ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង

ចេញ​ផ្សាយ​ ០៦ កក្កដា ២០២០ 3325

កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម ខេត្តកណ្តាល និងខេត្តព្រៃវែង។ នៅរសៀលថ្ងៃដដែល បន្ទាប់ពីបានអញ្ជើញចុះទៅពិនិត្យ ការចិញ្ចឹមត្រីនៅស្រុកបាធាយ ខេត្តកំពង់ចាម ការចិញ្ចឹមកន្ធាយ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងការចិញ្ចឹមកង្កែប នៅស្រុកពារាំង និងការចិញ្ចឹមត្រីនៅស្រុកពាមរក៍ ខេត្តព្រៃវែងរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្ត អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលជាកន្លែងចាប់ផ្តើមនៃភាពជោគជ័យរបស់អ្នកចិញ្ជឹមត្រី កន្ធាយ និងកង្កែបទាំង៣ ខេត្តដោយសារបានទទួលយកបច្ចេកទេសចិញ្ចឹម ផលិតចំណី បង្កាត់ ពូជ ពីមជ្ឈមណ្ឌលមួយនេះ។ នាឱកាសនេះ លោក ម៉េង សុថៃ (លេខទំនាក់ទំនង ០១២ ៣៥ ៨៥ ៦៥) ប្រធានមជ្ឈមណ្ឌល បានជម្រាបជូនឯកឧត្តមជ្រាបថាមជ្ឈមណ្ឌលនេះមានផ្ទៃដីជាង ១៦ហ. ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិសោធន៍។ ភារកិច្ចសំខាន់ បួន របស់មជ្ឈមណ្ឌលគឺទី១. បន្សុតនិងបង្កាត់ពូជ និងអភិរក្សពូជត្រីទឹកសាបដែលជិតផុតពូជ ទី២. សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេសដល់ប្រជា កសិករ និងទី៤ ផ្តល់ប្រឹក្សាយោបល់អំពីបញ្ហាផ្សេងៗដែលកើតមាននៅក្នុងផលិតកម្មវារីវប្បកម្ម។ បច្ចប្បន្ន មជ្ឈមណ្ឌលកំពុងធ្វើការសិក្សាស្រាវជ្រាវ បង្កាត់ ពូជត្រីដោយបានចែកចេញជាត្រីផលិតកម្មមានដូចជាត្រីពោ ត្រីប្រា ត្រីអណ្តែងរឹង អណ្តែងទន់ ត្រីឆ្ពិន ត្រីកាប បង្កង និងកង្កែប។ នាពេលអនាគត ដោយមានការយកចិត្តទុកដាក់ ជំរុញ និងលើកទឹកចិត្តពីឯកឧត្តមរដ្ឋមន្រ្តី ដែលមានរដ្ឋបាលជលផលជាអាណាព្យាបាល មជ្ឈមណ្ឌលនឹងខិតខំបង្កើនការសិក្សាស្រាវជ្រាវអំពី ចំណី ពូជ គុណភាពទឹក ផលប៉ះពាល់លើផលិតកម្មដោយសារការប្រែ ប្រួលអាកាសធាតុ ស្តង់ដារចិញ្ចឹម ប្រសិទ្ធភាពសេដ្ឋកិច្ច និងនិន្នាការទីផ្សារទៅតាមប្រភេទត្រី និងរដូវផលិត និងធ្វើការអភិរក្សពូជត្រីទឹកសាប បង្កាត់ ភ្ញាស់ពូជត្រី បង្កង និងកង្កែប ដើម្បីធ្វើការផ្សព្វផ្សាយជូនដល់អ្នកចិញ្ចឹមក្នុងខេត្ត និងទូទាំងប្រទេសសំដៅបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មត្រីទឹកសាបទាំងបរិមាណ និងគុណភាព ឆ្លើយតបតាមតម្រូវការទីផ្សារ និងឈានជា ជំហានៗឆ្ពោះទៅធ្វើការផលិតឲ្យស្របតាមលក្ខខណ្ឌតម្រូវទាំងផ្នែកបច្ចេកទេស និងនិតិវិធីច្បាប់ ក្នុងគោលដៅចុងក្រោយគឺធ្វើការនាំចេញ។ មិនតែប៉ុណ្ណោះ មជ្ឈមណ្ឌលនឹងធ្វើការពង្រីកសក្តានុពលផលិតកូនត្រីឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ និងបន្តពង្រីកការងារផ្សព្វផ្សាយបច្ចេកទេសវារីវប្បកម្មទំនើបទាន់ សម័យទាំងការភ្ញាស់ ចិញ្ចឹម និងចំណី ជូនដល់អ្នកចិញ្ចឹម។

