ឯកឧត្តមរដ្ឋមន្ត្រី​សរសើរ​ពី​ទំនាក់ទំនង​ជាមួយ​បារាំង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2169

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ​បានធ្វើកា​រ​កត់សម្គាល់​ និង​កោតសរសើរ​ពី​ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា ​រវាង​កម្ពុជា​បារាំង ​ដែល​ក្នុងនោះ​មាន​ក្រសួងកសិកម្ម​ផងដែរ។ កាលពី​ព្រឹក​ថ្ងៃទី២៣ ខែមីនា ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន បានទទួល​ជួប​សវនាការ ​ជាមួយ​លោក​ហ្គ្រី​ស​ស្ទៀ​ន​ខូ​ណាន់ (Christ ianConnan) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​សហការី​ ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន ​ទាក់ទង​ទៅនឹង​ជំនួយ​របស់​បារាំង ​ដែល​បាន​ជួយ​លើ​វិស័យ​កសិកម្ម​នាពេល​កន្លង​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម ។

លោក​ហុក ណា​រិត នាយក​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​ប្រាប់ថា ក្នុងជំនួប​នោះ​ ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ​បាន​ជម្រាបជូន​ លោក​ទូត​អំពី​ចំណងទាក់ទង​ការទូត ​ដែលមាន​ជា​យូរអង្វែង​មកហើយ​ ក្នុង​ចំណង​ការទូត​នេះ បារាំង​ បាន​ជួយ​កម្ពុជា ​ជា​បន្ដបន្ទាប់​ជាពិសេស​ បាន​ជួយ​ក្នុង​ដំណើរការ​កិច្ចព្រមព្រាង​ទីក្រុង​ប៉ារីស។

មិន​ត្រឹមតែ​ប៉ុណ្ណោះ បារាំង​បាន​ជួយ​កម្ពុជា ​លើ​វិស័យ​ជាច្រើន​ដូច​ជាការ​ចងក្រង​ក្រមព្រហ្មទណ្ឌ​នីតិវិធី​ក្រមព្រហ្មទណ្ឌ​ និង​ជំនួយ​បារាំង​មក​កម្ពុជា​ក្នុងឆ្នាំៗ មិនតិចជាង២៥លាន​ដុល្លារ នេះ​មិន​គិតដល់​វិស័យ​ឯកជន ​ដែល​បារាំង​ បាន​ជួយ​ក្នុងឆ្នាំៗ មិនតិចជាង៤០ឥ៤៥លាន​ដុល្លារ។

ឯកឧត្ដម​បាន​បន្ដថា តាម​ការកត់សម្គាល់ ​ក្រោយពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​ជំនួយ​អភិវឌ្ឍ​ន៏​បារាំង​មក​កម្ពុជា​ មិនតិចជាង៦០០លាន​ដុល្លារ​ក្នុងនោះ ក៏បាន​ជួយ​ដល់​វិស័យ​កសិកម្ម​ផងដែរ ​ដោយបាន​ជួយ​ដល់​មន្ដ្រី​កសិកម្ម​ក្នុងការ​បណ្ដុះបណ្ដាល​ និង​កម្មសិក្សា​ទៅ​រៀន​នៅ​ប្រទេស​បារាំង ​ជួយ​អភិវឌ្ឍ​ន៏​វិស័យ​កៅស៊ូ​ ក្នុងនោះ​ក៏មាន​កៅស៊ូ​គ្រួសារ​ជាច្រើន ហើយ​បច្ចុប្បន្ននេះ​ទៀតសោត បារាំង​បាន​ជួយ​បច្ចេកទេស​ថ្មី​ពិសេស​ក្នុង​ការដាំដុះ​ដំណាំ​ដោយ​មិនបាច់​ភ្ជួរ​ដូ(DMC)។

ក្រៅពី​នោះបាន​ជួយ​ក្នុង​វិស័យ​បសុព្យាបាល​តាមរយះ​អង្គការ​សុខភាព​ពិភពលោក​ ហើយ​និង​វិស័យ​ឯកជន​បារាំង​ បាន​ជួយ​ម៉ាស៊ីនកិនស្រូវ​ទំនើប​នៅ​ឧដុង្គ​ខេត្ដ​កំពង់ស្ពឺ​ដែល​ដំណើរការ២៤ម៉ោង​ដោយបាន​ស្រូប​កម្លាំង​ពលកម្ម​ខ្មែរ​ជាង៣០០នាក់ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​បន្ថែមថា​ ដោយឡែក​កិច្ចសហប្រតិបត្ដិការ ​រ​វាង​កម្ពុជា​ និង​បារាំង​ឈាន​មកដល់​រូបភាព​ថ្មី​ ក្នុងនោះ​ក្នុង​ឆ្នាំ២០១០កន្លងទៅ ​រដ្ឋមន្ដ្រីការបរទេស​បារាំង​ និង​ឧបនាយករដ្ឋមន្ដ្រី​ហោ ណាំហុង រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហ​ប្រតិ​ប​ត្ដិ​ការ២០១១-២០១៣ ដែល​ផ្ដោតទៅលើ​កសិកម្ម​ក​សិ-ឧស្សាហកម្ម​ និង​ទេសចរ​ណ៏​ដែល​ក្នុងនោះ​ទេសចរ​ណ៏​បារាំង​ជាង១០ម៉ឺន​នាក់ បាន​មកលេង​កម្ពុជា ។

