ឯកឧត្ដមរដ្ឋមន្ដ្រីៈ មានទឹកហើយត្រូវមានសន្ទូង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2709

កាលពី​ថ្ងៃទី២១ ខែសីហា ឯកឧត្ដម​រដ្ឋមន្ដ្រី​រួម​ដំណើរ​ជាមួយ​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួន​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការបូមទឹក​ជួយសង្គ្រោះ​ស​ន្តូ​ង​ចំនួន ១២៦ហ​ត នៅ​ភូមិ​ស្វាយ​ឬ​ស្សី សង្កាត់​បារាយ ក្រុង​ដូន​កែវ។

ក្រោយ​បាន​ស្តាប់​របាយការណ៍​ពី​លោក​អភិបាលស្រុក​អំពី​សកម្ម​ភាព​ការងារ​បង្កបង្កើនផល និង​បញ្ហា​គ្រោះរាំងស្ងួត​រួចមក លោក ងិន​ឆាយ ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ ឡើង​មាន​ចំណាប់អារម្មណ៍​ជុំវិញ​ប្រើ​ពូជ ប្រើប្រាស់​ជី ថ្នាំពុល​កសិកម្ម និង​ថ្នាំ​បំប៉ន​គ្រប់​ប្រភេទ ជាពិសេស​ថ្នាំ​សម្លាប់​សត្វល្អិត លោក​បាន​ជូន​យោបល់​ដល់​ប្រជាកសិករ​ថា​មុន​ប្រើ​គួរ​សួរនាំ​មន្ត្រី​ជំនាញ​ជាមុនសិន ហើយ​ត្រូវ​ជ្រើសរើស​ថ្នាំ​ណា​ដែលមាន​បកប្រែ​ភាសា​ខ្មែរ ព្រោះ​បានទទួល​ស្គាល់​ដោយ​ក្រសួងកសិកម្ម ហើយ​ហាម​ទិញ​ប្រើ​ដាច់ខាត​ថ្នាំ​ដែល​គ្មាន​ការបកប្រែ​ជា​ភាសា​ខ្មែរ ប្រើ​ទៅធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សុខភាព​ខ្លួន បំផ្លាញ​សត្វ​មាន​ប្រយោជន៍​ក្នុង​ស្រែ និង​បំផ្លាញ​ដំណាំ​ស្រូវ​ទៀតផង។

បច្ចុប្បន្ន​កសិករ​និយម​បាញ់ថ្នាំ​ច្រើ​ង​ប្រភេទ ដូចជា​បាញ់ថ្នាំ​សម្លាប់​ស្មៅ បាញ់ថ្នាំ​ជំនួយ​ឬ​ស បាញ់ថ្នាំ​ឲ្យ​ស្រូវ​បែក​កូន បាញ់ថ្នាំ​ជំនួយ​ដើម បាញ់ថ្នាំ​ឲ្យ​ស្រូវ​ដាក់​គ្រាប់​បានល្អ។ល។ ធ្វើស្រែ​របៀបនេះ​លោក​ងិន ឆាយ បញ្ជាក់ថា​ជាការ​ធ្វើស្រែ​របៀប​អ្នកមាន តែ​ការពិត​ប្រមូល​ផល​រួច​លក់​ស្រូវ​សង​គេ​អស់ ជំពាក់​គេ​ទៀត ដូច្នេះ​ត្រូវ​សួរនាំ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ច្បាស់​មុន​ប្រើ ថ្នាំ​អ្វីមួយ ពីព្រោះ​កាលណា​ប្រើ​ខុសពេល ប្រើ​ច្រើនពេក ធ្វើ​ឲ្យ​ស្រូវ​ងាប់ ស្រូវ​ល្អ​តែ​មិន​ដាក់​គ្រាប់​មានតែ​ស្លឹក បំផ្លាញ​សត្វល្អិត​មាន​ប្រយោជន៍​ក្នុង​ស្រែ និង​ធ្វើ​ឲ្យ​ខូច​ដី​ទៀតផង។ លោក​ជូន​មតិ​ថា​គួរប្រើ​ជី​កំ​ប៉ុស្តិ៍ លាមក​សត្វ និង​កាកសំណល់​ឡ​ជីវ​ឧ​ស្ម័យ​ឲ្យ​បាន​ច្រើន​ជាការ​ប្រសើរ​ជាង សំខាន់​នោះ​គឺ​យើង​អាច​កាត់បន្ថយ​ថ្លៃដើម​បាន​មួយចំនួនធំ។