បន្ទាប់ពីបានចុះពិនិត្យមជ្ឈមណ្ឌលរួច ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីដែលបានខិតខំប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលឲ្យមានការរីកចម្រើនស្របតាមការអភិវឌ្ឍវារីវប្បកម្មនាពេលបច្ចុប្បន្ន។ មានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តី លោកសុំឲ្យមជ្ឈមណ្ឌលគិតគូពីការធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្មដើម្បីបង្កើតប្រភពចំណូលយកមកបំពេញ បន្ថែមនូវតម្រូវការរបស់មជ្ឈមណ្ឌលទាំងបញ្ហាជីវភាព និងកិច្ចការស្រាវជ្រាវ ធ្វើយ៉ាងណាឲ្យមជ្ឈមណ្ឌលមានការវិវឌ្ឍន៍ដោយចិរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កំរិតជីវភាពរបស់មន្រ្តីឲ្យបានល្អប្រសើរ និងធ្វើនវានុវត្តន៍ឲ្យបានសមស្របតាមកំណើនសេដ្ឋកិច្ច និងតម្រូវការស្បៀងក្នុងកាល:ទេស:ដែលប្រទេសជាតិស្ថិតក្នុងវិបត្តិកូវីដ-១៩។ គួរស្វែងរកដៃគូជាមួយក្រុម ហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រីដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់កូនត្រី។ ត្រូវលើកកម្ពស់សមត្ថភាពមន្ទីរពិសោធន៍ និងបង្កើនការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រីដែលជិតផុតពូជ និងរួមគ្នាថែរក្សាមជ្ឈមណ្ឌលទាំងមូលឲ្យបានគង់វង្ស ទុកជាប្រយោជន៍សម្រាប់បម្រើការងារស្រាវជ្រាវវិស័យវារីវប្បកម្មទាំងពេលបច្ចុប្បន្ន និងអនាគត។ ខិតខំស្វែងរកដៃគូមកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេសស្រាវជ្រាវឲ្យបានសមស្របតាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកឈាន ទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិត ផលត្រីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនាពេលអនាគត។ នាឱកាសនេះ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា នៅទូទាំងខេត្តព្រៃវែងមានប្រជាពលរដ្ឋធ្វើវារីវប្បកម្ម ១២០០គ្រួសារ ហើយអាចចិញ្ចឹមត្រីបានពី១២-១៤ពាន់តោនក្នុង១ឆ្នាំ។ បរិមាណនេះអាចផ្គត់ផ្គង់ឱ្យទីផ្សារក្នុងខេត្តបាន និងនាំចេញមកកាន់រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់។

តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្តវិស័យជលផល ឆ្នាំ២០១៥ -២០២៤ និងផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ២០១៦-២០៣០ កន្លងមករដ្ឋបាលជលផល ក្រសួងមានក្តីសង្ឃឹមថា នៅឆ្នាំ២០២៤ កម្ពុជាអាចផ្គត់ផ្គង់ផលជលផល តាមរយៈការធ្វើវារីវប្បកម្ម ប្រមាណជា ៧៤០ ០០០ តោន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...