កម្មវិធី HARVEST គ្រោង​នឹង​អនុវត្ដ​នៅ​ចុងឆ្នាំ២០១០

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 190

កម្មវិធី​ជួយសង្គ្រោះ​អ្នក​ងាយ​រងគ្រោះ និង​ស្ថិរភាព​ប្រព័ន្ធ​បរិស្ថាន​នៅ​ជនបទ (HARVEST Program) ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​ផ្ដួចផ្ដើម​ដ៏​ធំ និង​ដ៏​សំខាន់​មួយ​ធ្វើឡើង​ដើម្បី​ជួយ​កម្ពុជា​ ដែល​អនុវត្ដ​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក ដើម្បី​ការអភិវឌ្ឍ​ន៏​អន្ដរជាតិ (USAID) ក្រោម​កិច្ចព្រមព្រៀង​ទ្វេរ​ភាគី ​សម្រាប់​កំណើនសេដ្ឋកិច្ច​ រវាង​សហរដ្ឋអាមេរិក និង​រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​អនុវត្ដ​នៅ​ខែវិច្ឆិកា​ឆ្នាំ២០១០ខាងមុខនេះ ។

គម្រោង​កម្មវិធី​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ដ​ក្នុង​រយៈពេល៥ឆ្នាំ ដែល​នឹង​អនុវត្ដ​នៅលើ​ខេត្ដ​នានា​ជុំ​បឹង​ទន្លេសាប និង​ខេត្ដ​ពីរ​ទៀត​មាន​ខេត្ដ​ព្រៃវែង​និង​ស្វាយរៀង ដោយ​ផ្ដោតជាសំខាន់​លើ​វិស័យ​កសិកម្ម និង​បរិស្ថាន ក្នុងនោះ​មាន៤ផ្នែកសំខាន់ៗគឺ​ការបង្កើន​ផលិតភាព​កសិកម្ម(ដំណាំ​និង​សត្វ). បច្ចេកវិទ្យា​ក្រោយ​ប្រមូល​ផល. ការពង្រឹង​ទិដ្ឋភាព​ច្បាប់​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ និង​ធនធានធម្មជាតិ និង​ការគ្រប់គ្រង​អភិរក្ស​ និង​អភិវឌ្ឍ​ន៏​ធនធានធម្មជាតិ​និង​បម្រែបម្រួល​អាកាសធាតុ ។

កាលពី​ព្រឹក​ថ្ងៃទី២៧ ខែសីហា​ ឯកឧត្ដម​បណ្ឌិត ច័ន្ទ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ និង​សហការី បាន​ជួបពិភាក្សា​ការងារ​លើ​ការ​អនុវត្ដ​ន៏​គម្រោង​នេះ​ជាមួយ​លោក ​Flynn Fuller ប្រធាន​បេសកកម្ម USAID និង​សហការី​នៅ​ទីស្ដីការ​ក្រសួងកសិកម្ម។

លោក​ហុង ណា​រិត នាយក​ខុទ្ទកាល័យ​រដ្ឋមន្ដ្រី​បានឱ្យដឹងថា នាឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត ច័ន្ទ​សារុន បានលើកឡើង​នូវ​ការអបអរសាទរ ចំពោះ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា ដែល​ទទួលបាន​នូវ​ពានរង្វាន់​នូ​បែ​ល​សន្ដិភាព​នៅ​ឆ្នាំ២០០៩កន្លងមកនេះ ហើយ​អបអរ​ផងដែរ ពី​ការប្រកាស​របស់​ប្រធានាធិបតី​រូបនោះ​នៅ​ក្នុងឱកាស​កិច្ចប្រជុំ​លើក​ទី១អាស៊ាន​និង​អាមេរិក នៅ​ខែវិច្ឆិកា​ឆ្នាំ២០០៩កន្លងទៅ ដែលថា​សហរដ្ឋអាមេរិក មាន​គោលនយោបាយ​ដោយ​ចាត់ទុក​អាស៊ាន​ជា​ដៃគូ​សំខាន់​ក្នុង​ការធានា​សន្ដិសុខ ស្ថិរភាព​និង​ការអភិវឌ្ឍ​ន៏​ក្នុង​តំបន់ ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​បានលើកឡើង​ទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ស្នើឱ្យ​សហរដ្ឋអាមេរិក​សូមឱ្យ​មានការ​បង្កើន​កិច្ចសហប្រតិបត្ដិការ​លើ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ថាមពល​សន្ដិសុខ​ស្បៀង និង​បរិស្ថាន​ផងដែរ ។

