មន្ត្រីការទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានជំរាបដល់លោករដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជាអំពីជំហរក្នុងការជួយដល់កម្ពុជាលើការងារមួយចំនួនទៀត ដែលការជួយនោះ នឹងបានជាប្រយោជន៍ច្រើនដល់ប្រជាជនកម្ពុជា។
ការអះអាងនេះបានកើតឡើងកាលពីព្រឹកថៃ្ងទី១១ ខែមីនា ឆ្នាំ២០១០បន្ទាប់ពីការជួបពិភាក្សាការងាររវាងលោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោកម៉ាសាហ្វូម៊ី គូរ៉ូគី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួង។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មបានប្រាប់រស្មីកម្ពុជាថា នៅក្នុងជំនួបនោះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានពិភាក្សាទៅលើកិច្ចការមួយចំនួនដែលស្ថិតនៅក្នុងក្របខ័ណ្ឌសហប្រតិបត្តិការគ្នា។
នៅក្នុងជំនួបនេះលោកទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើការបមែ្របម្រួលធាតុអាកាសតាមរយៈការការពារ និងអភិរក្សធនធានពៃ្រឈើពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើការបម្រែបម្រួលធាតុអាកាសតាមរយៈការការពារ និងអភិរក្សធនធានព្រៃឈើ ក្រោមគំរោងជំនួយស្តីពីការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ(REDD) រដ្ឋភិបាលជប៉ុននឹងចុះហត្ថលេខាជាមួយក្រសួងការបរទេសនៅថៃ្ងទី១៨ ខែមីនាឆ្នាំ២០១០នេះ។
មន្ត្រីរូបនោះបានបន្តទៀតថាក្នុងកិច្ចពិភាក្សានេះលោករដ្ឋមន្ត្រីកសិកម្មកម្ពុជាបានបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជ្រើសរើសក្រុមហ៊ុន Oji paper Co.,Ltd សម្រាប់ធ្វើជាដៃគូលើការងារដាំឈើជាលក្ខណៈឧស្សាហកម្ម នៅស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មាណកក្នុងខេត្តកំពង់ឆ្នាំង លើផៃ្ទដី ១០.០០០ហិកតា។ ក្រសួងយល់ឃើញថា អនុសញ្ញាអន្តរជាតិស្ដីពីការអភិរក្សត្រីធូណាអាត្លង់ទិក(International Convention for conservation of Atlantic Tuna)មានរចនាស្ព័ន្ធនិងវិធានការគ្រប់គ្រងច្បាស់លាស់ហើយ ដូចនេះគួរពង្រឹងការអនុវត្តន៍ប្រសើរជាង។