លោក​ខុទ្ទកាល័យ​បានឱ្យដឹង​ទៀតថា ជាការ​ឆ្លើយតប​ហ្គ្រី​ស​ស្ទៀ​ន​ខូ​ណាន ​បាន​ជម្រាប​ឯកឧត្ដម​កសិកម្ម​ដែរ​ថា ឯកសារ​ដែល​បាន​ចុះហត្ថលេខា​មាន​សារសំខាន់​ណាស់​ព្រោះថា ឯកសារ​នេះ​បាន​តម្រង់ទិស​ ទៅលើ​វិស័យ​កសិកម្ម​និង​ក​សិ-ឧស្សាហកម្ម ​ដែល​វិស័យនេះ​កម្ពុ​ជា មាន​សក្កា​នុព​ល​ខ្ពស់ ហើយ​កសិកម្ម​បារាំង​ក៏មាន​សារសំខាន់​ផងដែរ ។ លោក​ទូត​ក៏បាន​ជម្រាប់ជូន​ដែលថា នៅ​ថ្ងៃទី៣០ ខែមីនា​ខាងមុខនេះ នឹងមាន​រៀបចំ​សិក្ខាសាលា​មួយ​ ដើម្បី​បង្ហាញ​នូវ​ផ្នែក​ជាច្រើន​ ដែល​នឹង​ពិចារណា​រួមគ្នា ​ទៅលើ​ការវិនិយោគ​បារាំង​ជាច្រើន​ផងដែរ ហើយ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន និង​ធ្វើជា​សហប្រធាន ក្នុង​ការបើក​សិក្ខាសាលា​នេះ ។ ឯកឧត្ដម​បាន​បន្ដថា ដោយឡែក​កិច្ចសហការ​របស់​យើង គឺមាន​គម្រោង​ជាច្រើន ​ជាពិសេស​ការនាំ​អង្ករ​ពី​កម្ពុជា ​ទៅកាន់​ប្រទេស​បារាំង​ និង​ប្រទេស​នៅ​សហគម​ន៏​អ៊ឺរ៉ុប​ផ្សេងទៀត​ និង​មានការ​កើនឡើង​រហូត​ដល់២០០ភាគរយ ហើយ​និង​បានកត់សម្គាល់​ផងដែរ​ពី​ប្រជាជន​បារាំង​លើ​ដំណាំ​ម្រេច​ពោត ។

បន្ទាប់មក​ ភាគី​ទាំងពីរ​បាន​ពិភាក្សា ​លើ​ចំណុច​ជាច្រើន​លើ​វិស័យ​កសិកម្ម ​ដូចជា​ការ​អនុវត្ដ​ន៏​យុទ្ធសាស្ដ្រ​កសិកម្ម ​និង​ទឹក​ដែល​បារាំង​ធ្វើជា​សហប្រធាន​ជជែក ​ពិភាក្សា​លទ្ធផល​ ដែល​បារាំង​និង​ផ្ដល​ហិរញ្ញប្បទាន​ដល់​ការការពារ​ធនធាន​ព្រៃឈើ ​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ​ដែល​ក្នុងនោះ​មាន​ជម្រើស​តាមរយះ Trust Fund ឆ្នាំ២០១១ ឬ​ហិរញ្ញប្បទាន​ដាំ​ដុះ​ព្រៃឈើ​ឡើងវិញ​ ដែល​ក្នុងនោះ​យើង​នឹងធ្វើ​ការអប់រំ​ដល់​ប្រជាជន​ រកស៊ី​កាប់​ឈើ ​និង​ធ្វើ​ធ្យូង​ ឱ្យមាន​ការរួមចំណែក​ទ​ទួល​ខុសត្រូវ​ ក្នុង​កិច្ចការពារ​អភិរក្ស​ព្រៃឈើ​ផងដែរ ។

ជាមួយគ្នា​នោះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​សុំ​បារាំង​ជួយ៣ចំណុច​ ទី១: បន្ដ​ជួយ​ដល់​វិស័យ​កៅស៊ូ​កម្ពុជា ​ជាពិសេស​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស ​ក្នុង​ផ្នែក​ស្រាវជ្រាវ​កៅស៊ូ ​និង​មន្ទីរ​ពិសោធ​ន៏​កៅស៊ូ​កម្ពុជា។ ទី២: ជួយ​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ និង​ទី៣: ជួយ​ដល់​លទ្ធភាព​បង្កើត​នូវ​មន្ទីរ​ពិសោធ​ន៏ ​និង​បណ្ដុះបណ្ដាល​អ្នកបច្ចេកទេស​ពេទ្យសត្វ​កម្ពុជា ​នៅក្នុង​មន្ទីរ​ពិសោធ​ន៏​ ដើម្បីឱ្យ​កម្ពុជា​មានលទ្ធភាព​វិភាគ​នូវ​ជំងឺផ្ដាសាយបក្សី​ជាដើម​ក៏ដូចជា​សមត្ថភាព​ក្នុងការ​វិភាគ​ចំណី​សត្វ​ដែល​ត្រូវបាន​នាំ​ចូលមក​កម្ពុជា ។ ចំពោះ​សំណើរ​នេះ បារាំង​រីករាយ​នឹង​យក​បញ្ហា​នេះ​ទៅ​ពិចារណា​ដើម្បី​ជួយឧបត្ថម្ភ ៕

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...