ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រជុំបូកសរុបការងារបង្កបង្កើនផលរដូវវស្សា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1713

នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ថ្ងៃទី២៥ ខែធ្នូ ​ឆ្នាំ២០១៣ ឯកឧត្តម​បណ្ឌិត ​អ៊ុក ​រ៉ាប៊ុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​អញ្ជើញ​ជា​អធិប​តិ​កិច្ចប្រជុំ​បូកសរុប​បឋម​ការងារ​បង្កបង្កើនផល​រដូវវស្សា​ ឆ្នាំ២០១៣ ព្យាករណ៍​ការងារ​បង្ក​បង្កើន​ផល​រដូវប្រាំង​ឆ្នាំ២០១៣-២០១៤ និង​ព្យាករណ៍​តុល្យភាព​ស្បៀង​ជំហាន​ដំបូង​សម្រាប់​ឆ្នាំ២០១៤។

បន្ទាប់ពី​ លោក ​ហុង ​ណា​រិត ​ប្រធាន​នាយកដ្ឋាន​ផែនការ-ស្ថិតិ ​នៃ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ ​រួចមក​ក៏មាន​សេចក្តីរាយការណ៍ ​ជា​បន្តបន្ទាប់ ​របស់​មន្ទី​រ​កសិកម្ម​រាជធានី-ខេត្ត​អំពី​សភាពការណ៍​ជាក់ស្តែង​ការងារ​ដក​ស្ទូង​តាម​បណ្តា​ខេត្តនីមួយៗ គឺជា​រួម​ក្នុង​ឆ្នាំ២០១៣នេះ​ ស្ថានភាព​ទឹកភ្លៀង​បានចាប់ផ្តើម​ធ្លាក់​ ពី​ដើមរដូវ​វស្សា​ផ្តល់​លទ្ធភាព​ដល់​ប្រជាកសិករ​បាន​ដំណើរ​ការល្អ​ពី​ដើមរដូវ។

ដោយឡែក​នៅក្នុង​រដូវ​វស្សា​នេះដែរ​ ប្រជាកសិករ​ក៏បាន​ជួប​នូវ​គ្រោះធម្មជាតិ​រាំងស្ងួត​ និង​ទឹកជំនន់​គឺមាន​ខេត្ត​ចំនួន៥ជួបប្រទះ​នូវ​បញ្ហា​កង្វះខាត​ទឹក​ រីឯ​ខេត្ត​មួយចំនួនទៀត​ ជួបប្រទះ​នូវ​ទឹកជំនន់​ទឹកភ្លៀង​ផង​ និងទឹកជំនន់​ទន្លេ​មេគង្គ​ ថែម​ទៀតហើយ​ស្ថានភាព​នៃ​អាកាសធាតុ​បែបនេះ​ បាន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ការលូតលាស់​ដំណាំ​ស្រូវ​ និង​បង្ក​ការ​ខូ​ត​ខាត​ទាំង​ដំណាំ​ស្រូវ​និង​ដំណាំ​កសិកម្ម​ដទៃទៀត។

អង្គប្រជុំ​ បានធ្វើការ​សន្និដ្ឋាន​ថា​ថ្វីត្បិតតែ​ការងារ​បង្កបង្កើនផល ​រដូវវស្សា​ឆ្នាំ២០១៣ បាន​ជួបប្រទះ​ឥទ្ធិពល​អវិជ្ជមាន​ ដោយ​គ្រោះធម្មជាតិ​ក៏ដោយ​ ប៉ុន្តែ​ដោយសារ​ការខិតខំ​ រប​ស់​ប្រជាកសិករ​រួម ជាមួយ​ការជួយ​គាំទ្រ​ឧបត្ថម្ភ​និង​អន្តរាគមន៍​ ពី​រាជរដ្ឋាភិបាល-ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ-ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ យើង​នៅតែ​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ។

ឯកឧត្តម​បណ្ឌិត​អ៊ុក​រ៉ាប៊ុន​មានប្រសាសន៍​ស្ងើចសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​របស់​មន្ត្រី-រាជការ​គ្រប់លំដាប់​ថ្នាក់​នៅលើ​សម​រ​ភូមិ​បង្កបង្កើនផល​រដូវវស្សា​នៅក្នុង​ស្ថានភាព​ដែល​ប្រជាកសិករ​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​ដែលមាន​លក្ខណៈ​បម្រែបម្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

ជាមួយគ្នា​នោះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បានដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​សម្រាប់​អនុវត្ត​បន្ត​ជាអាទិ៍៖បន្ត​ជួយ​ដល់​ប្រជាកសិករ​នៅក្នុង​ការងារ​ប្រមូល​ផល​ស្រូវ​រដូវវស្សា​ចៀសវៀង​ការបាត់បង់​ច្រើន​នៅ​ក្នុងការ​ច្រូតកាត់​ប្រមូល​ផល-ជំរុញ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវប្រាំង​ឱ្យសម្រេចបាន​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក-ជំរុញ​ណែនាំ​កសិករ​អំពី​ការ​ទុកដាក់​រក្សា​ពូជ​និង​ជំរុញ​ចលនា​ការអនុវត្ត​បច្ចេកទេស​ប្រពលវប្បកម្ម​រួមជាមួយ​ការតាមដាន​និង​អន្តរាគមន៍​ការផ្ទុះ​រាលដាល​ដោយ​សត្វល្អិត​និង​ជំងឺ​បំផ្លាញ​ដំណាំ​ស្រូវ​និង​ដំណាំ​កសិកម្ម​ដទៃទៀត​និង​បន្ត​តាមដាន​ចលនា​នាំ​ស្រូវ​ចេញ​និង​តម្លៃ​ស្រូវ​តាម​ច្រកព្រំដែន។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ធ្វើការ​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​និង​លើកឡើង​នូវ​លទ្ធផល​ដូចខាងក្រោម​នេះស្រូវ​រដូវវស្សា​អនុវត្តបាន២៥៦៧៧៦២ហិកតា​គឺ​ស្មើនឹង១០៧,០១ភាគរយ​នៃ​ផែនការ២៣៩៩៦៣៧ហិកតា-ស្រូវ​រដូវប្រាំង​អនុវត្តបាន៤៧២៤៨៣ហិកតា​គឺ​ស្មើនឹង១២៣,១៦ភាគរយ​នៃ​ផែនការ៣៨៣៦៤០ហិកតា-បរិមាណ​ផល​ស្រូវ​ទទួលបាន​សរុប៩៣៤០៣៩០តោន​រីឯ​ការ​គណនា​តុល្យភាព​ស្បៀង​សម្រាប់​ឆ្នាំ២០១៤នេះ​គឺ​ស្រូវ​នៅសល់​ប្រមាណ៤៧៨៥៧០៥តោន៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...