ឯកឧត្ដម​បាន​មាន​ប្រសា​ស​ន៏​ថា ផ្អែកលើ​មូលដ្ឋាន​នេះ​ដោយ USAID ជា​អ្នកទទួល​កិច្ចការ​លើ​បញ្ហា​សន្ដិសុខ​ស្បៀង បម្រែបម្រួល​អាកាសធាតុ និង​បរិស្ថាន ដូច្នេះ​កម្ពុជា​សមស្រប​ណាស់​នឹង​ទទួលបាន​ការឧបត្ថម្ភ​ទាំង​ធនធាន​បច្ចេកទេស និង​សម្ភារៈ​បរិក្ខា ដើម្បី​ធានា​នូវ​សន្ដិសុខ​ស្បៀង​និង​បរិស្ថាន​នេះឯង ។

ជាការ​ឆ្លើយតប​លោក Flynn Fuller បាន​ជម្រាបជូន​ថា ជា​ការពិតហើយ​ស្ថិតនៅក្រោម​កម្មវិធី​សន្ដិសុខ​ស្បៀង​ថ្មី​របស់​សហរដ្ឋអាមេរិក​ដែល​រដ្ឋបាល​លោកប៉ា​រ៉ា​ក់ អូ​បា​ម៉ា បាន​ផ្ដួចផ្ដើម​ឱ្យមាន​គឺ​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​នៅក្នុង​អាស៊ី​អា​គ្នេ​យ៏​ដែល​ទទួលបាន​នូវ​ការឧបត្ថម្ភ​ពី​គំនិត​ផ្ដួចផ្ដើម​នេះ ។

ឯកឧត្ដម​បាន​មាន​ប្រសា​ស​ន៏​ថា កន្លងមក​មាន​មន្ដ្រីជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក​បានមក​កម្ពុជា​សហការ​វាយតម្លៃ​នៅ​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​មន្ដ្រី​នៅ​ក្រសួង ស្ថាប័ន​របស់​រាជរដ្ឋាភិបាល ដើម្បី​ប្រ​មើ​មើ​លពី​កម្មវិធី​សន្ដិសុខ​ស្បៀង​នេះ ។

លោក Flynn Fuller បាន​បន្ដថា លោក​បានដឹងថា រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិស័យ​កសិកម្ម​និង​សន្ដិសុខ​ស្បៀង​ជា​បញ្ហា​អាទិភាព ហើយ​ពេលថ្មីៗនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ឯកសារ​គោលនយោបាយ​ស្ដីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ហើយ​ទាំងអស់​នេះហើយ​គឺ​ស្ថិតនៅក្រោម​អាណ​ត្ដិ និង​ការទទួលខុសត្រូវ​យ៉ាងច្រើន​របស់​ក្រសួងកសិកម្ម ។ លោក​បាន​បញ្ជាក់ថា USAID នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី​ខាងលើនេះ​ស្របគ្នា​និង​ស៊ីគ្នា​ទៅនឹង​គោលនយោបាយ​និង​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួងកសិកម្ម ហើយ​និង​ខិតខំ​ព្យាយាម​ធ្វើយ៉ាងណា​ធ្វើការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗទៀត​ដែរ ។

