ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់នៃការវាយតម្លៃលើការរួមចំណែករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ៣១ តុលា ២០១៨ 2291

នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា នាព្រឹកថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការពិគ្រោះយោបល់នៃការវាយតម្លៃលើការរួមចំណែករបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នៅព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលានេះសហការរៀបចំនិងឧបត្ថម្ភដោយអគ្គនាយកដ្ឋានកសិកម្ម និងអង្គការ FAO ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក Masahiro Igarashi នាយកទទួលបន្ទុកការងារវាយតម្លៃនៃអង្គការ FAO ប្រចាំទីក្រុងរ៉ូម លោក Alexandre Huynh តំណាងអង្គការ FAO ប្រចាំកម្ពុជា ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន សហគមន៍កសិកម្ម ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់សមាជិក សមាជិកានៃអង្គសិក្ខាសាលាដែលបានឆ្លៀតឱកាសដ៏មានតម្លៃអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាថ្ងៃនេះ។ សិក្ខាសាលានេះមានគោលបំណងធ្វើការសិក្សា វាយតម្លៃលើទិដ្ឋភាពរួមពាក់ព័ន្ធនៅកម្រិតយុទ្ធសាស្រ្តនៃកិច្ចអន្តរាគមន៍របស់អង្គការ FAO ក្នុងការឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ព្រមទាំងកំណត់មេរៀនដែលទទួលបានក៏ដូចជាកត្តាអំណោយផល កត្តាដែលនាំឲ្យរាំងស្ទះដល់ការសម្រេចលទ្ធផល និងកំណត់យកចំណុចខ្វះខាតក្នុងការអនុវត្តកម្មវិធីក្នុងវិស័យកសិកម្មដែលមានសក្តានុពលសម្រាប់អនុវត្តការងារបន្តឲ្យទទួលបានជោគជ័យ។ ជាងនេះទៅទៀតគឺដើម្បីដកស្រង់នូវបទពិសោធន៍ល្អៗ និងរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីចូលរួមវាយតម្លៃពីគុណសម្បត្តិ គុណវិបត្តិ ចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ឬមេរៀនល្អៗដែលយើងទទួលបានពីការអនុវត្តគម្រោងកម្មវិធីរបស់ FAO នៅកម្ពុជានាពេលកន្លងមក រួចដាក់ចេញនូវផែនការយុទ្ធសាស្រ្តអនុវត្តបន្តធ្វើយ៉ាងណាឲ្យគម្រោងផ្សេងៗទៀតទទួលបានជោគជ័យតាមគោលដៅរំពឹងទុក។

ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាការរៀបចំសិក្ខាសាលានាពេលនេះ គឺស្របពេលដែលក្រសួងបាននិងកំពុងរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ ដោយតម្រង់ទិសឆ្ពោះទៅរកការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយភាពវៃឆ្លាត ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការកាត់បន្ថយភាពក្រីក្រ ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ តាមរយៈរបាយការណ៍របស់ក្រុមការងារវាយតម្លៃនៃអង្គការ FAO រាល់អនុសាសន៍ទាំងឡាយដែលបានលើកឡើង និងចំណាប់អារម្មណ៍របស់លោកនាយក Masihiro Igarashi គឺពិតជាមានសារៈសំខាន់និងឆ្លុះបញ្ចាំងពីសភាពការណ៍ជាក់ស្តែង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ដូច្នេះ ក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានគាំទ្រដល់អនុសាសន៍ទាំងនោះ និងសូមស្នើឲ្យអង្គការនេះបន្តយកអនុសាសន៍ទាំងនោះទៅដាក់បញ្ចូលនៅក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៥ឆ្នាំខាងមុខ។ បន្ថែមលើលទ្ធផលរបស់ក្រុមវាយតម្លៃ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គសិក្ខាសាលាដើម្បីពិចារណាយកទៅអនុវត្តឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធភាពក្នុងនោះមានជាអាទិ៍៖

