ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang (Chairman/President & CEO) ក្រុមហ៊ុន OrientCam Co., Ltd និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៤ មិថុនា ២០២២ 3289

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang (Chairman/President & CEO) ក្រុមហ៊ុន OrientCam Co., Ltd និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជាបឋម Dr. CHANG បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាកម្មវត្ថុនៃជំនួបនាពេលនេះ គឺក្រុមហ៊ុនមានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការបណ្តុះបណ្តាលទាក់ទងជំនាញផលិតកម្មសត្វ និងសុខភាពសត្វ ដល់និស្សិតសកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្ម និងអ្នកពាក់ព័ន្ធនឹងចិញ្ចឹមសត្វនិងផលិតកម្មសត្វផងដែរ។ លោកបន្តថា នៅកូរ៉េមានសាកលវិទ្យាល័យផ្សព្វផ្សាយកសិកម្មដ៏ល្បី មានតួនាទីជួយបណ្តុះបណ្តាល និងផ្សព្វផ្សាយបច្ចេកទេសដើម្បីបំពេញបន្ថែមជំនាញបច្ចេកទេសថ្មីៗទាក់ទងវិស័យផលិតកម្មសត្វ និងសុខភាពសត្វជូនដល់អ្នកចិញ្ចឹមសត្វ និងមន្រ្តីជំនាញ។ ហេតុនេះ ក្រុមហ៊ុនចង់សហការជួយបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វនេះ។ ដើម្បីឲ្យកាន់តែយល់ ដឹងឲ្យបានស៊ីជម្រៅទាក់ទងសាវតា សមត្ថភាព សក្តានុពល និងនវានុវត្តន៍ថ្មីៗដែល ក្រុមហ៊ុន មានមូលដ្ឋាននៅកូរ៉េបាននិងកំពុងអនុវត្ត ទន្ទឹមនឹងនេះ Dr. CHANG បានគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី និងសហការីពាក់ព័ន្ធទៅធ្វើទស្សនកិច្ច សិក្សាស្វែងយល់បន្ថែមអំពីក្រុមហ៊ុន ក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងរង់ចាំផ្តល់កិច្ចសហការឲ្យបានទូលំទូលាយ ធ្វើយ៉ាងណាឲ្យ កិច្ចសហប្រតិបត្តិការនេះសម្រេចទទួលបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់និស្សិត មន្រ្តី និងអ្នក ចិញ្ចឹមសត្វ មានឱកាសទៅធ្វើការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេសចិញ្ចឹមសត្វ មើលថែទាំសត្វ ចំណី បង្កាត់ពូជ និងជំងឺឆ្លងសត្វ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថាទាំងមន្រ្តី និស្សិត ក៏ដូច ជាកសិករ នៅមានចំណុចខ្វះខាតលើការងារបច្ចេកទេស និងការអនុវត្តជាក់ស្តែង និងការងារស្រាវជ្រាវ ជាច្រើន ក្នុងខ្សែច្រវ៉ាក់ផលិតកម្មសត្វនៅកម្ពុជា។ ដូច្នេះ បើកិច្ចសហប្រតិបត្តិការនេះដំណើរការល្អ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាពួកគាត់នឹងមានឱកាសទៅចូលរួមវគ្គបណ្តុះ បណ្តាលដើម្បីបង្កើនសមត្ថភាពលើជំនាញរបស់ខ្លួនបន្ថែមដែលជាទុនដ៏សំខាន់សម្រាប់អភិវឌ្ឍខ្លួនគាត់ផ្ទាល់ ក៏ដូចជាអភិវឌ្ឍវិស័យផលិតកម្មសត្វ និងសុខភាពសត្វរបស់កម្ពុជាផងដែរនាពេលអនាគត។ ចំណុចសំខាន់មួយទៀត ដោយសារកម្ពុជាពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើទៅលោកនាយកប្រតិបត្តិក្រុមហ៊ុនឲ្យជួយពិនិត្យលទ្ធភាពធ្វើការបណ្តុះបណ្តាលមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វលើការផលិតវ៉ាក់សាំងការពារជំងឺឆ្លងសត្វ។ ជាថ្មីម្តងទៀតឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ:នៃកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន ដែលនេះគឺជាចលករក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យកសិកម្ម ពន្លឿនកំណើនសេដ្ឋកិច្ច តាមរយ:បង្កើតការងារ ផ្សព្វផ្សាយបច្ចេកវិទ្យាទំនើបរបស់កូរ៉េ និងបង្កើនផលិតភាពផលិតកម្មចិញ្ចឹម បង្កើតរចនាសម្ព័ន្ធកែច្នៃ និងនាំចេញ ស្របតាមទស្សនវិស័យ និងគោលនយោបាលរបស់រាជរដ្ឋាភិបាល។ តបតាមការអញ្ជើញ ឯកឧត្តមរដ្ឋមន្ត្រីថានឹងរកឱកាសសមស្របណាមួយស្នើសុំការអនុញ្ជាត ពីប្រមុខរាជរដ្ឋាភិបាល នឹងដឹកនាំគណ:ប្រតិភូទៅបំពេញទស្សនកិច្ចនៅក្រុមហ៊ុន នាពេលអនាគតដ៏ខ្លី។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...