ដូច្នេះ​ថា ៖ «បណ្តាញ​កសិករ​នេះ​ជា​ផ្នែក​មួយ​ ដើម្បី​ឲ្យ​កសិករ​មាន​សាមគ្គី​គ្នា​ទំនាក់​ទំនង​ផ្លាស់​ប្តូរ​បច្ចេកទេស ការ​រក​ទីផ្សារ​ ក៏​ដូច​ជា​មាន​បញ្ហា​អី​ផ្លាស់​ប្តូរ​គ្នា»។

ប្រធាន​មជ្ឈ​មណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម ហៅ​កាត់​ថា សេដាក គឺ​លោក យ៉ង សាំងកុមារ ថ្លែង​ថា ការ​ចង​ក្រង​បណ្តាញ​កសិករ គឺ​ជា​ការ​ពង្រឹង​ធនធាន​មនុស្ស និង​បន្ត​ការងារ​អភិវឌ្ឍន៍​កសិកម្ម​។ ការ​ចង​ក្រង​បណ្តាញ​កសិករ នាំ​ឲ្យ​ចំណេញ​ទាំង​ឈ្មួញ និង​ទាំង​កសិករ​ក្នុង​ការ​ទិញ​លក់​កសិផល​។ ជា​ពិសេសគឺ​ការ​កំណត់​តម្លៃ។ លោក​ថ្លែង​ទៀត​ថា ថ្មីៗ​នេះ​លោក​ទើប​តែ​ចុះ​កិច្ច​សន្យា​លើ​ទឹក​ប្រាក់​មួយ​លាន​ដុល្លារ​ជា​ មួយ​ប្រទេស​ហូល្លង់ ក្នុង​ការ​ប្រមូល​ទិញ​ស្រូវ​របស់​កសិករ​នៅ​កម្ពុជា៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...