និយាយ​ដល់​គម្រោង​នេះ​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន បាន​ជម្រាបជូន​និង​ស្នើ​ដល់​លោក​ Flynn Fuller ថា សូមឱ្យ USAID ពិចារណា​ថា ពេលដែល​បង្កើត​កម្មវិធី​ជាក់ស្ដែង​សូមឱ្យ​ផ្ដល់នូវ​ភាពជា​ម្ចាស់​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ហើយ​ក្នុង​ដំណើរការ​រៀបចំ​អនុវត្ដ​កម្មវិធី​ទៀតសោត​គឺ​ត្រូវ​មានការ​កំណត់ឱ្យ​ច្បាស់​នូវ​យន្ដការ​អនុវត្ដ​ដោយមាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សូមឱ្យ​មានការ​ចូលរួម​ពាក់ព័ន្ធ​ក្នុង​ដំណើរ​ការរៀបចំ​កម្មវិធី​ឱ្យបាន​ច្រើន​ពី​ក្រសួងកសិកម្ម ពីព្រោះថា សន្ដិសុខ​ស្បៀង ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ​និង​បរិស្ថាន​សុទ្ធតែជា​ការងារ​នៅក្នុង​អាណ​ត្ដិ​របស់​ក្រសួងកសិកម្ម ដើម្បី​ធានា​និរន្ដ​ភាព​នៃ​ការ​អនុវត្ដ​ន៏​បន្ទាប់ពី​កម្មវិធី​ត្រូវបាន​បញ្ចប់ ។

ជាមួយគ្នា​នោះ​លោក Flynn Fuller បាន​មាន​ប្រសា​ស​ន៏​ថា លោក​នឹងធ្វើ​យ៉ាងណា​ឱ្យមាន​ការចូលរួម ក៏ដូចជា​ជម្រាបជូន​ដោយ​តម្លាភាព​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Veena Reddy នាយកបេសកកម្មនៃកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងនៃអង្គការ USAID និងសហការីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៩រោច ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ដែលស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ឥណ្ឌាលើកទី៥ នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានបូកបី (ចិន កូរ៉េ និងជប៉ុន) លើកទី១៩
នៅព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានទទួលជួបពិភាក្សាការងារជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) នៅឯសណ្ឋាគារ THE EMPIRE
បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើលើកទី៤១ រួចមក...
ឯកឧត្តម រដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤១ (41st AMAF Meeting)
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្រ្តី និងគណប្រតិភូបានអញ្ជើញជួបជាមួយ លោក MATTHEY MORELL អគ្គនាយកវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) នៅសណ្ឋាគារ THE EMPIRE នៃប្រទេសប្រ៊ុយណេ
នៅព្រឹកថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដើម្បីសម្តែងការគួរសមបន្ទាប់ពីឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ១៣កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Kanji KATO អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជប៉ុនដើម្បីពិភាគក្សារការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាសៀលថ្ងៃចន្ទ ០៩កើត ខែអស្សុជ...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញចុះពិនិត្យកសិដ្ឋានវារីវប្បកម្ម ចិញ្ចឹមមាន់ ជ្រូក ត្រី និងសិប្បកម្មឫស្សី របស់អង្គការ Smilling Gecko (តុកកែញញឹម) នៅភូមិស្រែសារ ឃុំត្បែងខ្ពង់...
ចូលដល់កម្មវិធីទី៣ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានវារីវប្បកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនប្រមាណ២០០គ្រួសារ នៃក្រុមអ្នកទទួលផលពីជំនួយឧបត្ថម្ភពីកម្មវិធី ASPIRE និងគម្រោង S-RET
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅបណ្តុំកសិករផលិតបន្លែ និងកសិដ្ឋានពហុដំណាំទាំងពីររួចមក...
ឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញចុះមកពិនិត្យកសិដ្ឋានគោលដៅនៃ “កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦...
ឯកឧត្តមរដ្ឋមន្រី្ត បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងរវាងសមាជិកនៃក្រុមការងារអនុវត្តគម្រោងស្តីពី "RiceTechCambodia" ដែលគាំទ្រដោយទីភ្នាក់ងាស...
នៅសណ្ឋាគារ Raffles le Royal នារសៀលថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំអចិន្ត្រៃយ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:00 រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី បានទទួលជួបប្រតិភូអញ្ជើញមកពីខេត្តហាយណាននៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយឯកឧត្តម Mr.LIU Pingzhi អភិបាលរងខេត្ត
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:០០ រសៀល ថ្ងៃពុធ...