ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ជំហាន២)

ចេញ​ផ្សាយ​ ០៤ មីនា ២០២០ 363

 

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប(ជំហាន២) ក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្តគោលដៅ លោក លោកស្រី និងមន្រ្តីអនុវត្តគម្រោង។ ក្នុងនាមក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណចំពោះវត្តមានរបស់សមាជិក សមាជិកានាពេលនេះ ហើយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការដឹកនាំគម្រោង និងអង្គភាពសម្របសម្រួលគម្រោងដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និងជនបទ ធ្វើយ៉ាងណាលើកកម្ពស់ពិពិធកម្មខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ប្រកបដោយគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ឆ្លើយតបតាមតម្រូវការទីផ្សារ ដើម្បីរួមគ្នាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសវិស័យកសិកម្មឱ្យមានការរីកចម្រើន ដោយប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្ម (IFAD) និងរដ្ឋាភិបាលហ្វាំងឡង់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

តាមការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាអាចធ្លាក់ចុះមកនៅក្នុងរង្វង់៦% នៅក្នុងឆ្នាំ២០២០ ដោយសារផលប៉ះពាល់ដោយប្រយោលពីជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA រួមទាំងការប្រែប្រួលធាតុអាកាស។ ស្ថិតក្នុងស្ថានភាពចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់វិធានការជាច្រើនដើម្បីរក្សាសុខភាពសេដ្ឋកិច្ចជាតិ តាមរយ:ទ្រទ្រង់ និងលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម វិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្មផងដែរ ដើម្បីអនុញ្ញាតឱ្យសហគ្រាសធុនតូច និងមធ្យម មាន លទ្ធភាពពង្រីក និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែមតាមរយៈការផ្តល់ទឹកប្រាក់រហូតដល់ $៥០លាន ដល់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប។ ដើម្បីចូលរួមថែរក្សាសុខភាពសេដ្ឋកិច្ចជាតិយើងដែលកំពុងប្រឈមជាមួយបញ្ហាសំខាន់ទាំងពីរខាងលើ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់គំនិតគោលសំខាន់ៗជូនសមាជិក សមាជិកាក្នុងកិច្ចប្រជុំ ជាពិសេសម្ចាស់ជំនួយ នាយកគម្រោង មន្រ្តីអនុវត្តគម្រោង និងមន្រ្តី ឬជនបង្គោលថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ ដែលជាគោលដៅរបស់គម្រោងយកទៅត្រិះរិះពិចារណា ដែលមានខ្លឹមសារដូចខាងក្រោម៖

ទី១. ត្រូវគិតគូអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់ផលិតកម្មកសិកម្ម ជាអាទិ៍ផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រ មានប្រភពទឹក សក្តានុពលស្រោចស្រពស្រូវ និងដំណាំ បង្ហូរទឹកចូលស្រែដោយស្វ័យប្រវត្តិ រោងសម្ងួត និងឃ្លាំងស្តុកស្រូវ និងគមនាគមន៍ដឹកជញ្ជូន រួមទាំងការធ្វើកសិកម្មចម្រុះ ដោយបញ្ចូលការជីកស្រះចិញ្ចឹមត្រី។

ទី២. បង្កើនគុណភាពកសិផល ស្របតាមគោលការណ៍នៃការអនុវត្តកសិកម្មល្អកម្ពុជា (Cam GAP) បញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ។ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់តួអង្គពាក់ព័ន្ធស្របតាមអភិក្រមរដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ត្រូវពិនិត្យលទ្ធភាពរកទីតាំងលក់ផលិតផលសរីរាង្គ ផលិតផល GAP ដែលមានស្តង់ដារ និងអនាម័យខ្ពស់។

