ជួប និង​ពិនិត្យ​ការងារ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ឈូង​សមុទ្រ

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 1318

លោក​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ លោក​ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​រដ្ឋបាល​ព្រៃឈើ​ ​និង​គណៈប្រតិភូ​អមដំណើរ បាន​ជួប​សំណេះសំណាល​ជាមួយ​នាយ​ខណ្ឌ នាយរង​ខណ្ឌ នាយផ្នែក នាយរង​ផ្នែក ​និង​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ នៃ​អធិកា​ដ្ឋា​ន​ព្រៃឈើ​ឈូង​សមុទ្រ​ចំនួន​ជាង៧០នាក់។

ក្នុង​ដំណើរ​ទៅកាន់​ទីនោះ កាលពីពេលថ្មីៗគឺជា​ផ្នែក​មួយ​នៃ​ការពង្រឹង​ថែមទៀត​នូវ​យុទ្ធនាការ ​កណ្ដាប់ដៃ​ដែក​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា។

បន្ទាប់ពី​ការស្ដា​ប់របាយ​ការ​ណ៏​របស់ លោក​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ឈូង​សមុទ្រ និង​ចំណាប់​អារ​ម្ម​ណ៏​ របស់លោក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​រួចមក លោក​រដ្ឋមន្ដ្រី​ បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ដ្រី​ទាំងអស់​ ដែល​បាន​ខិតខំ​ធ្វើការ និង​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​សម្ព័ន្ធ​សត្វព្រៃ​ ដែល​បាន​សហការ​ជួយ​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ​នាពេល​កន្លងមក ហើយ​នេះ​ជា​ឱកាស​មួយ​ដ៏​ល្អ​ក្នុង​ការជួយ​ការងារ​របស់​យើង។

ជាមួយនឹង​ការកោតសរសើរ​នោះ លោក​រដ្ឋមន្ដ្រី​ច័ន្ទ សារុន ផ្ដល់​អនុសា​ស​ន៏​ដល់​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​គ្រប់​ខណ្ឌ ផ្នែក​ និង​សង្កាត់​ទាំងអស់​ទាំ​អស់ទាំង​នៅ​ទីនោះ ក៏ដូចជា​ទូទាំងប្រទេស ត្រូវ​រក្សា​ស្មារតី​នឹងនរ ហើយ​ខិតខំ​ធ្វើ​ការងារ។រក្សាបាន​នូវ​សាមគ្គី​គ្នា និង​ឯកភាព​លើ​ទស្សនៈ​គាំទ្រ​ និង​វាយប្រហារ​គ្នា។ យក​ចិ​ត្ដ​ទុកដាក់​អនុវត្ដ​ច្បាប់​ស្ដីពី​ព្រៃឈើ​ដូចនេះ​ត្រូវខិតខំ​រៀន​ច្បាប់​នេះ​និង​ច្បាប់​ផ្សង​ដែរ​ដែល​ពាក់ព័ន្ធ​និង​ព្រៃឈើ។ មន្ដ្រី​ទាំងអស់​ត្រូវ​ច្បាប់​បណ្ដា​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ដែល​ពាក់ព័ន្ធ​ព្រៃឈើ ព្រោះថា​ច្បាប់​ព្រៃឈើ​ត្រូវមាន​លិខិតបទដ្ឋានផ្សេងៗទៀត​ជា​ជំនួយ​ដើម្បី​ធ្វើការ​អនុវត្ដ​ន៏។

លោក​បាន​បន្ដទៀតថា មន្ដ្រី​ព្រៃឈើ​ក៏ត្រូវ​ជំរុញ និង​សកម្ម​ថែមទៀត​នូវ​ការផ្សព្វផ្សាយ​ច្បាប់​និង​លិខិតបទដ្ឋានផ្សេងៗទៀត ដែល​ពាក់ព័ន្ធ​ព្រៃឈើ​ជូន​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង។ ពង្រឹង​ការគ្រប់គ្រង​ដីព្រៃ​ឈើ​ដែល​បាន​រឹបអូស​ហើយ​ឱ្យ​បានល្អ។ ពង្រឹង​ការគ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ដូចជា​កត់ត្រា​នូវ​ការកាប់​ឈើ​ឱ្យបាន​ច្បាប់​ច្បាស់លាស់។ ផ្ញើ​សម្ភារៈ​ដែល​ចាប់បាន​ពីបទ​ល្មើស​ទៅ​រដ្ឋបាល​ព្រៃឈើ​ឱ្យបាន​ឆាប់។

ទាក់ទង​ទៅនឹង​បុណ្យ​រុក្ខទិវា​នាពេលខាងមុខ លោក​រដ្ឋមន្ដ្រី​បាន​ណែនាំ​ថា សង្កាត់រដ្ឋបាល​ព្រៃឈើ​ទាំងអស់​ត្រូវ​ចែក​កូនឈើ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​សង្កាត់ ដើម្បី​ដាំ​ក្នុង​ពិធី​រុក្ខទិវា​នៅ​ថ្ងៃទី៩កក្កដា​ខាងមុខ​នេះហើយ​ត្រូវធ្វើ​របាយ​ការ​ណ៏​ជូន​រដ្ឋបាល​ព្រៃឈើ ដើម្បីឱ្យ​រដ្ឋបាល​ព្រៃឈើ​រាយ​ការ​ណ៏​ជួន​ក្រសួង។ គ្រប់​សង្កាត់​ត្រូវបង្កើត​ថ្នាល​បណ្ដុះ​កូនឈើ​ដែល​ថ្នាល​នេះ​មិនមែន​គ្រាន់តែ​ផ្ដល់​កូនឈើ​សម្រាប់​ដាំ​ក្នុង​ពិធី​រុក្ខទិវា​ទេ តែ​ថែមទាំង​ជួយ​ដល់​ការ​បម្រែបម្រួល​អាកាសធាតុ​ផងដែរ។ត្រូវការពារ​កុំឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ និង​យក​ចិ​ត្ដ​ទុកដាក់​បោះ​ព្រំប្រទល់​ព្រៃឈើ ហើយ​ត្រូវ​ឯកភាព​ពី​អាជ្ញាធរ​ដែនដី​និង​ប្រជាជន ដើម្បី​ឈានទៅ​បង្កើត​ផែនដី​ទី​ព្រៃឈើ​ថ្មី ត្រូវមាន​សហការ​ល្អជា​មួយ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់៕

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ...
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី...
នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត...
អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុ...
នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot
នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)
នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាកំពុងធ្វើកម្មសិក្សាចំនួន ៤នាក់
នៅវេលាម៉ោង ១៥:៣០ រសៀលថ្ងៃដដែល អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ដ្រីនិងសហការី...