ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម

ចេញ​ផ្សាយ​ ០៧ កុម្ភៈ ២០១៨ 1981

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោន ៨:៣០ ព្រឹក នៅអគ្គនាយកដ្ឋានកសិកម្មមានពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចូលរួមក្នុងកម្មវិធីនេះផងដែរ រួមមានៈ ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទក្រសួងជាច្រើនរូបផងដែរ។ ក្រោយពីឯកឧត្តម សូខន ឫទី្ធគុណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្មមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាល ដោយកោតសរសើរ អគ្គនាយកដ្ឋានដែលជាអង្គភាពជួសមុខក្រសួងក្នុងផលិតកម្មស្បៀង និងការនាំចេញអង្ករ ដែលទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្មឲ្យ៖ រិះគិតតើត្រូវធ្វើអ្វីខ្លះ ដើម្បីដោះស្រាយដោយត្រៀមខ្លូនជាស្រេចជួយអន្តរាគមន៍ដល់កសិករក្នុងស្ថានភាពរាំងស្ងួត និងរលកកំដៅពីឥទ្ធិពលអែលនីណូដូចជា គ្រាប់ពូជដំណាំ ជី ថ្នាំកសិកម្មជាដើម។ អគ្គនាយកដ្ឋានកសិកម្មត្រូវគ្រោងថវិកាកម្មវិធី ជាពិសេសប្រាក់បំពេញភារកិច្ចឲ្យបានគ្រប់គ្រាន់ព្រោះត្រូវធ្វើការងារជាមួយកសិករច្រើន។ ការដោះស្រាយចំបញ្ហានឹងនាំដល់ការផ្តល់សេវាមានប្រសិទ្ធិភាពជូនប្រជាជន។ នៅចំពោះមុខថ្នាក់ដឹននាំក្រសួង ថ្នាក់ដឹកនាំអង្គភាពជំនាញក្រោមឱវាទ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការណែនាំជាទូទៅថា៖ (១) បើកចំហរទទួលមតិ-យោបល់ពីមន្ត្រីដែលអាចផ្ញើរត្រង់មកឯកឧត្តមផ្ទាល់ក៏បាន ឬផ្ញើរតាមសារអេឡិចត្រូនិច (Email) របស់អគ្គលេខាធិការនៃក្រសួង (២) ខិតខំផ្តល់ភាពកក់ក្តៅដល់មន្ត្រីទាំងអស់នៃក្រសួង រវាងថ្នាក់លើ និងថ្នាក់ក្រោម (៣) មន្ត្រីថ្នាក់ដឹកនាំប្រកាន់អត្តចរិកស្លួតបូតតែម៉ឺងម៉ាត់ជាមួយមន្ត្រីថ្នាក់ក្រោម (៤)​ ថ្នាក់ដឹកនាំមិនត្រូវច្បាមយកការងារធ្វើតែឯងផ្ទុយទៅវិញត្រូវរិះរកការងារជូនមន្ត្រីថ្នាក់ក្រោមធ្វើ (៥) មន្ត្រីមិនត្រូវធ្វើជាខ្នងបងែ្អកដល់ក្រុមហ៊ុនឯកជន ដែលជាការឆ្គាំឆ្គងខ្លាំងណាស់ និងត្រូវលុបបំបាត់ចេញ (៦) មន្ត្រីគ្រប់ជាន់ថ្នាក់ប្រកាន់ខ្ជាប់សាមគ្គីភាពរឹងមាំ មិនត្រូវលាបពណ៌ដាក់គ្នា តែត្រូវដាស់តឿនក្រើនរំលឹកកែលំអនិងជួយគ្នាដើម្បីកុំឲ្យបែកបាក់គ្នា (៧) ថ្នាក់ដឹកនាំប្រកាន់យកភាពយុត្តិធម៌និងយកមន្ត្រីមានគុណសម្បត្តិនិងសមត្ថភាពឲ្យបំពេញការងារកុំខ្លាចមន្ត្រីថ្នាក់ក្រោមដណ្តើមគុណសម្បត្តិនិងតំណែង (៨) ថ្នាក់ដឹកនាំទាំងអស់កុំឃើញតែមន្ត្រីក្បែរខ្លួនតែសូមយកចិត្តទុកដាក់ដល់មន្ត្រីនៅបំពេញការងារ​​នៅមូលដ្ឋានឆ្ងាយៗតាមរយៈការលើកទឹកចិត្តដូចជាគិតគូរពីការស្នើគ្រឿងឥស្សរយស ការស្នើតម្លើងកាំប្រាក់បៀវត្ស ក៏ដូចជារៀបចំតម្លើងឋានៈស្របតាមគុណសម្បត្តិរបស់មន្ត្រីយើង (៩) ត្រូវប្រកាន់យកគោលនយោបាយ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”​ ។ សរុបមកវិញ យើងចង់បានមន្ត្រីចេះយកចិត្តទុកដាក់ដល់មន្ត្រីផងគ្នា និងយកចិត្តទុកដាក់ជាមួយប្រជាជន។ រាល់បញ្ហា ឫដំណោះស្រាយឆ្លើយតប និងការផ្តល់សេវាជូនប្រជាជន អង្គភាពទាំងអស់ត្រូវមានក្នុង Facebook ឫ Website រាយការណ៍ដល់ថ្នាក់ដឹកនាំទទួលបន្ទុក និងបញ្ជូនជូន មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដើម្បីផ្សព្វផ្សាយបន្ត។ ជាទីបញ្ចប់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា គោលបំណងចំបងរបស់ក្រសួងយើងគឺ៖ ប្រជាជនទទួលបានសុខមាលភាពល្អ កសិករទទួលបានជិវភាពថ្កុំថ្កើន ធានាបាននិរន្តរភាពធនធានធម្មជាតិ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...