រដ្ឋ​ម​ន្រី្ដ​មាន​គោលនយោបាយ​ល្អ​តែ​ត្រូវមាន​ធន​ធនា​មនុស្ស​ថែមទៀត

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2633

មន្ដ្រីជាន់ខ្ពស់ ​នៃ​រាជរដ្ឋាភិបាល បាន​ថ្លែងថាការ​មាន​គោលនយោបាយ​ល្អ គឺ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​ក៏​ត្រូវមាន​ធនធានមនុស្ស​ល្អ​ ដើម្បី​សម្រេច​នូវ​គោលនយោបាយ ​នេះ​ផងដែរ។

ថ្លែង​នៅក្នុង​ពិធី​បិទ​ ការបូកសរុប​ចលនា​គ្រូបង្រៀន​ទូទាំង ​ស្រុក​ត្រាំកក់ លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​លើកឡើងថា មាន​គោលនយោបាយ​ល្អ គឺ​មិនទាន់​គ្រប់គ្រាន់​ទេ បើ​ពុំមាន​ធនធានមនុស្ស​ល្អ ​ដើម្បី​អនុវត្ដ​នូវ​គោលនយោបាយ ​នោះ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការទទួលខុសត្រូវ។

លោក​បន្ដទៀតថា ហេតុ​ដូចនេះហើយ​ទើប​រាជរដ្ឋាភិបាល​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​ក្នុង​គោលដៅ​មួយ​ជាក់លាក់។

ជាមួយនឹង​ការកោតសរសើរ ​ចំពោះ​ការរួមចំណែក​របស់លោក​គ្រូ​អ្នកគ្រូ​នៅ​តំបន់​ជនបទ ​លោក​រដ្ឋមន្ដ្រី​បាន​ថ្លែង​ទៀតថា ​ដើម្បី​អនុវត្ដ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​គឺ​ការបង្ហូរ​ធនធានមនុស្ស​ទៅកាន់​តំបន់​ជនបទ​សមស្រប​តាម​តម្រូវការ​ គឺជា​ការងារ​ដែលមាន​សារៈសំខាន់។ ដើម្បី​អភិវឌ្ឍ​ន៏​ប្រទេស​ ឱ្យមាន​ការរីកចម្រើន​ត្រូវ​ការចាំបាច់​នូវ​មនុស្ស​ ដែលមាន​ចំណេះដឹង​មាន​សមត្ថ​ភាពល្អ។ អនាគត​ស្លាប់​រស់​របស់​កម្ពុជា គឺ​ពឹង​ផ្អែកទៅលើ​វិស័យ​អប់រំ​នេះឯង។

លោក​រដ្ឋមន្ដ្រី​បានធ្វើការ​ពន្យល់​ទៀតថា សេដ្ឋកិច្ច​នៅ​ជនបទ​មានការ​ប្រែប្រួល​រីកចម្រើន​ពឹងផ្អែក​លើ​ធនធានមនុស្ស។ការប្រកួតប្រជែង​លើ​ទីផ្សារ​ក៏​ពឹង​ផ្អែកលើ​ធនធានមនុស្ស​ដែរ​ពោលគឺ​ធនធានមនុស្ស​ជា​កត្ដា​គន្លឹះ​មិនអាច​ខ្វះ​បាន​ក្នុង​ការជំរុញឱ្យ​ប្រទេស​មានការ​អភិវឌ្ឍ​ន៏​ដោយ​ចីរភាព។

ពិធី​ជួបជុំ​នេះ​បាន​ធ្វើឡើង​កាលពីដើម​ស​ប្ដា​ហ៏​កន្លងទៅនេះ ដោយមាន​លោកគ្រូ អ្នកគ្រូ នាយក​សាលា​គ្រប់​ភូមិ​សិក្សា​នៅ​ទូទាំង​ស្រុក​ត្រាំកក់​ទាំងអស់​ចូលរួម។ កិច្ចប្រជុំ​នេះ​ដើម្បី​ស្វែងរក​ឱ្យឃើញ​ពី​ចំណុចខ្លាំង និង​ខ្សោយ ក្នុងការ​ជំរុញ​វិស័យ​អប់រំ​នៅ​ជនបទ​មួយ​នេះ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...