ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមដំណើរដោយសហការី បានធ្វើដំណើរមកឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប

ចេញ​ផ្សាយ​ ០២ កក្កដា ២០១៩ 3395

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ រួមដំណើរដោយសហការី បានធ្វើដំណើរមកឃុំប្រធាតុ ស្រុកអូររាំងឱ ខេត្តត្បូងឃ្មុំ ដើម្បីចូលរួមដាំឫស្សីជានិមិត្តរូបជាមួយក្រុមហ៊ុន អាន ម៉ាឌី គ្រុប។
សកម្មភាពដាំឫស្សីជានិមិត្តរូបរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺចង់បញ្ជាក់ជូនសាធារណជនថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការបានចាប់ ផ្តើមអនុវត្តច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ" ដែលច្បាប់នេះទើបបានអនុម័តដោយព្រឹទ្ធសភា កាលពីថ្ងៃ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។ ភ្ជាប់ទៅនឹងខ្លឹមសារនៃច្បាប់ សូមអនុញ្ញាតជម្រាបជូនថាច្បាប់នេះគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាសហគមន៍ ក្រុមហ៊ុន ដោយជំរុញនិងលើកទឹកចិត្តពួកគាត់តាមរយ:យន្តការនៃការដាំដុះ ថែរក្សា កែច្នៃ និងប្រើប្រាស់ដើម្បីលើកតម្កើងគុណតម្លៃរបស់វត្ថុធាតុដើមដែលមានតម្លៃផ្នែកសេដ្ឋកិច្ច និងសង្គមមួយនេះ។
 
លោកឧកញ៉ា អាន ម៉ាឌីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា ដោយយល់ឃើញពីសក្តានុពលនៃផលិតកម្មឫស្សី និងដើម្បីចូលរួមអភិវឌ្ឍផលិតកម្មឫស្សី ស្របតាមខ្លឹមសារនៃច្បាប់ខាងលើ ក្រុម ហ៊ុនបានដាំឫស្សីលើផ្ទៃដី ២៥ហត ទុកសម្រាប់ធ្វើពូជ បន្ទាប់មកគ្រោងដាំជាលក្ខណផលិតកម្មលើផ្ទៃដីចំនួន ០១ម៉ឺនហត នឹងបង្កើតរោងចក្រកែច្នៃជាសម្ភារ និងគ្រឿងសង្ហារឹមច្រើនប្រភេទសម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងនាំចេញ។
 
នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះឆន្ទ:របស់លោកឧកញ៉ាដែលបានចូលរួមអភិវឌ្ឍផលិតកម្មឫស្សី តាមរយៈការដាំឫស្សីជាលក្ខណឧស្សាហកម្មដើម្បីបំពេញខ្សែច្រវាក់ផលិត កម្មឫស្សីចាប់តាំងពីការផលិតពូជ ដាំ កែច្នៃ និងនាំចេញ។ គម្រោងវិនិយោគនេះគឺកំពុងឆ្លើយតប ទៅនឹងគោលនយោបាយនៃការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ និងជាពិសេសចូលរួមយ៉ាងសកម្មអនុវត្តច្បាប់ស្តីពី "ការបង្កើតអង្គការបណ្តាញអន្តរជាតិសម្រាប់ឫស្សី និងផ្តៅ" ។ ម្យ៉ាង វិញទៀត គម្រោងនេះនឹងចូលរួមអភិវឌ្ឍធនធានឫស្សីប្រកបដោយនិរន្តរភាព ទាញយប្រយោជន៍ សម្រាប់សង្គម សេដ្ឋកិច្ច ភាតរបរិស្ថានបៃតង និងបង្កើតគម្របព្រៃឈើ។ ឯកឧត្ដមរដ្ឋមន្ត្រីបានស្នើឲ្យក្រុុមហ៊ុនសហការជាមួយរដ្ឋបានព្រៃឈើ បង្កាត់ពូជឲ្យបានច្រើនដើម្បីផ្សព្វផ្សាយជូនក្រុមហ៊ុនផ្សេងៗដែលមានចេតនាចង់ដាំ និងជាពិសេសប្រជាសហគមន៍ដើម្បីដាំ ប្រមូលផលប្រើប្រាស់តាមតម្រូវការ កាត់បន្ថយការប្រើប្រាស់ឈើ និងលើកតម្កើងកម្រិតជីវភាព។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...