ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តមណ្ឌលគីរីដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែ

ចេញ​ផ្សាយ​ ២៨ ធ្នូ ២០២១ 3136

នាព្រឹក ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ឆ្លៀតយកពេលឈប់សម្រាកចុងសប្តាហ៍ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការ ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការីមួយចំនួនទៀត បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តមណ្ឌលគីរីដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពផលិតកម្មបន្លែ ដែលមានកម្មវិធីជាបន្តបន្ទាប់ដូចខាងក្រោម ៖ 
កម្មវិធីទី១ ៖ 
អញ្ជើញមកពិនិត្យកសិដ្ឋានដាំបន្លែ និងអាជីវកម្មលក់គ្រឿងយន្តកសិកម្មរបស់ក្រុមហ៊ុន យ៉ាម៉ាតុហ្រ្គីន ដែលសហការជាមួយក្រុមហ៊ុន Fukada Machinery Co., Ltd។ កសិដ្ឋាននេះមានទីតាំងនៅក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លើផ្ទៃដីជាង ៣,៥០ហត ហើយបច្ចុប្បន្នកំពុងសាងសង់ផ្ទះសំណាញ់បាន ២១ផ្ទះ និងរោងបណ្តុះកូន ០១ នឹងចាប់ផ្តើមដាំក្នុងពេលឆាប់ៗខាងមុខនេះ។ កសិដ្ឋានគ្រោងរៀបចំជាកន្លែងបណ្តុះបណ្តាលបច្ចេកទេសដាំបន្លែ  តាំងបង្ហាញផលិតផល និងវេចខ្ចប់ ផ្សារលក់បន្លែ និងផ្លែឈើ។ 
ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញទស្សន:គាំទ្រ និងកោតសរសើរចំពោះឆន្ទ:មោះមុតរបស់ក្រុមហ៊ុន ក្នុងការអនុវត្ត MOU ដែលបានចុះហត្ថលេខាជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ    នាពេលកន្លងមក ក្នុងគោលបំណងជំរុញផលិតកម្មបន្លែនៅកម្ពុជាជារួម និងដោយឡែកនៅក្នុង ខេត្តមណ្ឌលគីរីដែលជាតំបន់មានសក្តានុពលលើផលិតកម្មបន្លែដែលតំបន់ផ្សេងៗពិបាកផលិត មានដូចជាស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំង។ ឆ្លៀតយក ឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិឲ្យក្រុមហ៊ុនពិចារណា ៖ ទី១- ចំពោះគ្រឿងចក្រ ហាក់មានតម្លៃខ្ពស់សម្រាប់ប្រជាកសិករជាវយកទៅប្រើ ក្រុមហ៊ុនគួរពិនិត្យលទ្ធភាពនាំចូលគ្រឿងចក្រ ដែលប្រើរួចហើយ អាចមានតម្លៃសមរម្យ។ ទី២- ជំរុញ និងលើកទឹកចិត្តឲ្យក្រុមហ៊ុន ប្រើប្រព័ន្ឌឌីជីថលក្នុងផលិតកម្មបន្លែ ធ្វើយ៉ាងនេះអាចគ្រប់គ្រងបានខ្សែច្រវាក់ផលិតកម្ម បរិមាណផ្គត់ផ្គង់ គុណភាពផលិតផល សារធាតុចំណីអាហារដែលបន្លែត្រូវការ បរិមាណទឹក និងជាពិសេសគឺឆ្លើយតបតាមស្តង់ដារនាំចេញទៅកាន់ទីផ្សារជប៉ុន និងទីផ្សារអន្តរជាតិ។ ទី៣- ជួយផ្សព្វផ្សាយ    ឬបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ និងដៃគូផលិតបន្ថែមទៀត ដើម្បីឲ្យពួកគាត់យកបច្ចេកទេសនេះទៅអនុវត្តនៅចំការ ឬកសិដ្ឋានរបស់ខ្លួន សំដៅរួមគ្នាផលិតបន្លែ ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាព។ ទី៤- ក្រុមហ៊ុនគួរតែចងក្រងបណ្តុំផលិតទៅតាមប្រភេទបន្លែ ធ្វើនេះដើម្បីជួយរកទីផ្សារ ធានាតម្លៃ និងរក្សានិរន្តរភាពផលិតកម្ម។ 
កម្មវិធីទី២ ៖ 
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានបន្លែរបស់លោក គ្រី ម៉េងឈៀង នៅចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ។ បច្ចុប្បន្ន កសិដ្ឋានបានដាំស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ខាត់ណាផ្កា ឆៃថាវ ដំឡូងបារាំង និងខ្ទឹមស។ ដាំក្នុងផ្ទះសំណាញ់ និងដាំនៅទីវាល ដោយសហការជាមួយក្រុមហ៊ុន TropicCam Friut and Vegetable Co., Ltd ក្នុងការផ្គត់ផ្គង់បន្លែឲ្យទីផ្សារនៅរាជធានីភ្នំពេញ។ 
កម្មវិធីទី៣ ៖
ចេញពីកសិដ្ឋានលោក គ្រី ម៉េងឈៀង ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកចំការបន្លែរបស់លោក ពូ ភិន ថន ភូមិដោះក្រមុំ សង្កាត់សុខដុម្យ ក្រុងសែនមនោរម្យ។ ចំការមានដាំស្ពៃក្តោប និងស្ពៃ ក្រញាញ់ ដោយចុះកុងត្រាប្រមូលទិញជាមួយក្រុមហ៊ុន មាស បៃតង។ 
សរុបលទ្ធផលសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចាប់អារម្មណ៍ថា ៖ សម្រាប់កម្មវិធីទី១ ក្រុមហ៊ុនបានត្រៀមលក្ខណរួចរាល់ដើម្បីអនុវត្តបច្ចេកទេសលើផលិតកម្មបន្លែ ដែលនឹងផ្តល់ឱកាសឲ្យអ្នកផលិតក្នុងតំបន់នេះធ្វើការសិក្សា រៀនសូត្រ និងយកទៅអនុវត្តក្នុងចំការផ្ទាល់ខ្លួនដើម្បីបង្កើនផលិតកម្មបន្លែ ធានានិរន្តរភាពផ្គត់ផ្គង់ និងតម្លៃ។ ជាងនេះទៅទៀត នេះជាការចាប់ ផ្តើមផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មឌីជីថល ធានាបានគុណភាព សុវត្ថិភាព និងរក្សាបាននូវកំណើនផលិតកម្ម។ ដោយឡែក កម្មវិធីទី២ និងទី៣ វិញ ឃើញថាកសិករបានយល់ពី             អត្ថប្រយោជន៍នៃការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការប្រើប្រាស់គ្រឿងចក្រជំនួសឲ្យពលកម្មមនុស្ស ចំណេញពេល និងធានាបាននូវប្រសិទ្ធភាពការងារ។ 
ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន យ៉ាម៉ាតុ ហ្គ្រិន ក៏ដូចជាកសិករផ្សេងទៀតឲ្យគិតគូ យកចិត្តទុកដាក់លើការអនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវល្អ ការប្រើជី និងថ្នាំសម្លាប់សត្វល្អិតចង្រៃឲ្យបានសមស្របតាមការណែនាំរបស់មន្រ្តីជំនាញ និងការប្រើប្រព័ន្ធដំណក់ ទឹក។ល។ ដោយឡែកមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត សហការជាមួយនាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម និងក្រុមហ៊ុន សិក្សាពីលទ្ធភាពផលិត និងផ្គត់ផ្គង់ពូជបន្លែក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូលពូជ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...