មន្ត្រីជំរុញការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវដំណាំចំណីសត្វ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2279

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ​បានបង្ហាញ​ពី​បំណង​រៀបចំ ​ឱ្យមាន​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណាំ​ចំណី​សត្វ ​ជាមួយនឹង​ការរៀបចំ​មន្ទីរ​ពិសោធ​ន៏​ចំណី​សត្វ​ផងដែរ ​ខណៈដែល​នយោបាយ​របស់​ក្រសួង​ ​បាន​ជំរុញ​ឱ្យ​កសិករ​ប្ដូរ​ទម្លាប់​ពី​ការចិញ្ចឹម​សម្រាប់​គ្រួសារ ​ឱ្យទៅជា​ការចិញ្ចឹម​សម្រាប់ធ្វើ​ពាណិជ្ជកម្ម ។

ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​ប្រាប់​ដល់​មន្ដ្រី​នាយកដ្ឋាន​ផលិតកម្ម​ និង​បសុព្យាបាល​ថា នាយកដ្ឋាន​ត្រូវ​គិតគូរ​រៀបចំ​ ឱ្យមាន​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណាំ​ចំណី​សត្វ រៀបចំ​មន្ទីរ​ពិសោធ​ន៏​ចំណី​សត្វ និង​គួរ​ជំរុញ ​និង​លើក​ទឹក​ចិ​ត្ដ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​សត្វ​ ដើម្បី​ធានា​ដល់​ការផ្គត់ផ្គង់​ ក្នុងស្រុក​កាត់បន្ថយ​ការនាំ​ចូល​ និង​ប្រើប្រាស់​ឱ្យអស់​លទ្ធភាព ​វត្ថុធាតុដើម​ក្នុងស្រុក។

ឯកឧត្ដម​បន្ដទៀតថា ជាមួយនេះ​ក៏ជំរុញ ​និង​លើកទឹកចិត្ដដ​ល់​ក្រុមហ៊ុន​អាជីវករ ​ឱ្យ​ជំរុញ​វិនិយោគ​ការងារ​ចិញ្ចឹមសត្វ​ យក​ស៊ុត​ទឹកដោះ​សាច់។ ជំរុញ​ប្រជាជន​ឱ្យ​ចិញ្ចឹម​ដោយ​ដាក់​ទ្រុង ដាំ​ដំណាំ​ចំណី​សត្វ ហើយ​គួរ​ជ្រើសរើស​ភូមិ ឃុំ​ណាមួយ​ជា​គំរូ ក្នុងការ​ចិញ្ចឹមសត្វ​ដាក់​ទ្រុង ​និង​ដាំ​ដំណាំ​ចំណី​សត្វ។ ជំរុញ​ការងារ​ចិញ្ចឹមសត្វ ពី​ការផ្គត់ផ្គង់​ក្នុង​គ្រួសារ ​ទៅជា​ការ​ចិញ្ចឹមសត្វ​សម្រាប់ធ្វើ​ពាណិជ្ជកម្ម ។

វិស័យ​ចិញ្ចឹមសត្វ​ នៅ​កម្ពុជា​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ បានបង្ហាញ​នូវ​ការកើនឡើង ប៉ុន្ដែ​របាយ​ការ ​នៃ​ការចិញ្ចឹម​នេះ​ មិនទាន់​ជ្រួតជ្រាប​ច្រើន​ ទៅក្នុង​ចំណោម​ប្រជាជន​នៅ​ជនបទ​នៅឡើយ​ទេ។

ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ផ្ដល់នូវ​ការណែនាំ​ថា នាយកដ្ឋាន​ត្រូវ​គិតគូរ​រៀបចំ​វិស័យ​ផលិតកម្ម​សត្វ ​ឱ្យបាន​រឹងមាំ ​និង​រីកចម្រើន​ធានាបាន​ការផ្គត់ផ្គង់​សុខភាព​សត្វ ​សុវត្ថិភាព​ម្ហូបអាហារ ។ រៀបចំ​លិខិតបទដ្ឋាន​ច្បាប់ ​ឱ្យបាន​ចប់សព្វគ្រប់ រួច​ពង្រឹង​ការ​អនុវត្ដ​ន៏​ឱ្យមាន​ប្រសិទ្ធភាព ។

ការិយាល័យ​ពរ​ទ្យ​សត្វ​ខេត្ដ​ត្រូវធ្វើ​ស្ថិតិ ក្របី​កសិដ្ឋាន គ្លីនិក​សត្វ ស​ត្ដ​ឃាត​ដ្ឋា​ន ដេប៉ូ​លក់​ចំណី​សត្វ និង​ប​សុ​ឱសថ ​ក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ច្បាស់លាស់។ ការិយាល័យ​ពេទ្យសត្វ​ខេត្ដ​ ត្រូវ​សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្ដ​រៀបចំ​ចងក្រង​ឯកសារ ​ទាក់ទង​នឹង​ការព្យាបាល​សត្វ​ ដោយ​ប្រើ​ឱសថ​បុរាណ ពីព្រោះ​ការប្រើ​ឱសថ​បុរាណ​ព្យាបាល​សត្វ ​នៅតែ​ចាំបាច់​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ជនបទ។ យើង​ក៏​សូម​ធ្វើការ​គាំទ្រ​ បើទោះបី​ឱសថ​សម័យ​មាន​ប្រសិទ្ធភាព​ជាង​ដែរ ។

ជាទូទៅ​ប្រជាជន​មួយចំនួន ​មិនសូវ​បាន​ចាប់​អារ​ម្ម​ណ៏​ទេ ពី​ព័ត៌មាន​អំពី​សត្វ ​និង​ចំណេះដឹង​ផ្សេងទៀត​ទាក់ទង​ទៅនឹង​សត្វ ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​មាន​ប្រសា​ស​ន៏​ថា ត្រូវ​ពង្រឹង​សេវាកម្ម​ពរ​ទ្យ​សត្វ​ការផ្ដល់​ព័ត៌មាន និង​បណ្ដុះបណ្ដាល​បច្ចេកទេស ។

ត្រូវ​ជំរុញ​ការងារ​បង្កាត់​ពូជ​សត្វ​ ដោយ​សិប្បនិម្មិត​ ឱ្យបាន​គ្រប់​ខេត្ដ និង​ធានា​គុណភាព។ ពង្រឹងគុណភាព​សមត្ថ​ភាព ​ត្រួតពិនិត្យ​អនាម័យ​សត្វ ​ផលិតផល​មាន​ដើមកំណើត​ ពីស​ត្វ​ចំណី​ និង​ប​សុ​ឱសថ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​សាធារណៈ។ ត្រូវ​ផ្ទេរ​ចំណេះដឹង ​ពី​មន្ដ្រី​ថ្នាក់កណ្ដាល ​ទៅឱ្យ​មន្ដ្រី​ថ្នាក់​ខេត្ដ​ថ្នាក់ស្រុក ​តាមរយះ​ការងារ​បណ្ដុះបណ្ដាល​ រៀប​ចុះ​ឯកសារ​ផ្សព្វផ្សាយ(អ្នកចេះ​បង្រៀន ​អ្នកចេះ​តិច អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ)។

ការលើកឡើង​នេះ​ បានធ្វើ​ឡើង​នៅក្នុង​ឱកាស​ឯកឧត្ដម​រដ្ឋមន្ដ្រី ​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​បូកសរុប​ផលិតកម្ម​ និង​បសុព្យាបាល​ឆ្នាំ២០១០ ដែល​បានធ្វើ​កាលពី​ចុង​ស​ប្ដា​ហ៏​កន្លងទៅនេះ ៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...