ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០២០ 2784

នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា
ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

ជាបឋម ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារសំខាន់ៗទាក់ទងវិស័យកសិកម្ម។ ជំនួបនាពេលនេះមានគោលបំណងទី១- ចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ ស្តីពី "ឱកាសនែការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា ២០២០ (Business Opportunities in Cambodia's Agriculture Sector 2020)" ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងរៀងរាល់ឆ្នាំដោយស្ថានទូតសហរដ្ឋ អាមេរិកចាប់ពីថ្ងៃទី០៦-០៧ ខែកុម្ភ: នៅ Ross Wood Hotel ទី២- ធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅបន្ថែមអំពីគោលនយោបាល និងលក្ខខណ្ឌវិនិយោគរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួង ទី៣- ពិនិត្យលើសក្តានុពលវិស័យកសិកម្ម ដើម្បីពិនិត្យលទ្ធភាពវិនិយោគ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយ:អង្គការ USAID ដែលបានជួយឧបត្ថម្ភថវិកាសម្រាប់អនុវត្តគម្រោងទាក់ទងការអភិវឌ្ឍន៍វិស័យកសិកម្ម ហើយដែលសមិទ្ធផលនៃការអនុវត្តគម្រោងបាននិងកំពុងផ្តល់ប្រយោជន៍ទាំងផ្នែកសេដ្ឋកិច្ចគ្រួសារ កំណើនប្រាក់ចំណូល កំណើនទិន្នផល តម្លៃបន្ថែម និងស្ថិរភាពទីផ្សារ។ ក្រៅពីគម្រោង អង្គការUSAID តាមរយ:ស្ថានទូតបានខិតខំរៀបចំព្រឹត្តិការណ៍ស្តីពី "ឱកាសនែការធ្វើកសិ-ពាណិជ្ជកម្មកម្ពុជា ២០២០ (Business Opportunities in Cambodia's Agriculture Sector 2020)" រៀងរាលឆ្នាំដែលព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មសហរដ្ឋអាមេរិកបានស្វែងយល់ស៊ីជម្រៅអំពីគោលនយោបាយ និងលក្ខខណ្ឌអំណោយផលសំខាន់ៗរបស់រាជរដ្ឋាភិបាល ក៏ជារបស់ក្រសួង។ ម៉្យាងវិញទៀត វាក៏ជាឱកាសសម្រាប់ក្រុមហ៊ុន ឬអាជីវករក្នុងស្រុកធ្វើការពង្រីកទំនាក់ទំនង ចែក រំលែកព័ត៌មានស្តីពីវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងការវិនិយោគនាពេលអនាគត។ល។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវដោយសង្ខេបអំពីវឌ្ឍនភាពវិស័យកសិកម្ម ការចូលរួមរក្សាកំណើនសេដ្ឋកិច្ច គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម២០១៩-២០២៣ រួមទាំងគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ របស់រាជរដ្ឋាភិបាល។ល។ សម្រាប់ជំនួបពិភាក្សាដ៏មានសារសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងគណ:ប្រតិភូ និងជាពិសេសបានសម្តែងនូវឆន្ទ:គាំទ្រ និងសហការពេញទំហឹងជាមួយក្រុមហ៊ុនដែលបាននិងកំពុងធ្វើការវិនិយោគ និងកំពុងមានគម្រោងវិនិយោគលើវិស័យកសិកម្មនាពេលអនាគត។

កិច្ចពិភាក្សាបានដំណើរការទៅដោយរលូន ដោយតំណាងក្រុមហ៊ុននីមួយៗបានចោទជាសំណួរជាច្រើនទាក់ទងនឹងអនុវិស័យកសិកម្ម (ដំឡូងបារាំង) ផលិតកម្មសត្វ (គោទឹកដោះ) ចំណីសត្វ ការអនុវត្តបច្ចេកវិទ្យាទំនើបទាន់សម័យ មូលដ្ឋានគ្រឹះនៃការជួយកសិករដើម្បីបង្កើនផលិតភាព ផលិតកម្ម បច្ចេកវិទ្យា និងទីផ្សារ គុណភាព និងសុវត្ថីភាពកសិផល។ល។ សំណួរមួយចំនួនធំត្រូវបានឆ្លើយដោយឯកឧត្តមរដ្ឋមន្រ្តី និងមួយចំនួនទៀតលោកបានឱ្យក្រុមហ៊ុនទាក់ទងដោយផ្ទាល់ទៅប្រធានស្ថាប័នជំនាញនីមួយៗដើម្បីទទួលបានឆ្លើយលម្អិត រួមទាំងទិន្នន័យមួយចំនួនទៀត ក្នុងពេលសមស្របណាមួយ។ ជាទីបញ្ចប់ ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងនាមឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្នុងនាមគណ: ប្រតិភូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហការីដែលបានចំណាយពេលដើម្បីជួបពិភាក្សាលើប្រធានបទសំខាន់ៗនាពេលនេះ ហើយចម្លើយដែលទទួលបានពិតជាជួយដោះស្រាយបញ្ហាចំបងៗមួយចំនួនដែលក្រុមហ៊ុនបានជួបប្រទះ និងបានបង្ហាញ ពីឆន្ទ:ជួយគាំទ្រ និងសហការធ្វើយ៉ាងណាឱ្យធុរកិច្ចកសិកម្មរបស់ក្រុមហ៊ុនអាមេរិកនៅកម្ពុជាដំណើរការប្រកបដោយនិរន្តរភាព និងទទួលបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...