កសិករ១៤ប្រទេសស្វែងយល់ការធ្វើកសិកម្ម

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2534

កសិករ​ចំនួន១៤ប្រទេស ​នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏ ​និង​ចូលរួម​សន្និសីទ​រយៈពេល7ថ្ងៃ ចាប់ពី​ថ្ងៃទី១២ ដល់១៨ ខែតុលា​ឆ្នាំ២០១០ នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ ​រាជធានី​ភ្នំពេញ។ គោលបំណង​នៃ​សន្និសីទ​កសិករ​នេះ ដើម្បី​ស្វែងយល់​ការធ្វើ​កសិកម្ម ក្នុង​បរិបទ​ប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា។

អ្នកស្រី​ម៉ែន វណ្ណា​វី មន្ត្រី​សិទ្ធ​ជា​មូលដ្ឋាន ​និង​តស៊ូ​មតិ​ នៃ​អង្គការ​ការី​តាស​កម្ពុជា (Caritas Cambodia) និយាយ​ឱ្យដឹង​នៅ​ថ្ងៃទី៥ ខែតុលា​នេះ​ថា សន្និសីទ​កសិករ​ នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏  និង​ត្រូវ​ប្រារព្វ​ធ្វើ​រយៈពេល៧ថ្ងៃ (១២-១៨ខែតុលា) នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ។

សន្និសីទ​ថ្នាក់​តំបន់​នេះ ​និង​មាន​សមាជិក​ចូលរួម​ប្រមាណ៥០នាក់  ដែល​ក្នុងនោះ​ចំនួន៤៧នាក់ ​ជា​តំណាង​កសិករ​ នៃ​អង្គការ​ការី​តាស​នៅក្នុង១៣ប្រទេស ក្រៅពីនេះ​គឺជា​កសិករ​តំណាង​អង្គការ​ការី​តាស​ប្រចាំ​នៅ​កម្ពុជា ។

មន្ដ្រី​រូបនេះ​ឱ្យដឹងទៀតថា​ គោលបំណង​នៃ​សន្និសីទ​កសិករ​ មាន​ចំណុច​សំខាន់​បី​គឺ​ ទី១ចង់ឱ្យ​ក​សិរ​ករ​នៅក្នុង​តំបន់​ ចែករំលែក​នូវ​បទពិសោធ​ន៏ល្អៗ ទាក់ទង​និង​ការធ្វើ​កសិកម្ម​ក្នុង​បរិបទ​ការប្រែប្រួល​អាកាសធាតុ ។ ទី២ចង់ឱ្យ​កសិករ​ទាំង១៤ប្រទេស ​បាន​យល់ដឹង​ពី​សិទ្ធិ​ ចូលរួម​ក្នុងការ​បញ្ចេញ​មតិយោបល់ និង​ការលើកលើង​នូវ​កង្វល់​ និង​អនុសា​ស​ន៏​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ និង​ទី៣ការបង្ហាញ​ពី​គោលនយោបាយ ​និង​ផែ​ការ​យុទ្ធសាស្ដ្រ​ពី​បម្រែបម្រួល​អាកាសធាតុ​ផ្ដោតលើ​វិស័យ​កសិកម្ម ។

អ្នកស្រី​មន្ដ្រី​អង្គការ​ការី​តាស ​ឱ្យដឹង​បន្ដថា វេទិកា​រយៈពេល៧ថ្ងៃនេះ​នឹងមាន​ថ្លែង​សុ​ទ្ទរ​កថា ពី​តំណាង​ស្ថាប័ន​រាជរដ្ឋាភិបាល​កម្ពុជា គឺ​លោក តាវ សេងហួរ អនុប្រធាន​ទី១នៃ​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​និង​ជនបទ​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី។

វេទិកា​នេះ​ក៏មាន​កិច្ចពិភាក្សា​តុមូល ​ដោយមាន​ការអញ្ជើញ​ចូលរួម ​ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ក្រសួងបរិស្ថាន តំណាង​អង្គការ FAO អង្គការក្រៅរដ្ឋាភិបាល​ជាតិ-អន្ដរជាតិ វិស័យ​ឯកជន និង​តំណាង​កសិករ​ទាំង១៤ប្រទេស ។ ក្រៅពី​ការពិភាក្សា​ គឺមាន​ការតាំង​ពិ​ព័រ​ណ៏​ផលិតផល​កសិកម្ម ដែលមាន​ប្រមាណ៤០ស្ដង់​នៅ​អាគារ F ដើម្បី​បង្ហាញ​នូវ​ផលិតផល​កសិកម្ម​នៃ​ប្រទេសនីមួយៗ ។

អ្នកស្រី​ម៉ែន វណ្ណា​វី បញ្ជាក់​ឱ្យដឹងទៀតថា ក្នុង​រយៈពេល៧ថ្ងៃ​នៃ​សន្និសីទ​ និង​មានការ​ចុះទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ជុំវិញ​វិស័យ​កសិកម្ម​នៅ​ខេត្ដ​ចំនួន៧ គឺ​ខេត្ដ​កំពង់ស្ពឺ ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់ធំ បាត់ដំបង និង​តាកែវ។

ឯ​ប្រទេស​នៅ​តំបន់​អាស៊ី​អា​គ្នេ​យ៏ ​ដែល​ចូលរួម​មានដូចជា​ឥណ្ឌា ម៉ុង​ហ្គោ​លី ហ្វីលីពីន ចិន វៀតណាម ភូមា ថៃ ឥណ្ឌូនេស៊ី បង់​ក្លា​ដែ​ស អ៊ីតាលី កូរ៉េ ប៉ា​ហ្គី​ស្ថាន និង​កម្ពុជា ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...