ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន

ចេញ​ផ្សាយ​ ២០ កក្កដា ២០២២ 2254

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៤:០០ ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន។ មានមតិស្វាគមន៍ នៅចំពោះមុខ ឯកឧត្តម MIYAZAKI Masao ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម បណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប ទំនើបទាន់សម័យរបស់ជប៉ុន។ ឯកឧត្តម MIYAZAKI Masao បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្ត្រី។ អនុស្សាវរីយជាង ២០ឆ្នាំ ក្នុងនាមឯកឧត្តម ជាទីប្រឹក្សាបច្ចេកទេសនៅក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមមិនអាចបំភ្លេចបាន ជាងនេះទៅទៀត នៅ ២០ឆ្នាំ ក្រោយ កម្ពុជាទទួលបានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្កាល់ ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយឯកឧត្តមរដ្ឋមន្រ្តី និងសហការីផងដែរ ជាពិសេសរូបឯកឧត្តមផ្ទាល់ដែលបានមកបម្រើការនៅកម្ពុជា។ ឯកឧត្តម MIYAZAKI Masao បានថ្លែងអំណរគុណជាអនេកជូនចំពោះសម្តេចតេជោ ប្រជាជនកម្ពុជា ព្រមទាំងឯកឧត្តមរដ្ឋមន្រ្តីផងដែរ ដែលបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ សោកស្តាយ និងចែករំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អតិតនាយករដ្ឋមន្រ្តី Shinzo Abe កាលពីពេលថ្មីៗនេះ។ ចំពោះកម្មវត្ថុសំខាន់នៃជំនួបនារសៀលថ្ងៃនេះ ឯកឧត្តម MIYAZAKI Masao បានបញ្ជាក់ថា គឺចង់ពិភាក្សាលើចំណុច ៥សំខាន់ ទី១- ពិនិត្យលើការអនុវត្តសេចក្តីសម្រេចក្នុងកិច្ចប្រជុំអាស៊ាន បូក៣ កាលពីខែតុលា ឆ្នាំ២០២១ ស្តីពី "ការបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅអាស៊ាន" ក្នុងនោះក៏មានកិច្ចសហការលើការស្រាវជ្រាវរួមគ្នា ការអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (smart agriculture) ក្នុងនាមភាពជាដៃគូ។ ទី២- ស្ថាប័នស្រាវជ្រាវជប៉ុនកំពុងសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការស្រាវជ្រាវអំពីវិធីសាស្រ្តគ្រប់គ្រងទឹកក្នុងស្រែ និងការកាត់បន្ថយការបំភាយផ្ទះកញ្ចក់។ ទី៣- កានាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន ទី៤- ការគាំទ្ររបស់ជប៉ុនក្នុងការស្តារព្រៃឈើឡើងវិញ និងទី៥-ស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រផលិតផលកសិកម្មជប៉ុនដែលបាននាំចូលមកកម្ពុជា។ ក្រៅពីនេះ ឯកឧត្តម MIYAZAKI Masao ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ភាគីជប៉ុនមានបំណងចង់ផ្តល់កិច្ចសហការលើការកសាងខ្សែច្រវាក់តម្លៃផលិតកម្ម និងបន្តខិតខំប្រឹងប្រែងកសាងខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទី តាមរយ:អង្គការ JICA ឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត និងជួយលើការងារដាំឈើ។ ឯកឧត្តមរដ្ឋមន្ត្រី ឆ្លៀតយកឱកាសនេះ បានជម្រាបជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម ដំណាំសំខាន់ៗដែលមានអាទិភាពសម្រាប់នាំចេញ និងអធិរេកស្បៀង ដោយកម្ពុជាសល់ស្រូវ ជាង ៦លានតោន។ អ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហ ការជាមួយដៃគួអភិវឌ្ឍ និងវិស័យឯកជន ពិសេសអង្គការ JICA ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដាទីផ្សារជប៉ុន។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជាមួយក្រុមហ៊ុនជប៉ុនធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ហើយបរិមាណនាំចេញទៅកាន់ទីផ្សារជប៉ុនមានការកើនឡើងជាបន្ត បន្ទាប់។ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហញនូវឆន្ទ:គាំទ្រ និងផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតលើចំណុចសំខាន់ៗទាំង៥ ដែលឯកឧត្តម MIYAZAKI Masao បានលើកឡើងខាងលើ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាតាមរយ:ដំណើរទស្សនកិច្ចរបស់ឯកឧត្តម MIYAZAKI Masao នៅកម្ពុជាលើកនេះ នឹងមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើវិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។ ក្នុងខណ:នេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិស័យឯកជនជប៉ុនធ្វើការវិនិយោគលើការកែច្នៃឈើ ដើម្បីធ្វើការនាំចេញ ឆ្លើយតបទៅនឹងការកើនឡើងនូវផលិតផលក្នុងស្រុក ហើយជួបប្រទះបញ្ហាកង្វះទីផ្សារ។ សំណើរសំខាន់ៗដែលបានលើកឡើងដោយភាគីកម្ពុជា ភាគីជប៉ុនជូនយោបល់ឲ្យភាគីកម្ពុជាបន្ត ពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយអ្នកជំនាញកសិកម្មជប៉ុនពីររូបដែលកំពុងបម្រើការក្នុងអង្គការ JICA ហើយសង្ឃឹមថាសំណើនឹងត្រូវបានដោះស្រាយជូនជាបណ្តើរៗតាមការចាំបាច់ ។ ជំនួបត្រូវបានបញ្ជប់ទៅដោយការយោគយល់ សាមគ្គីភាព មិត្តភាព និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...