ទី១- អង្គការ FAO គួរបន្តផ្តល់ជំនួយផ្នែកបច្ចេកទេស ដើម្បីពង្រឹងនិងពង្រីកការធ្វើទំនើបកម្មកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ហើយការធ្វើទំនើបកម្មកសិកម្ម គឺស្របតាមទស្សនៈវិស័យ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងស្របតាមផែនការការយុទ្ធសាស្ត្រ៥ឆ្នាំរបស់អង្គការ ។

ទី២- បន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងអង្គការ FAO ជាមួយក្រសួង និងអន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតលើការងារពង្រឹងសមត្ថភាពកសិករនិងសហគមន៍កសិកម្ម ការផ្សាភ្ជាប់ទីផ្សារកសិកម្មជាមួយផ្នែកឯកជន អ្នកប្រមូលទិញផលិតផលកសិកម្ម តាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ក្នុងបរិការណ៍បច្ចុប្បន្ននេះ សុវត្ថិភាពចំណីអាហារគឺជាអទិភាពខ្ពស់ដល់កម្ពុជា។ អង្គការ FAO គួរពិនិត្យលទ្ធភាពបន្តជួយផ្នែកបច្ចេកទេសដើម្បីបង្កើនសមត្ថភាពមន្រ្តី និងកសិករក្នុងការធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពកសិផល និងចំណីអាហារ។

ទី៣- អង្គការ FAO គួរពិនិត្យពិចារណាក្នុងការជួយរៀបចំគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ការប្រមូលនិងវិភាគទិន្នន័យ ព័ត៌មានស្ថិតិកសិកម្ម និងការវិភាគសេដ្ឋកិច្ចកសិកម្ម។ ទាំងអស់នេះគឺជាចំណុចគន្លឹះសម្រាប់អ្នកធ្វើគោលនយោ បាយអភិវឌ្ឍ ហើយក្រសួងនឹងត្រៀមខ្លួនដើម្បីសហការអនុវត្តនាពេលខាងមុខ។

ទី៤- គួរពិនិត្យបន្ថែមលើការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ព្រៃឈើ និងសហគមន៍ជលផលដោយ ពង្រីកបន្ថែមនូវការធ្វើពិពិធកម្មដំណាំកសិកម្ម ការចិញ្ចឹមសត្វ ឬវារីវប្បកម្ម សំដៅកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើធនធានអនុផលព្រៃឈើ ឬជលផល។

MAFF Khy Vibolbotra:

ទី៥- អង្គការ FAO គួរពិនិត្យនូវយន្តការនៃការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស ដោយប្រើប្រាស់យន្តការមានស្រាប់របស់ក្រសួង ដើម្បីបញ្ជ្រាបនូវការពង្រឹងសមត្ថភាពដល់មន្ត្រីក្នុងការអនុវត្តគម្រោង និងកាត់បន្ថយជាអតិបរិមាក្នុងការប្រើប្រាស់ជំនាញការអន្តរជាតិ ដោយបង្កើនការប្រើប្រាស់ជំនាញការក្នុងស្រុក និងមន្ត្រីរដ្ឋាភិបាលឲ្យបានច្រើន សំដៅធានានិរន្តរភាពនិងប្រសិទ្ធភាពនៃការអនុវត្តគម្រោង។

ទី៦- អង្គការ FAO គួរពិនិត្យលទ្ធភាពផ្តល់គម្រោងទាក់ទងនឹងការបណ្តុះបណ្តាលកសិករអំពីការប្រើប្រាស់ ការថែរក្សា និងការបង្កើនគុណភាពដីកសិកម្ម និងការរៀបចំផែនទីកំណត់តំបន់ដាំដុះទៅតាមគុណភាព ស្ថានភាពដី និងប្រភពទឹក ឲ្យបានសមស្របតាមប្រភេទដំណាំ និងបន្លែ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...