មានមតិ​សំណេះសំណាល​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​សុំ​ឲ្យ​កសិករ​ដែល​ប្រកប​របរ​កសិកម្ម ត្រូវ​ចេះ​ឆ្ងល់ ចេះ​កត់ត្រា​បញ្ហា ពី​ការប្រើ​ពូជ ប្រើ​ជី និង​ថ្នាំ​កសិកម្ម ពីព្រោះ​ជា​ប្រយោជន៍​ដល់​ការ​គណនា​ពី​ការចំណាយ​ចំណូល និង​ជាពិសេស​ពី​ជំងឺ​ស្រូវ សត្វល្អិត រួច​សួរនាំ​មន្ត្រី​ជំនាញ​ដើម្បី​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស។   លោក​បន្តថា​ស្រែ​ត្រូវ​អនុវត្តតាម​បច្ចេកទេស មិនអាច​ធ្វើតាម​ទម្លាប់ ធ្វើ​ទាំង​ប្រថុយប្រថាន ខ្ជីខ្ជា ធ្វើ​សម្រាប់តែ​ផ្អ​ត់​ផ្គង់​ក្នុង​គ្រួសារ​បានទេ បើ​មិន​ដូច្នេះ​ទេ​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​មិនអាច​ធានា​បានទេ សមាជិក​ក្នុង​គ្រួសារ​កាន់តែ​កើន ផ្ទៃដី​ស្រែ​នៅ​ដដែល ទិន្នផល​ស្រូវ​មិន​កើន តើ​ត្រូវធ្វើ​យ៉ាងដូចម្តេច? ហេតុនេះ ឯកឧត្តម​រដ្ឋមន្ត្រី​សុំ​ឲ្យ​កសិករ​ចាប់ផ្តើម​កាត់បន្ថយ​បរិមាណ​ពូជ ជ្រើសរើស​ពូជ​សុទ្ធ​ល្អ មាន​ប្រភព​ច្បាស់លាស់ កាត់បន្ថយ​ជី និង​ថ្នាំ​គីមី ហើយ​ត្រូវ​អនុវត្តតាម​ការ​ណែ​ពី​មន្ត្រី​ជំនាញ​កសិករ​ទើប​ធ្វើស្រែ​បានទទួល​ទិន្នផល​ខ្ពស់។

ធ្វើស្រែ​រួច​ត្រូវ​ចុះ​ពិនិត្យ និង​ថែទាំ​ស្រូវ​ឲ្យ​បាន​ជាប់​ជាប្រចាំ​ក្រែង​ក្នុង​ស្រែ​ខ្វះ​ទឹក សត្វល្អិត​បំផ្លាញ ស្មៅ​ឈ្លានពាន​យក​ជី ទឹក និង​ពន្លឺ​អស់។ សូមកុំ​ពឹង​តែ​លើ​ដំណាំ​ស្រូវ ត្រូវធ្វើ​ដំណាំ ចិញ្ចឹមសត្វ ត្រី​ដែលជា​អាជីព​បន្ថែម សន្សំ​នេះ​បន្តិច សន្សំ​នោះ​បន្តិច ធ្វើ​ឲ្យ​គ្រួសារ​មាន​ចំណូល កាត់បន្ថយ​ចំណាយ​មិន​ចាំ​បាត់ នោះ​ទើប​ធ្វើ​ឲ្យ​ជីវភាព​យើង​បាន​ធូ​ធារ ឈប់​ក្រ។ នៅ​តំបន់​នេះ ភាគច្រើន​កសិករ​ធ្វើស្រែ​ដើមរដូវ​នេះ​គឺជា​ការចាប់ផ្តើម​ធ្វើការ​កែប្រែ​ទម្លាប់ ជាការ​ចាប់ផ្តើម​កែប្រែ​ជីវភាព​តាមរយៈ​បង្កើន​ផលិតភាព​ផលិតកម្ម​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ដដែល​ដើម្បី​ជំរុញ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឲ្យ​សម្រេច​គោលដៅ​នៃ​ការនាំចេញ​អង្ករ ក្នុង​ឆ្នាំ២០១៥ ឲ្យ​បាន១ លាន​តោន។ 

ចំពោះ​បញ្ហា​សត្វ​ខ្យង​ស៊ី​ស្រូវ​ដែល​កសិករ​បានលើកឡើង ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់​ពី​វិធី​កំចាត់​ខ្យង​ដោយ​ដោត​ឬ​ស្សី​ក្នុង​ស្រែ​ឲ្យ​បាន​ច្រើន​កន្លែង​ខ្យង​មក​ទំ​ពង​លើ​ដៃ​ឬ​ស្សី​នោះ រួច​បេះ​ពង​យកទៅ​បំផ្លាញ​ពង​វា​ចោល យក​ស្លឹក​បន្លែ (ស្ពៃ ត្រកួន) ដែល​សល់​ពី​ផ្ទះបាយ​ទៅ​ដាក់​ក្នុង​ស្រែ​ឲ្យ​ខ្យង​ស៊ីពេល​នោះ​យើង​ទៅ​ប្រមូល​វា​យក​ធ្វើជា​ចំណី​ជ្រូក ទា ត្រី និង​អាច​លែង​សត្វ​ទា​ឲ្យ​ចូល​ស៊ីក្នុង​ស្រែ​តែម្តង​ក៏បាន ទាល់តែ​ម្ចាស់​ស្រែ​ឧស្សាហ៍​បន្តិច ទើប​អាច​ធ្វើការ​នេះ​បាន តែមាន​ឈ្មោះ​ជា​កសិករ​ទាល់តែ​ឧស្សាហ៍ បើ​មិន​ដូច្នេះ​ទេ​ធ្វើស្រែ​មិនបាន​ផល​ទេ យើង​នៅតែ​ក្រ ក្រ​ត​កូនចៅ (ស៊ូ​ទ្រំ​នឿយ កុំ​ស៊ូ​ទ្រំ​ក្រ)។ ដើម្បី​ជាការ​ចាប់ផ្តើម​ប្តូរ​ពូជ លោក​រដ្ឋមន្ត្រី​សន្យា​នឹង​យក​ពូជស្រូវ​ជលសា​រម​ក​ចែកជូន​កសិករ​ចំនួន ៤ តោន ក្រោយពី​ពួកគាត់​ប្រមូលស្រូវ​ដើមរដូវ​នេះ​រួច ក្នុងឱកាស​នេះ​លោក​បាន​ជួយឧបត្ថម្ភ​ប្រេង​សម្រាប់​បូមទឹក​ចំនួន ២០០ លីត្រ ផងដែរ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...