ផ្នែក​រដ្ឋបាល​ព្រៃឈើនីមួយៗទូទាំងប្រទេស​ត្រូវ​រៀបចំ​សួន​អាពាហ៍ពិពាហ៍

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1862

នេះ​គឺជា​អនុសាសន៍​ណែនាំ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ​ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ និង​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​មេគង្គ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ កាលពី​ថ្ងៃទី ១៤ ខែកញ្ញា រួម​ដំណើរ​ជាមួយ​ឯកឧត្តម​អនុរដ្ឋលេខាធិការ ឯកឧត្តម ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​មួយចំនួនទៀត នៅក្នុង​បរិវេណ​សួន​បណ្តុះ​កូនឈើ​សម្តេច ហ៊ុន សែន ស្គន់ ស្រុក​ជើងព្រៃ។

នាឱកាស​នោះ​ឯកឧត្តម​ប្រតិភូ​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា នៅ​ឆ្នាំ ២០០៩ រដ្ឋបាល​ព្រៃឈើ​បាន​ស្នើសុំ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាត់​ផ្ទៃដី​ចំនួន ១៨,១៦៨ ម៉ែត្រ​ការេ ពី​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​អា​ហ្គ្រោ​ស្តារ ដើម្បី​បង្កើត​សួន​បណ្តុះ​កូនឈើ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ព្រៃ​កុង និង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​ជើងព្រៃ​អស់​ទឹកប្រាក់​សរុប​ប្រមាណ ៦២,២១៣ USD ។ 

បច្ចុប្បន្ន​សួន​បាន​បណ្តុះ​កូនឈើ​បាន១៥ ប្រភេទ​ចំនួន ៩២៦២៩ ដើម​និង​បាន​ចែកជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៤០០០០ ដើម។ មានមតិ​សំណេះសំណាល​ជាមួយ​មន្ត្រី ប្រជាពលរដ្ឋ និង​ព្រះសង្ឃ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ម​ន្ត្រី​គ្រប់​លំដាប់ថ្នាក់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​សួន​បណ្តុះ​កូនឈើ​សម្តេច​នេះ​ឡើង។ ស្ថានីយ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្សព្វផ្សាយ​កូនឈើល្អៗគ្រប់​ប្រភេទ​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ ក៏ដូចជា​កន្លែង​ស្រាវជ្រាវ បណ្តុះបណ្តាល​របស់​និស្សិត​និង​ប្រជា​សហគមន៍​ទូទៅ​ផងដែរ។

សមិទ្ធផល​នេះ​សរ​បញ្ជាក់់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ឆ​ន្ទះ​រួមចំណែក​ការពារ និង​ដាំ​ឡើងវិញ​ធ្វើយ៉ាងណា​ឲ្យ​គម្រប​ព្រៃឈើ​ដែល​បាត់បង់​កើតមាន​ឡើងវិញ។

មាន​អនុសាសន៍​បន្ថែម​បាន​សង្កត់​លើ​ចំណុចសំខាន់ៗមួយចំនួន​ដូច​ខាង ក្រោម៖ - បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​កើតមាន​ជា​ហូរហែរ មន្ត្រី​គោលដៅ​ត្រូវ​ទទួលខុសត្រូវ​លើ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ - ត្រូវ​គ្រប់គ្រង​និង​តាមដាន​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋបាល​ដកហូត​ឲ្យ​បាន​ត្រឹមត្រូវ; - ត្រូវ​ជំរុញ​ធ្វើយ៉ាងណា​ឲ្យ​ក្តី​បទល្មើស​ព្រៃឈើ​ដែល កប់​ទុក​រាប់​ឆ្នាំ​មកហើយ ដើម្បី​ប្រមូល​ថវិកា​ជូន​រដ្ឋ ពីព្រោះ​វត្ថុតាង​កំពុងតែ​ទទួលរង​នូវ​ការខូចខាត - ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​ឈួ​ស​ឆាយដី​ព្រៃ​កាន់កាប់​ធ្វើជា​កម្ម​សិទ្ធ- កន្លងមក​រដ្ឋបាល​ព្រៃឈើ​បាន​ខិតខំ​បង្កើយ​សហគមន៍​ព្រៃឈើ​បាន ជាច្រើន សុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​តាមដាន​សកម្មភាព​រប​ស់​សហគមន៍​ទាំង​ការការពារ អភិរក្ស និង​អភិវឌ្ឍន៍ សំដៅ​កែប្រែ​ជីវភាព​របស់​ពួកគាត់​ឲ្យ​រីកចម្រើន ហើយ​ត្រូវ​ចាំ​ថាបើ​ជីវ​ភាពមិន​ត្រូវបាន​កែប្រែ​នោះ​ការអភិរក្ស និង​ការអភិវឌ្ឍន៍​ក៏​មិនអាច​សម្រេចបាន​ជោគជ័យ​ដែរ។

សូមកុំ​ផ្តេកផ្តួល​តែ​លើ​ផល​និង​អនុផល​ព្រៃឈើ​បន្តិប​ន្ទួ​ច​នោះ​មិនអាច​អភិវឌ្ឍន៍​សហគមន៍​បានទេ មានតែ​ជំរុញ ផ្សព្វផ្សាយ បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម​បន្ថែម​ទើប​សហគមន៍​អាច​រីកចម្រើន​បាន មាន​សហគមន៍​ត្បែង​លិ​ខ ស្រុក​បន្ទាយស្រី​ជា​គំរូ - គ្រប់ផ្នែក​រដ្ឋបាល​ព្រៃឈើ​ទូទាំងប្រទេស​ត្រូវខិតខំ​បង្កើត​សួន​អាពាហ៍ពិពាហ៍ ពីព្រោះ​សួន​នេះ​មាន​ប្រយោជន៍​ដល់​សាធារណៈ​មួយ​គឺ​ឲ្យ​ពួកគេ​រួមចំណែក​ដាំ​កូនឈើ​ឡើងវិញ ពីរ​រក្សា​សួន​នេះ​ជា​អនុស្សាវរីយ៍​សម្រាប់​ក្រុមគ្រួសារ និង​ទុកជា​មរតក​ត​កូនចៅ  -គ្រប់​សង្កាត់រដ្ឋបាល​ព្រៃ​ឈី​ត្រូវធ្វើ​ថ្នាល​បណ្តុះ​កូនឈើ​និង​ត្រូវ​រៀបចំ​ពិធី​ប្រគល់​កូនឈើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ បាន​គ្រប់​សង្កាត់ ជាពិសេស​ត្រូវ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រះសង្ឃ ជនជាតិភាគតិច​ចូលរួម​ដាំ​កូនឈើ​នៅ តាម​ទីសាធារណៈ សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ដង​វិថី។ល។ - មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅ​មូលដ្ឋាន​ត្រូវ​ចូលរួម​សហការ​ជាមួយ​ក្រុមយុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ក្នុងការ​វាសវែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ - បង្កើន​និង​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​គ្រប់លំដាប់​ថ្នាក់​ឲ្យ​កាន់តែ​ល្អប្រសើរ មាន​សាមគ្គី​ល្អ​ទើប​អាច​សម្រេច​កិច្ចការ​បានទទួល​ជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...