ផ្លូវលំ​ពីរ​ខ្សែ​ប្រមាណ​ជាង៥គីឡូ​ម៉េ​ត្រ​ក្នុង​ឃុំ​ត្រាំកក់​ត្រូវបាន​សម្ភោ​ធ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 428

ផ្លូវលំ​ពីរ​ខ្សែ​ដែលមាន​ប្រវែង ៥.៨០៨ ម៉ែត្រ​ស្ថិតនៅ​ភូមិ​ជ្រៃ​ត្នោត ស្រុក​ត្រាំកក់ ត្រូវ​កាត់​ខ្សែបូ​សម្ភោ​ធ​ជា​ផ្លូវការ​កាលពី ដើម​សប្តាហ៍​ដោយ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកភូមិ​ទាក់ទង​ទៅនឹង​ផលប្រយោជន៍​នៃ​ផ្លូវលំ​ជនបទ​នៅក្នុង​ពិធី​នេះ​ថា ផ្លូវលំ​ពីរ​ខ្សែរ​នេះ គឺ​ជាស​សៃ​ឈាម​សេ​ដ្ធ​កិច្ច​ជនបទ​ដែល​វា​មិន​ត្រឹមតែ​ជួយ​សំរួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​ទៅកាន់​ទីផ្សារ ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​ការធ្វើសមាហរណកម្ម​ជនបទ​ទៅ​ទីប្រជុំជន និង​ទីក្រុង​ផងដែរ។

ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​អជ្ញាធរ ដែនដី និង​ប្រជាពលរដ្ឋ​ទាំងអស់​ខិតខំ​ថែរក្សា​ផ្លូវ​នេះ​ឳ្យ​បានល្អ និង​កសាង​បន្ថែមទៀត​ដើម្បី​តម្រូវការ​របស់​ប្រជាពលរដ្ឋ យើង​ហើយ​ទន្ទឹមនឹងនេះ​ក៏ត្រូវ​ខិតខំ​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​នៅ​តំបន់​ដី​ទំនេរ ជាពិសេស​នៅតាម​ដងផ្លូវ។ ឯកឧត្តម​បាន​ជំ​រុញ ឱ្យ​ក្រុមការងារ​ចលនា​ប្រជាពលរដ្ឋ​ឱ្យចូល​រួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន​នៅក្នុង​មូលដ្ឋាន​ដើម្បី​ការពារ បរិស្ថាន និង​ការពារ​ហូរ​ច្រោះ​ដី​ផ្លូវ​ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​ផលប្រយោជន៍​នៃ​ដើមឈើ​ថា ស្លឹក​របស់​វា​ផ្តល់នូវ​ជីជាតិ​ដល់​ដី ស្រែ​របស់​កសិករ​យើង។ ដូច្នេះ​យើង​ត្រូវ​ប្រើប្រាស់​ស្លឹកឈើ​ធ្វើជា​ជី​ប្រសើរ​ជាង​យើង​ទិញ​ជីគីមី។ កាលណា​យើង​មាន ព្រៃឈើ​យើង​ក៏មាន​ទឹកភ្លៀង ហើយ​កសិកម្ម​របស់​យើង​ក៏មាន​ការរីកចម្រើន។ ឯកឧត្តម​បាន​កោតសរសើរ​ថា មកដល់ ពេលនេះ​ស្រុក​ត្រាំកក់​ធ្វើ​ស្រូវ​បាន ៣៦.០០០ ហិកតា​លើ​ផែនការ​ចំនួន ៣៤.០០០ ហិកតា។

ទោះបីជា​យ៉ាងនេះ​ក្តី​ឯកឧត្តម​បាន​ផ្តាំផ្ញើ​ថា​ការងារ​ដែល​ត្រូវធ្វើ​បន្តទៀត​គឺ​បញ្ហា​ទឹក​ត្រូវ​ពង្រឹង​ភ្លឺស្រែ​រក្សា​ទឹក​ទុក​ឱ្យបាន​គ្រប់គ្រាន់ និង​ខិតខំ​ស្វែងរក​ស្លឹកឈើ​ដើម្បី​គ្រប​ដីស្រែ​តាម​ចន្លោះ​គុ​ម្ភ​ស្រូវ ដែល​វា​ជួយ​ឱ្យ​ដី​សើម​ជានិច្ច​ផង និង​ផ្តល់​ដី​ជល់​ស្រូវ​ផង ប៉ុន្តែ​ក៏ត្រូវ​កម្ចាត់​ស្មៅ​នៅតាម​ស្រែ ឱ្យបាន​ស្អាត​ផងដែរ។ ហើយ​កុំ​ភ្លេច​ប្រី​ជីកំប៉ុស​ទឹក​បាញ់​ទៅលើ​ស្រូវ​រៀងរាល់​សប្តាហ៍។

ឯកឧត្តមរ​ដ្ធ​មន្ត្រី ក៏បាន​រំលឹក​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច ហ៊ុន សែន ដែល​ជំរុញ​ផលិតកម្ម​ស្រូវ​ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យទទួល​បាន​ជោគជ័យ។ ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៏បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងស្រុក​នោះ​ដែលមាន​គោ​ញី​ល្អ​ត្រូវ​បំប៉ន​ត្រៀម​សម្រាប់​ការ​បង្កាត់​ពូជ ដោយ​ឥតគិតថ្លៃ​ដើម្បី​ជំរុញឱ្យមាន​ការរីកចម្រើន​លើ​ការ​បង្កាត់​ពូជ​គោ​សិប្បនិម្មិត​នៅក្នុង​មូលដ្ឋាន។

ក្នុងឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​ថវិការ​បន្ថែម​ចំនួន ២.៨០០.០០០រៀល​ដើម្បី​បង្គ្រប់​ដល់​ការធ្វើ​ផ្លូវ​នេះ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...