ជួប​សមាជិក​សហគម​ន៍​ជំរុញ​ការធ្វើ​កសិកម្ម​តាមរបៀប​ថ្មី

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2772

សមាជិក​សហគមន៍​ចំនួន​ពីរ ដែល​ស្ថិតនៅ​ស្រុក​ព្រះស្ដេច ត្រូវ​បានទទួល ការលើកទឹកចិត្ត ​និង​ជំរុញ​ន្ថែ​ម​ទៀត​ពី​សំណាក់​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម។ សហគមន៍​ទាំំ​ង​ពីរ​នេះ​ មាន​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​ពោធិ​លាស់​សែន​ជ័យ និង​សហគមន៍ អភិវឌ្ឍន៍​កសិកម្ម​បូព៌ា​សែន​ជ័យ នៅ​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​អញ្ជើញ​ទៅ​ទីនោះ ​កាលពី​ពាក់កណ្ដាល​សប្តាហ៍​នេះដែល ជា​ដំណើរ​មួយ ដើម្បី​ពិនិត្យ ស្ថានីយ​បូមទឹក​ពោធិ​លាស់។

លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ចំពោះ​ស្មារតី​របស់​កសិករ​ដែ​ល​រួមគ្នា​បង្កើតបានជា​សហគម​ន៍​នេះ​ឡើង​ហើយ​អ្វីដែល​ចង់បាន​និង​ចង់ឃើញ នោះ​ភាព​នាំមុខ​របស់​សហគមន៍​ទៅកាន់​កសិករ​ដទៃ ទៀត និង​ការប្រមែប្រមូល​គ្នា​ពង្រីក​សហគមន៍។

លោក​បន្តទៀតថា ខណៈ​នេះ​ការធ្វើ​កសិកម្ម​បាន ប្រែប្រួល​ច្រើនណាស់​ដូចនេះ​គេ​ពុំ​អាចអនុវត្ត​នូវ​វិធី​ចាស់​ដែល​ធ្វើតាម​ទម្លាប់តៗគ្នា​ទៀតឡើយ។​ ក​សិករ​ត្រូវតែ​ប្រកាន់យក​ឥរិយាបថ​ថ្មី​គឺ​ផ្លាស់ប្តូរ​ទម្លាប់​ចាស់​ដែល​ពឹង​លើ​ធម្មជាតិ​ទាំងស្រុង ធ្វើតាម​របៀប ចាស់​តាម​យថាផល ពុំមាន​ការថែទាំ​ការសម្រិតសម្រាំង​ពូជ។ល។

លោក​បាន​ពន្យល់​ពី​របៀប​ធ្វើ​ថ្មី​ដែល​ក្នុងនោះ​មាន​របៀប​ជ្រើសរើស​ពូច របៀប​សាប របៀប ស្ទូង ការថែទាំ​ការ​ទុកដាក់​ពូជ។ លោក​បញ្ជាក់ថា ការផ្លាស់ប្តូរ​បែបនេះ​ទើប​ជំរុញ​បាន​នូវ​ផលិតកម្ម កសិកម្ម ហើយ​ចំណូល​គ្រួសារ​នឹង​កើនឡើង។ លោក​រដ្ឋមន្ត្រី​បាន​សន្យា​នឹង​ផ្ដល់​ពូជស្រូវ​សុទ្ធ​ល្អ ១០ គីឡូក្រាម​ក្នុង​មួយ​គ្រួសារ ប្រសិនជា​កសិករ​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ពូជ និង​អនុវត្តតាម​បច្ចេកទេស​ថ្មី​របស់ ក្រសួង។

ក្នុង​ដំណើរ​ចុះទៅពិនិត្យ​ស្ថានីយ​បូមទឹក​ពោធិ​លាស់ និង​ជួប​ជាមួយ​សហគមន៍​ទាំងពីរ​នេះ ដែរ លោក​រដ្ឋមន្ត្រី​បាន​ជួយ​ប​ត្ថ​ម​បណ្ដាញ​ចរន្តអគ្គិសនី​ចូល​ស្ថានីយ​បូមទឹក​ពោធិ​លាស់​ដើម្បី​ធ្វើការ បូមទឹក​ស្រោចស្រព​វាលស្រែ​នៅ​តំបន់​នោះ និង​ធ្វើ​ការស្ដារ​ប្រឡាយ​មេ​ដែល​រាក់​សម្រាប់ធ្វើ​ការនាំ​ទឹក ទៅ​ចែកចាយ​នៅ​តំបន់​ជុំវិញ​នោះ​ផង។ លោក​ក៏បាន​ជួយ​ឧបត្ថម​ក្នុងការ​ជួសជុល​អាគារ​សហគមន៍ និង​បណ្តុះបណ្តាល​ថ្នាក់ដឹកនាំ​សហគមន៍៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...