កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២០ 2524

នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ គណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មបានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម។ ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម លោកឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្មសរុបប្រមាណ ៥០០នាក់។

ជាបឋម ឯកឧត្តមប្រធានគណ:កម្មាធិការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ វត្តមាន និងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គាំទ្រ និងផ្តល់កិច្ចសហការពីសមាជិក សមាជិកា ក្នុងនាមសមាជិកនៃគ្រួសារគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម នាយកដ្ឋានកសិ-ឧស្សាហកម្មដែលជាលេខាធិការដ្ឋាននៃគណៈកម្មាធិការនេះ ព្រមទាំងអង្គការ Grow Asia ដែលបានសហការ និងជួយគាំទ្រក្នុងការរៀបចំដំណើរការនៃកិច្ចប្រជុំនេះ និងបានវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់តំណាងអង្គការ Grow Asia ផងដែរ។ ដូចឆ្នាំមុនៗដែរ គណ:កម្មាធិការបានរៀបចំកិច្ចប្រជុំនេះគឺក្នុងបំណង ដើម្បីពិភាក្សារួមគ្នារវាងសមាជិក សមាជិកា នៃគណៈកម្មាធិការជាមួយអន្តរស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងសហគមន៍កសិកម្មទាំងអស់ដើម្បីត្រួតពិនិត្យ វាយតម្លៃ ស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលបានជួបប្រទះ កន្លងមក និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ដើម្បីស្វែងរកដំណោះស្រាយក្នុងន័យស្ថាបនាដោយតម្រង់ចក្ខុវិស័យគិតគូរក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មសំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិ ប្រកបដោយភាពប្រកួតប្រជែងឈានទៅដល់ការកាត់បន្ថយភាពក្រីក្រឱ្យទទួលបានជោគជ័យ និងធ្វើដំណើរទៅកាន់ទិសដៅនៅឆ្នាំ ២០៣០ ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងឌីជីថលភាវូបនីយកម្ម។

តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណ:កម្មាធិការបានឱ្យដឹងថា បច្ចុប្បន្នមានសហគមន៍កសិកម្មសរុបចំនួន១ ១៩០សហគមន៍ ក្នុងនោះសហគមន៍កសិកម្មចំនួន១៦៥ បានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងមានសហភាពសហគមន៍កសិកម្មសរុបចំនួន១០ ដែល មានសមាជិកជាសហគមន៍កសិកម្មចំនួន១៦៨គ្រួសារ និងមានដើមទុនសរុបចំនួនជាង១ ៦៤១ លានរៀល ហើយបានបង្កើតសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដែលជារចនាសម្ព័ន្ធចាត់តាំងកំពូលរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មនៅកម្ពុជា។ ក្រៅពីនេះ ក៏នៅមានសហគមន៍នេសាទចំនួន៥១៦សហគមន៍ និងសហគមន៍ព្រៃឈើមានចំនួន ៦៣៦សហគមន៍។ ក្នុងបរិបទថ្មីនេះ ផលិតកម្មកសិកម្មតាមកិច្ចសន្យាគឺពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់គ្នារវាងតួអង្គសំខាន់ៗទាំង៤ គឺអ្នកផលិតរួមទាំងអ្នកកែច្នៃ ឯកជន ដៃគូអភិវឌ្ឍន៍ និងវិស័យសារណៈរបស់រដ្ឋ។ គិតរហូតមកដល់ពេលនេះ ការសម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មមានផលិតកម្មស្រូវចំនួន១០៤កិច្ចសន្យា ពោតចំនួន៤ សណ្តែកបាយចំនួន០១ ការចិញ្ចឹមមាន់សាច់១៥៤ ការចិញ្ចឹមជ្រូកសាច់១៤៣ បន្លែ២៣ ដំឡូងមី១៨ និង ស្ករត្នោត០២កិច្ចសន្យា។ ក្រៅពីសមិទ្ធផលដែលគណ:កម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មសម្រេចបាន គណ:កម្មាធិការក៏នៅមានបញ្ហាប្រឈមសំខាន់ៗមួយចំនួនទៀតផងដែរក្នុងអំឡុពេលអនុវត្តកិច្ចសន្យា ហើយកិច្ចប្រជុំនេះបានឆ្លើយ និងដោះស្រាយបញ្ហាមួយចំនួនដែលបានលើកឡើងដោយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍។ ដោយឡែកបញ្ហាមួយចំនួនទៀតជាអាទិ៍: ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើខ្សែច្រវាក់ផលិតកម្ម តម្លៃអគ្គិសនី ពន្ធលើប្រាក់ចំណូល តម្លៃគមនាគមន៍ ការផ្គត់ផ្គង់ទឹក ការផ្តល់ទុនដែលមានការប្រាក់ទាប ការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមរបស់ទំនិញ និងការចុះបញ្ជីពូជដំណាំ។ល។ គណ:កម្មាធិការនឹងរៀបចំរបាយការណ៍លម្អិត លើកសំណើដាក់ជូនរាជរដ្ឋាភិបាលដើម្បីជ្រាប និងសម្រេច។

សូមអនុញ្ញាតរំឭកជូនផងដែរថា អនុក្រឹត្យលេខ៣៦ អនក្រ. បក ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១ ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបង្កើតឡើងក្នុងគោល បំណងទី១. ពង្រឹងការទទួលខុសត្រូវ និងភាពជឿទុកចិត្តគ្នា រវាងអ្នកផលិត និងអ្នកទិញ ដោយឈរលើគោលការណ៍ស្មើភាព និងយុត្តិធម៌។ ទី២. ធានាឲ្យមានភាពច្បាស់លាស់អំពីតម្លៃ ការប្រមូលទិញ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម តាមបរិមាណ និងគុណភាព។ ទី៣. បង្កើនការប្រមូលទិញ ការកែច្នៃ និងការនាំចេញផលិតផលកសិកម្ម និងទី៤. រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...