ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយ ឯកឧត្ដម​ William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1983

នៅ​រសៀល​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ​រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួប​សវនាការ​ជាមួយ ឯកឧត្ដម​ William E. Todd ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នៅ​ទីស្ដីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​យ៉ាងច្បាស់​ថា​វិស័យ​កសិកម្ម​នៅតែ​ដើរតួ​យ៉ាងសំខាន់​គ្រប់​កាលៈទេសៈ ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ការជំរុញ​កំណើន GDP ការអភិវឌ្ឍន៍​ជនបទ និង​ការធានា​សន្តិសុខ​ស្បៀង ដែល​មានចែង​យ៉ាងច្បាស់​ នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល និង​បាន​ថ្លែងអំណរគុណ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត និង​សហការី ចំពោះ​ការជួយ​គាំទ្រ​ទាំង​ផ្នែក​ថវិកា បច្ចេកទេស និង​ការអភិវឌ្ឍន៍​ធនធានមនុស្ស​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ជាពិសេស​ជំនួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​រស់នៅ​តំបន់​ជនបទ។

ឯកឧត្ដម William E. Todd បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​ការចូល​កាន់តំណែង​ថ្មី​របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី និង​បាន​ជម្រាបជូន​អំពី​កិច្ចសហប្រតិបត្ដិកា​រយ៉ា​ង​ជិតស្និទ្ធ​កន្លងមក។ ក្នុងចំណោម​កម្មវិធី​ជាច្រើន សម្រាប់​កម្ពុជា មាន​កម្មវិធី​មួយចំនួន​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ព្រៃឈើ ជលផល និង​ការផ្ដល់​អាហារូបករណ៍​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​តាមរយៈ USAID ក៏ដូចជា​ស្ថានទូត​ដែល​បាននិងកំពុង​ព្យាយាម​នាំយកមក​នូវ​ធុរកិច្ច​កសិកម្ម​ទំនើប​មក​កម្ពុជា ក្នុងន័យ​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រកប្រាក់​ចំណូល​បាន​ច្រើន​ពី​ការប្រកប​របរ​កសិក​ម្ម និង​ការផ្លាស់ប្តូរ​ពី​ការធ្វើ​កសិកម្មយថាផល​ឆ្ពោះទៅ​កសិពាណិជ្ជកម្ម​វិញ។

កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​ទាំងនោះ​គឺ សហរដ្ឋ អាមេរិក បាន​ផ្តួចផ្ដើម​កម្មវិធី​ស្ដីពី “ ការចិញ្ចឹម​ពិភពលោក​នាពេល​អនាគត ” ក្នុងនោះ​មាន ប្រទេស​ចំនួន២០ នៅលើ​ពិភពលោក រួមទាំង​កម្ពុជា ត្រូវបាន​ជ្រើសរើស ដើម្បី​ចូលរួម​អនុវត្ត​កម្មវិធី​នេះ។ ក្នុង​គោលបំណង​ចែករំលែក បទពិសោធន៍ មេរៀនល្អៗក្នុងចំណោម​ប្រទេស​ទាំង២០នេះ ហើយ​ផ្តោតលើ​អនុវិស័យ​ជលផល និង​សាកវប្បកម្ម រួមមាន​បន្លែ ឈើ​ហូប​ផ្លែ ដែល ជា​អនុ​វ​ស័​យ​សំខាន់​នៃ​វិស័យ​កសិកម្ម ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ក្នុងន័យ​ជួយ​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច បង្កើត​ការងារ សម្រាប់​ជនក្រីក្រ​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​អាច​ទទួលបាន​ការងារ​ធ្វើ និង​ប្រាក់ចំណូល​ខ្ពស់។

ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​បាន​រំលឹក​អំពី​ការអនុវត្ត​គម្រោង​ស្ដីពី​ឥណទាន​កា​បោ​ន (Carbon Credit) នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​គោលបំណង​ផ្ដល់​ឥណទាន​កា​បោ​ន ដល់​សហគមន៍​ក្នុងការ​ថែរក្សា​ព្រៃឈើ និង​កំពុង​រៀបចំ​ឲ្យ​មានការ​សន្ទនា​រវាង​សហគមន៍​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ ទាំងអស់ ក្នុង​គោលបំណង ធ្វើការ​សម្រេចចិត្ត​រួមគ្នា​ក្នុងការ​ថែរក្សា​ការពារ​ព្រៃឈើ ព្រមទាំង​បានបង្ហាញ​អំពី​វិធី​ការដកហូត ប្រមូល​ផល​ព្រៃឈើ ឬ ការដាំ​ប្រភេទ​ដំណាំ​ផ្សេងទៀត​ជំនួស​លើដី​ព្រៃឈើ​ដែល​បាន​ដកហូត ព្រមទាំង​វិធី​ចិញ្ចឹមជីវិត​ផ្សេងទៀត​សម្រាប់​ប្រជាពលរដ្ឋ ដែល​ពឹងផ្អែក​ទាំងស្រុង​លើ​ព្រៃឈើ។ ឯកឧត្តម​ទូត​ក៏បាន​លើក​ផងដែរ​ពី​ការបារម្ភ​អំពី​ការកសាង​ទំនប់ ការអភិវឌ្ឍន៍​ទន្លេ មេគង្គ និង​ការសាងសង់​ទំ​បន់​នៅ​ប្រទេស​ឡាវ ដែល​អាចមាន​ផលប៉ះពាល់​លើ​វិស័យ​ជលផល ដី​កសិកម្ម ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​ខ្សែទឹក ខាងក្រោម​ផងដែរ ដែល​គួរ​ពិចារណា​ទាំងអស់គ្នា។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា ដើម្បី​សម្រេច​កិច្ចការ​នេះ រដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅតែ​ត្រូវការ​ការចូលរួមចំណែក ក្នុង​ជួយ​គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ពី​បណ្តា​ប្រទេស​ជា​មិត្ត​និង​គ្រប់​ដៃគូ​ទាំងអស់​ដែល​នៅទីនេះ​មាន​ឯកឧត្តម​ទូត​សហរដ្ឋអាមេរិក USAID ដែលជា​ដៃគូ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ដូចដែល​ឯកឧត្តម​ទូត​បាន​រៀបរាប់​ខាងលើ។ ទាក់ទង​នឹង​គម្រោង​ឥណទាន​កា​បោ​ន​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​គាំទ្រ​និង​បញ្ជាក់ថា គម្រោង​សហប្រតិបត្តិការ និង​វិនិយោគ​នេះ អាច​កាត់បន្ថយ​ការកាប់​ឈើ​ខុសច្បាប់ ហើយ​អាចជួយ​សហគមន៍​មូលដ្ឋាន​ទទួលបាន​ប្រយោជន៍​ពី​ឥណទាន​កា​បោ​ន​នេះ ហើយ​ឯកឧត្តម​រដ្ឋមន្ត្រី​និង​ជំរុញ​ឲ្យ​អង្គភាព​ជំនាញ​ចូលរួម​សហការ​អនុវត្ត​ឱ្យបាន​ល្អប្រសើរ។ ជាទី​បញ្ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត និង​រដ្ឋាភិបាល​សហរ​ដ្ឋ​អាមេរិក ដែល​បាន ប្ដេជ្ញា​បន្ត​ជួយ​ប្រជាជន​កម្ពុជា និង​បាន​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹងចូលរួម​សហការ​ឲ្យ​អស់​លទ្ធភាព​ជាមួយ​ស្ថានទូត និង​ក្រុមការងារ​របស់​ស្ថាប័ន USAID ក្នុងការ​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម។

កិច្ចសវនាការ និង​ជំនួប​ពិភាក្សា​ការងារ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​បរិយាកាស​រីករាយ ស្និទ្ធស្នាល និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...