ទី៣. បន្តអភិវឌ្ឍកសិដ្ឋានគំរូ ពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំសហគមន៍កសិកម្ម ពង្រឹង និងពង្រីកផលិតកម្មកសិកម្មតាមកិច្ចសន្យា។ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាសហគមន៍ដោយកាត់បន្ថយការពឹងអាស្រ័យទៅលើផល និងអនុផលព្រៃឈើ ដោយងាកមកធ្វើពិពិធកម្មកសិកម្មប្រកបដោយភាតរបរិស្ថាន ព្រមទាំងខិតខំការប្រែក្លាយសហគមន៍ គំរូឱ្យទៅជាភូមិមួយ ផលិតផលមួយឬសហគមន៍ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាដើម។ គួរកំណត់តំបន់ដាំដុះ នៅក្នុងខេត្តគោលដៅ និងតំបន់ផ្សេងៗទៀត ដោយត្រូវចងក្រងទិន្នន័យតាមភូមិសាស្ត្រ នីមួយៗ ដើម្បីជាធាតុចូលសម្រាប់រៀបចំជាផែនទីបង្ហាញផ្លូវអំពីដាំដុះដំណាំកសិកម្ម។

ទី៤. ត្រូវសិក្សាស្រាវជ្រាវពីផលប៉ះពាល់ដល់បរិមាណផលត្រី ផលស្តុកធម្មជាតិ និងជីវភាពរបស់សហគមន៍នេសាទ សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ។ ផលប៉ះពាល់លើធនធានជលផល ដែលបណ្តាលមកពីការប្រែប្រួលរបបទឹកទន្លេមេគង្គ បណ្តាលមកពីការអភិវឌ្ឍគម្រោងមួយចំនួននៅក្នុងអាង ឬទន្លេ។ ត្រូវរៀបចំយុទ្ធសាស្ត្របន្ស៊ាំនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីធានាការគ្រប់ គ្រងជីវៈចម្រុះ។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អធិការ ដ្ឋាន និងខណ្ឌរដ្ឋបាលជលផល ព្រៃឈើទាំងអស់ត្រូវផ្សព្វផ្សាយពីផល ប្រយោជន៍នៃព្រៃឈើ ព្រៃលិចទឹក និងចាត់វិធានការទប់ ស្កាត់ការរំលោភយកដីព្រៃឈើ ព្រៃលិចទឹក ព្រៃកោងកាងធ្វើជាកម្មសិទ្ធិខុសច្បាប់ ទប់ស្កាត់ភ្លើងឆេះព្រៃ។

ទី៥. ម្ចាស់ជំនួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ នាយកគម្រោង និងមន្រ្តីអនុវត្តគម្រោង ត្រូវបង្កើនការយកចិត្តទុកដាក់ គិតគូ ឱ្យបានល្អិតល្អន់ និងមានទស្សនវិស័យច្បាស់លាស់ វែងឆ្ងាយទាក់ទងទៅនឹងការប្រើប្រាស់ថវិកា កម្មវត្ថុ ឬគោលបំណងរបស់គម្រោង សកម្មភាពអនុវត្តគម្រោង និងលទ្ធផលរំពឹងទុក ដោយត្រូវតោងភ្ជាប់ជាមួយនឹងស្ថានភាពសេដ្ឋកិច្ចដែលពិភពលោក ក៏ដូចជាប្រទេសយើងកំពុងជួបប្រទះ និងជាពិសេសត្រូវគិតដល់អ្នកទទួលផលចុងក្រោយ ធ្វើយ៉ាងណាក្រោយពេលគម្រោងចប់ សកម្មភាពរបស់គម្រោងនៅមាននិរន្តរភាព។

សូមអនុញ្ញាតជម្រាបជូនថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប (ជំហាន២) ប្រើប្រាស់ថវិកាសរុប ៦៦លានដុល្លារ (ADB=$៥០លាន IFAD=$១០ លាន និងរាជរដ្ឋាភិបាល=$៦លាន) គម្រោងមានរយៈពេល៥ឆ្នាំ (ចាប់ពីថ្ងៃ០១//២០១៨ ដល់ថ្ងៃទី៣១//២០២៣) ក្នុងខេត្តគោលដៅចំនួន០៧ គឺខេត្តបាត់ដំបង បន្ទាយ មានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែង ដែលមានក្រុង-ស្រុក ៣៨ និងឃុំសរុបចំនួន២៧០។

ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការីបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ
នៅព្រឹកថ្ងៃដដែល ចេញពីឃុំផ្តៅជុំ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមជាមួយឯកឧត្តម Pablo Kang ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ឡុង ស្រេង ដែលកំពង់ធ្វើការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្ម
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានចុះពិនិត្យអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន...
ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស ស្រុកស្ទឹងត្រង់ ដើម្បីពិនិត្យការងារបង្កបង្កើនផល ការវិវឌ្ឍន៍រីកចម្រើន និងបញ្ហាប្រឈបសំខាន់របស់សហគម...
កម្មវិធីទី២៖ ឯកឧត្តមរដ្ឋមន្រ្តី ព្រមជាមួយសហការីបានបន្តដំណើរមកឃុំសូភាស...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមបណ្ឌិត ងិន ឆាយ ព្រមជាមួយសហការី បានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ចាម ដើម្បីចូលរួមដាំដំឡូងមីពូជ KU50
នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែជេស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុញ្ញាតឱ្យលោក ចាំង លុជឺ នាយកក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ជ័ញ ស្តុក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោក ជំទាវ មិថុនា ភូថង អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍដំណាំកសិ-ឧស្សាហកម្មនិងកែច្នៃកសិផលសម្រាប់នាំចេញរបស់ក្រុម...
តាមកម្មវិធីដែលបានគ្រោងទុក នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវអភិបាលនៃគណអភិបាលខេត្ត រួមជាមួយសហការីបានអញ្ជើញមកពិនិត្យមណ្ឌលចិញ្ចឹមអណ្តើកសរសៃ (អណ្តើកហ្លូង) របស់អង្គការសមាគមអភិរក្សសត្វព្រៃ...
នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤...
ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្ពង់ក្នុងបែរបស់លោក...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវអភិបាលនៃគណអភិបាលខេត្តកោះកុង...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអភិវឌ្ឍឧស្សាហកម្មឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក្រុមហ៊ុនស៊ីងបាយអូថេក
ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានជម្រុញឱ្យក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយឯកឧត្ដម អ៊ុង សំអាត លោក ប៉ែន លីណាត ឯកឧត្តម កែវ អូម៉ាលីស្ស បានអញ្ជើញទៅកាន់ទីតាំងចំការឈើដាំលើដីព្រៃរបស់រដ្ឋដែលអនុវត្តដោយក...
ក្នុងគោលបំណងតាមដាន និងត្រួតពិនិត្យមើលវឌ្ឍនភាពនៃការដាំដើមឈើដៃគូ ដើម្បីសម្រាប់ផ្គត់ផ្គង់ឱ្យដល់វិស័យសាងសង់និងរោងចក្រកែច្នៃផលិតគ្រឿងសង្ហារឹមប្រើប្រាស់ក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានផ្តល់កិត្តិយសធ្វើជាវេគ្មិនកិត្តិយសក្នុងការថតសម្ភាសន៍ផ្ទាល់ សម្រាប់ផលិតខ្សែភាពយន្តឯកសារអំពីរ"អភូតហេតុកម្ពុជា (CAMBODIA MIRACLE) លើវិស័យកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុន សំអាត ឯកឧត្តមអេង ជាសាន ឯកឧត្តម កែវ អូម៉ាលីស្ស លោក ង៉ាន់ ភិរុណ លោក ទា គឹមសុទ្ធ និងសហការីបានអញ្ជើញចុះមកពិនិត្យសកម្មភាពចិញ្ចឹមត្រីឆ្តោ...
នៅរសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តម អេង ជាសាន លោក គង់ វីតាណ: និងសហការីបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន...
នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា...