ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១២ មីនា ២០២០ 151

នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃពុធ ៣រោច ខែផល្គុន ឯកស័ក . ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើវិស័យកសិកម្ម។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះលោកជំទាវ ដែលទទួលបានការគាំទ្រ និងត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទោះបីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបក្នុងរយៈពេលថ្មីៗនេះ បានជួបប្រទះនូវបញ្ហាមួយចំនួនក៏ដោយ តាមរយៈលោកជំទាវឯកអគ្គរដ្ឋទូត ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលជានិច្ចជាកាលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អមកកម្ពុជា តាមរយៈជំនួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញប្បទានដល់កម្មវិធី និងគម្រោងជាច្រើនលើគ្រប់វិស័យ ជាពិសេសលើវិស័យកសិកម្ម ដែលសហភាពអឺរ៉ុបនៅតែបន្តគាំទ្រ ដូចជាក្នុងអនុវិស័យជលផល ដែលសហភាពអឺរ៉ុបបានផ្តល់ជំនួយហិរញ្ញប្បទានជាង ១៤០លានអឺរ៉ូ ដើម្បីលើកកម្ពស់ការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។ គួរឲ្យកត់សម្គាល់ផងដែរ ការនាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបនៅតែបន្តមានការកើនឡើងគួរជាទីមោទនៈផងដែរ ដោយក្នុងរយៈពេល០២ខែ ដើមឆ្នាំដូចគ្នាប្រៀបធៀបនឹងឆ្នាំ២០១៩ គឺមានការកើនឡើងជាង ២១,៧១% ទិន្នផលសរុបសម្រាប់រយៈពេល០២ខែ ដើមឆ្នាំនេះ គឺបាននាំចេញអង្ករកម្ពុជាទៅកាន់សហភាពអឺរ៉ុបបានជាង ៤១,៣ពាន់តោន និងបន្លែបានប្រមាណជា ៣៤,៥តោនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច និងប្រជាជនក្នុងពេលបច្ចុប្បន្ន និងជាពិសេសនាពេលអនាគត ដែលចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលគឺប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០ ទាមទារឲ្យក្រសួងធ្វើកំណែទម្រង់គោលនយោបាយ និងបង្វែរទិសដៅរបស់ខ្លួនពីការផលិតផលិតផលកសិកម្មដើម្បីធានាសន្តិសុខស្បៀង មកជាការផលិតដើម្បីធ្វើពាណិជ្ជកម្មទាំងក្នុងស្រុក និងក្រៅស្រុក។ ដូច្នេះ ដើម្បីឆ្លើយតប ក្រសួងបានខិតខំប្រឹងប្រែងជំរុញការធ្វើទំនើបកម្មកសិកម្ម យន្តុបនីកម្មកសិកម្ម កសិកម្មបៃតង និងជាពិសេសការពិពិធកម្មកសិកម្ម សំដៅទៅមុខដំណាំដែលកំពុងមានសក្តានុពលក្នុងទីផ្សារ ដូចជាចេកអំបូងលឿង ស្វាយ ដំឡូងមី ពោត ។ល។ និងជំរុញវារីវប្បកម្មទាំងត្រីទឹកសាប និងត្រីសមុទ្រ ផលិតកម្មសត្វ ស្តារនិងអភិវឌ្ឍន៍ព្រៃឈើ រួមជាមួយការលើកទឹកចិត្តដល់ការកែច្នៃ វេចខ្ចប់ ប្រកបដោយអនាម័យ និងគុណភាព ដើម្បីបំពេញនូវសេចក្ដីត្រូវការនៃទីផ្សារ និងកាត់បន្ថយការនាំចេញវត្ថុធាតុដើមឲ្យនៅត្រឹមអប្បបរិមា។ ជារួម ការងារនេះសម្រេចទៅបាន គឺត្រូវមានកិច្ចសហការប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងប្រទាក់ក្រឡាគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងប្រជាកសិករដែលជាអ្នកផលិត។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា លោកជំទាវឯកអគ្គរដ្ឋទូតនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុបបន្ថែមទៀត ហើយបន្តផ្តល់ការគាំទ្រដល់ក្រសួង ដើម្បីប្រយោជន៍ដល់ប្រជាជន និងប្រជាកសិករកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ន និងកន្លងមក។ ហើយលោកជំទាវក៏បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងល្អប្រសើរដល់ក្រុមការងារនៃសហភាពអឺរ៉ុប រួមគ្នាសម្រេចបានសមិទ្ធផលជាច្រើន ដែលសមិទ្ធផលទាំងអស់នេះហើយបាននិងកំពុងជួយឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ហើយបានចាត់ទុកជាវិស័យមួយដ៏សំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងនេះ លោកជំទាវឯកអគ្គរដ្ឋទូតក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ពិសេសលើការជំរុញទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្មលើមុខដំណាំអាទិភាព និងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានធម្មជាតិ រួចជាមួយការប្រែប្រួលអាកាសធាតុ ដែលទាំងអស់នេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា គឺត្រូវបានចាត់ទុកជាអាទិភាពក្នុងផែនការយុទ្ធសាស្ត្រថ្មីសម្រាប់គាំទ្រដល់កម្ពុជាក្នុងវិស័យកសិកម្ម។ ដូច្នេះ លោកជំទាវជឿជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសហការជាមួយសហភាពអឺរ៉ុប ដើម្បីរៀបចំកម្មវិធី និងគម្រោងឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រថ្មីនេះ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍
នៅទីស្តីការក្រសួង នាវេលាម៉ោង១៦:០០នាទីរសៀល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កិច្ចប្រជុំពិភាក្សាលើការអនុវត្តស្មារតីលិខិតលេខ៦៥ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល បន្ទប់ផ្ការមៀត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតថ្មីនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jongsoo Shin អគ្គនាយកថ្មីនៃផ្នែកងារ Korean Trade-Investment Promotion Agency (KOTRA) ប្រចាំប្ររាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម
នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ រសៀល ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ អមដំណើរជាមួយដោយ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ...
ពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ” ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អនុប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១១កើត ខែផល្គុន...
គណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០កើត...
ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត...
នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត...