មន្ត្រី​ជួប​កសិករ​សហគមន៍​នាង​ទាវ​ដែល​ធ្វើ​ស្រូវពង្រោះ​បង្កើន​រដូវ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 1967

បញ្ហា​ ផ្លាស់ប្តូរ​ពូជ របៀប​ធ្វើ ការប្រើប្រាស់​ដី និង​ថែទាំ ជា​ប្រធានបទ​ នៃ​ការផ្លាស់ប្តូរ យោបល​គ្នា​រវាង ក្រុម​កសិករ និង​មន្ត្រីជាន់ខ្ពស់ ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ កាលពី​ថ្ងៃទី ២៣ ខែ​ឧស​ភា កន្លងទៅនេះ នៅ​សហគមន៍​នាង​ទាវ ឃុំ​ជីគ ស្រុក​ត្បូងឃ្មុំ។

មន្ត្រី​ខុទ្ទកាល័យ​លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី២៥ ខែឧសភា​នេះ​ថា លោក​រដ្ឋមន្ត្រី និង​មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួង បាន​អញ្ជើញ​ចុះទៅពិនិត្យ ស្រូវពង្រោះ​បង្កើន​រដូវ និង​ជួប​ជាមួយ​កសិករ សមាជិក​សហគមន៍​នាង​ទាវ ចំនួន២០០គ្រួសារ។

នៅពេលនោះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​បានឱ្យដឹងថា ជាទូទៅ​កសិករ ​និយម​ធ្វើ​ស្រូវ​ព្រោះ​បង្កើន​រដូវ និង​ស្រូវវស្សា។ ទិន្នផល​ជារួម ​ទទួលបាន ៣-៥តោន​ ក្នុង១ហិកតា។ ក្រុម​ប្រតិភូ​ក៏បាន​ស្តាប់​ការលើកឡើង ​របស់​កសិករ​ទា​ក់​ទង ​នឹង​ការធ្វើ​ស្រែ​របស់​ពួកគេ។

ជាមួយគ្នានេះដែរ លោក​ងិន ឆាយ ប្រធាន នាយកដ្ឋាន​ដំណាំ​ស្រូវ និង​លោក​អ៊ុក ម៉ា​កា​រា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បានផ្តល់​ជា​ទ្រឹស្តី និង​បទពិសោធន៍​ជាគ​ន្លឺះ​ដល់​កសិករ អំពី​ការប្រើប្រាស់​ជី ថ្នាំពុល​កសិកម្ម ការធ្វើ​ដី និង​ជំងឺ​ស្រូវ។

មន្ត្រី​ដដែល​បានឱ្យដឹង​ទៀតថា​ក្នុង​ឱ​កាលនោះ​លោក​រដ្ឋមន្ត្រី បាន​ប្រាប់​ដល់​កសិករ​នៅ​ទីនោះ ក៏ដូចជា​សារ​ទៅកាន់​កសិករ​នៅ​តំបន់​ផ្សេង​ទៀតថា ដើម្បី​ជំរុញ​ផលិតផល​កសិកម្ម ពិសេស​ដំណាំ​ស្រូវ ឱ្យ​ទទួលបាន​ទិន្នផល​ខ្ពស់ នោះ​ចាំបាច់​ត្រូវតែ​យកចិត្តទុកដាក់ ទៅលើ​ការជ្រើសរើស​ពូជ ការប្រើប្រាស់​ពូជ បច្ចេកទេស​សាបព្រោះ ស្ទូង និង​ថែទាំ។ល។ លោក​បាន​កោតសរសើរ​សហគមន៍ នាង​ទាវ ដែល​ចាប់​ផ្តើមធ្វើ​ស្រូវពង្រោះ​បង្កើន​រដូវ​នេះ។ លោក​ក៏បាន​ពន្យល់​ពី​បច្ចេកទេស ប.វ.ស ដល់ បងប្អូន​ប្រជាកសិករ។ លោក​រដ្ឋមន្ត្រី​បានប្រគល់​ការងារ​នេះ ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទី​កសិកម្ម ចុះមក​បង្រៀន​ពី​ការប្រើប្រាស់​ពូជ ការធ្វើ​ដី សាប ដក ស្ទូង ការប្រើប្រាស់​ជី ថ្នាំ​សម្លាប់​សត្វល្អិត និង​ការថែទាំ​ដល់​កសិករ ជាពិសេស​ត្រូវ​រក​ស្រែ​ដើម្បី​ធ្វើ​បង្ហាញ​ឱ្យ​កសិករ​ជឿរ និង​ទទួលយក។

អ្វីដែល​លោក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ផង និង​សំនូមពរ​ផង ដល់​កសិករ​នោះ គឺ​ការកាត់បន្ថយ បរិមាណ​ពូជ​ច្រើន ដែល​អនុវត្តតាម​ទម្លាប់​ចាស់ ដោយ​គួរប្រើ​ប្រាស់​បច្ចេកទេស​ថ្មី ដែល​ចំណាយ​ពូជ តិច ដែល​គួរតែ​ប្រើ​ឧបករណ៍​ព្រោះ​ជំនួស​វិញ។

ក្នុងឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​បានប្រគល់​ឧបករណ៍​ព្រោះ​ទៅឱ្យ​សហគមន៍​ចំនួន ២គ្រឿង និង​ឧបករណ៍​កំចាត់​ស្មៅ២គ្រឿង​ថែមទៀត។ លោក​ក៏បាន​ជូន​ជា​យោបល​ផងដែរ​ថា ដោយសារ​តំបន់ នេះ​ជា​ដី​មាន​ជីវជាតិ ដូច្នេះ​មិនគួរ​ប្រើប្រាស់​ជីគីមី​ទេ ហើយ​គួរ​នាំគ្នា​សន្សំ​ជីធម្មជាតិ និង​ប្រើប្រាស់​ជី ធម្មជាតិ​វិញ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...