ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបភ្ញៀវអញ្ជើញមកពីសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន (China Subhealth Research Association) ដឹកនាំដោយលោក Gan Jusheng អគ្គលេខាធិការនៃសមាគម និងសហការី

ចេញ​ផ្សាយ​ ២៨ ឧសភា ២០១៩ 668

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃចន្ទ ០៩រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបភ្ញៀវអញ្ជើញមកពីសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន (China Subhealth Research Association) ដឹកនាំដោយលោក Gan Jusheng អគ្គលេខាធិការនៃសមាគម និងសហការីដែលអញ្ជើញមកពីពហុជំនាញផ្សេងៗគ្នា។ ជំនួបនេះមានគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញ និងកាផ្លាស់ប្តូរសកម្មភាពផ្សេងៗទាក់ទងនឹងវិស័យកសិកម្ម សុខភាព និងពាណិជ្ជកម្ម។
 
មានប្រសាសន៍ស្វាគមន៍ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិនបានជួយឧបត្ថម្ភគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់ ៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិន។ ក្រៅពីនេះ ភាគីទាំងពីរបាននិងកំពុងសិក្សាពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ ម្រេច មាន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា តាមរយ:គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀតក្នុងការកសាង និងអភិវឌ្ឍប្រទេស ហើយរំពឹងថាភាគីចិននឹងបន្តពិនិត្យ និងអនុញ្ញាតឲ្យកសិផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិនបន្ថែមទៀតនាពេលអនាគត។
 
លោក Gan Jusheng បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ប្រតិភូអញ្ជើញមកជាមួយលោកនាថ្ងៃនេះគឺមកពីសមាគម និងក្រុមហ៊ុនសំខាន់ៗទាក់ទងនឹងការធ្វើជំនួយផ្នែកឱសថ ការការពារសុខភាព កសិកម្ម ពាណិជ្ជកម្ម ការកែច្នៃ និងវប្បធម៌គោលបំណងដើម្បីពង្រឹងចំណងមិត្តភាពសិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញនៅប្រទេសកម្ពុជា។ សាខាសមាគមប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយក៏បានបន្តរៀបចំដំណើរទស្សនកិច្ចពហុវិស័យដែលមានបំណងមកវិនិយោគនៅកម្ពុជាបានចំនួន០៣លើកផងដែរ។ ចំពោះវិស័យកសិកម្ម សមិទ្ធផលដែលសមាគមសម្រេចបានកន្លងមក គឺបានជួយជុះរុញការវិនិយោគដាំដុះផ្លែដូងនៅខេត្តក្រចេះ បានជាង ០១ពាន់ហត។ ដើម្បីឲ្យវិស័យនេះកាន់តែមានការអភិវឌ្ឍ លោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងផ្តល់ការគាំទ្រ កិច្ចសហការ និងលើកទឹកចិត្តចំពោះសមាគម និងវិនិយោគិនចិនដែលបាន កំពុង និងរៀបចំផែនការវិនិយោគនៅកម្ពុជា។
 
ឯកឧត្តមរដ្ឋមន្រ្តី ជាថ្មីម្តងទៀតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:ប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែង យល់បន្ថែមពីស្ថានភាព និងឱកាសនៃការវិនិយោគជាពិសេសក្នុងវិស័យកសិកម្ម លើដំណាំដែលជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ និងផលិតជាឱសថនៅកម្ពុជា។ ដើម្បីឲ្យផែនការវិនិយោគទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ ដល់គណ:ប្រតិភូថាគួរសហការ ឬស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីស្វែងរកដី និងធ្វើការដាំដុះ។ លោកក៏បានទាញអារម្មណ៍គណ:ប្រតិភូឲ្យពិចារណធ្វើការវិនិយោគលើការចិញ្ចឹមសត្វ ចំណីសត្វ ដាំឈើឧស្សាហកម្ម និងដំណាំកសិឧស្សាហកម្មសំខាន់ៗមួយចំនួនទៀតដូចជាពោត ដំឡូងមី មៀន ដែលកំពុងមានសក្តានុពលក្នុងការនាំចេញផ្តោតទៅលើការដាំដុះ កែច្នៃ វេចខ្ចប់ និងនាំចេញ ឆ្លើយតបតាមស្តង់ដារគុណភាព អនាម័យ និងភូតគាមអនាម័យដែលទីផ្សារចិនតម្រូវ។ រួមជាមួយការលើកកម្ពស់ការផលិត និងប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យក្នុងវិស័យកសិកម្ម ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករកម្ពុជាក្នុងកាត់បន្ថយថ្លៃដើម។

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង
កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង...
កម្មវិធីទី៣៖ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត ដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ចេញពីកសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមដំណើរដោយឯកឧត្ដម អេងបានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាបក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល...
នៅថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូន ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...