ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណ:ប្រតិភូក្រសួង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិស័យឯកជន និងថ្នាក់ដឹកនាំក្រុមយុវជន ក៨ អញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល

ចេញ​ផ្សាយ​ ២៩ សីហា ២០២២ 2097

តបតាមការអញ្ជើញពីលោកជំទាវឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៅវេលាម៉ោង ១៩:៣០ យប់ថ្ងៃសៅរ៍ ១៥រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណ:ប្រតិភូក្រសួង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិស័យឯកជន និងថ្នាក់ដឹកនាំក្រុមយុវជន ក៨ អញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ កម្មវត្ថុចំបងនៃដំណើរទស្សនកិច្ចរយ:ពេល ៤ថ្ងៃនេះគឺដើម្បី ÷ ទី១- ធ្វើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការអភិវឌ្ឍវិស័យកសិកម្ម និងការធ្វើកសិ-ធុរកិច្ច។ ទី២- ជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ (ជំនាន់ទី១៤) ដែលទើបបានបញ្ចប់ការសិក្សាឆ្នាំ២០២១-២០២២ (វគ្គបណ្តុះបណ្តាលបច្ចេកទេសរយ:ពេល ០១ឆ្នាំ)។ ទី៣- នាំយកវិស័យឯកជនឈានមុខកម្ពុជា និងក្រុមយុវជន ក៨ ទៅធ្វើការសិក្សាស្វែងយល់ និងដកស្រង់-ផ្លាស់ប្តូរបទពិសោធន៍សំខាន់ៗលើការងារដឹកនាំ គ្រប់គ្រង ការអនុវត្តបច្ចេកទេសកសិកម្មទំនើបរបស់ប្រទេសអ៊ីស្រាអែល និងការធ្វើកសិ-ធុរកិច្ច។ល។ មិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ នឹងផ្តល់ឱកាសឲ្យវិស័យឯកជនកម្ពុជាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនឈានមុខធំៗរបស់អ៊ីស្រាអែលអំពីកាល្លានុវត្តភាពនៃការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជានាពេលអនាគតផងដែរ។ លទ្ធផលរំពឹងទុក÷ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថាដំណើរអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលលើកទី២ របស់ឯកឧត្តម (លើកទី១ ឯកឧត្តមបានអញ្ជើញទៅកាលពីចុងខែសីហា ឆ្នាំ២០១៦) នឹងទទួលបានលទ្ធផលសំខាន់ៗដូចខាងក្រោម÷ ទី១- ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសអ៊ីស្រាអែលនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅទ្វេមួយកម្រិតទៀត។ ទី២- វិស័យឯកជនកម្ពុជានឹងចាប់បានដៃគូវិនិយោគលើវិស័យកសិកម្ម ជាមួយក្រុមហ៊ុនអ៊ីស្រាអែល។ វិស័យឯកជននឹងនាំយកមកមាតុប្រទេសវិញនូវបទពិសោធន៍ល្អៗអំពីការអនុវត្តបច្ចេកទេសកសិកម្មទំនើប ដើម្បីយកមកធ្វើការកែលម្អ និងអនុវត្តនៅកម្ពុជាឈានទៅធ្វើទំនើប កម្មកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...