ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិកចំនួន ៥៥គ្រួសារ

ចេញ​ផ្សាយ​ ០២ វិច្ឆិកា ២០២០ 2474

ឈានចូលដល់ថ្ងៃទី៤ ហើយក៏ជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មដ៏វែងឆ្ងាយរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាប ហើយខេត្តពោធិ៍សាត់គឺជាទិសដៅចុងក្រោយ។ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណអភិបាលខេត្ត អាជ្ញាធរស្រុក ឃុំ ភូមិ និងសហការី បានអញ្ជើញមកជួបសំណេះសំណាល និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតជូនកសិកចំនួន ៥៥គ្រួសារ ដែលពិធីនេះបានរៀបចំនៅបរិវេណសាលាបឋមសិក្សារបោះរាំង ក្នុងភូមិរបោះរាំង ឃុំអូរតាប៉ោង ស្រុកបាកាន។

មានមតិស្វាគមន៍ និងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនេះ ឯកឧត្តមអភិបាលនៃគណអភិ បាលខេត្តបានសម្តែងនូវអំណរគុណជូនចំពោះឯកឧត្ដមរដ្ឋមន្ត្រី និងសហការី ដែលជារឿយៗ បានអញ្ជើញចុះមកបំពេញការងារបច្ចេកទេសនៅមូលដ្ឋានរបស់លោកផ្ទាល់ ជាក់ស្តែងថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបាននាំយកកូនត្រី និងពូជស្រូវ ក្នុងនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ មកចែកជូនបងប្អូនដើម្បីចិញ្ចឹម និងស្តារផលិតកម្មស្បៀងឡើងវិញស្របតាមប្រសាសន៍   ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហើយសង្ឃឹមថាជំនួយថ្ងៃនេះនឹងចូលរួមស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ លោកក៏បានក្រើនរំលឹកកសិករថាទឹកជន់ វានឹងស្រក ត្រង់ចំណុចនេះត្រូវប្រយ័ត្នទឹកស្រកអស់ពីស្រែ ព្រែក ស្រះ និងត្រពាំង ត្រូវរួតរះទប់តម្កល់ទឹកទុកប្រការក្រែងខ្វះទឹកនៅចុងរដូវសម្រាប់មនុស្ស និងសត្វប្រើប្រាស់។ ធ្វើការសំណេះសំណាល ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិតមកជូនប្រជាពលរដ្ឋ ព្រមទាំងជូនពរបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង៤ប្រការ និងចូរទទួលបានជោគជ័យក្នុងអាជីពចិញ្ចឹមត្រី-កង្កែប។ បន្ទាប់មក ឯកឧត្តមរដ្ឋ មន្រ្តី បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋអំពីជីវភាព ការងារបង្កបង្កើនផល សួរនាំអំពីផលប៉ះពាល់នៃគ្រោះទឹកជំនន់ ជាពិសេសនោះគឺការងារវារីវប្បកម្មដែលលោកបានរំលេចជូនប្រជាកសិករជ្រាបអំពីប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី១៨ ខែកុម្ភនិងកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងមក ដែលសម្តេចបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យខិតខំជំរុញ និងចូលរួមបង្កើនផលិតភាពផលិតកម្មស្បៀង បង្កើតការងារតាមរយ:ការពង្រឹង និងពង្រីកសកម្មភាពចិញ្ចឹមត្រី និងកង្កែប ដាំដំណាំ និងបន្លែបង្កាជាលក្ខណ:គ្រួសារដើម្បីបង្កើតចំណូល ធានាសន្តិសុខស្បៀងក្នុងគ្រួសារ វិស័យមួយ ចំនួនទៀតកំពុងប្រឈមនឹងវិបត្តិជំងឺឆ្លងកូវីដ-១៩។ លោកបញ្ជាក់ជូនអង្គពិធីជ្រាបថាការពិតខេត្តពោធិ៍សាត់ មិនមែនជាខេត្តគោលដៅនៃយុទ្ធនាការជំរុញផលិតកម្មស្បៀងតាមរយ:ការចិញ្ចឹមត្រីអណ្តែង និងកង្កែប ប៉ុន្តែជំនួយថ្ងៃនេះគឺបានដកយកមកពីខេត្តរតន:គីរី មណ្ឌលគីរី និងខេត្តព្រះសីហនុដែលជាខេត្តបានរួចផុតពីគ្រោះទឹកជំនន់។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំអ្នកទទួលអំណោយនាថ្ងៃនេះ ត្រូវយកទៅចិញ្ចឹម មើលថែទាំឲ្យបានល្អដើម្បីទទួលបានផលត្រីយកមកផ្គង់ផ្គង់ក្នុងគ្រួសារ ឬអាចផ្តត់ផ្គង់ឲ្យ ទីផ្សារ។ ក្រៅពីការងារចិញ្ចឹមត្រី បងប្អូនពូមីងគួរដាំដំណាំរួមផ្សំបន្ថែមទៀតកុំទុកដី និងពេលវេលាឲ្យនៅទំនេរដើម្បីចូលរួមធានាសន្តិសុខស្បៀងក្នងគ្រួសារ ក៏ដូចជាក្នុងសង្គម ដោយសារនៅតំបន់មួយចំនួនផលិតកម្មដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនទៀតត្រូវបានបំផ្លាញដោយគ្រោះទឹក ជំនន់ ហើយជាក់ស្តែងនៅខេត្តពោធិ៍សាត់នេះតែម្តង។ ចំពោះការងារបច្ចេកទេស លោកបានណែ នាំឲ្យមន្ទីរ រដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋានត្រូវរួមសហការគ្នាធ្វើការតាមដាននូវរាល់សកម្ម ភាពរបស់កសិករដែលនឹងយកកូនត្រីអណ្តែងទៅចិញ្ចឹមនាថ្ងៃនេះ ដើម្បីឲ្យអាជីពនេះដុះដាលលូតលាស់ រីកចម្រើនជាបន្តបន្ទាប់ និងត្រូវបន្តជួយគាំទ្របច្ចេកទេសដល់ពួកគាត់ក្នុងការផលិតចំណី ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត និងធ្វើឲ្យអាជីវកម្មនេះមានចីរភាព និងនិរន្តរភាព និងត្រូវបន្តចុះជួយចងក្រងបណ្តុំអាជីវកម្មត្រី និងសិក្សាពីប្រសិទ្ធភាពសេដ្ឋកិច្ចផងដែរ។

សម្រាប់ថ្ងៃនេះ កសិករចិញ្ចឹមត្រីអណ្តែង ៥៥គ្រួសារ គ្រួសារនីមួយៗទទួលបានកូនត្រី ៧០០ ក្បាល ចំណី ៤បាវ និងតង់១ ថ្នាំវីតាម៉ីន ៣កញ្ចប់ និងថវិកា ២០ ០០០រៀល។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...