ការចិញ្ចឹម​គោ-ក្របី​សំខាន់​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា៣

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3082

មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម បាន​ប្រាប់​ដល់​ពេទ្យសត្វ​ភូមិ ក៏ដូចជា​កសិករ​ឱ្យ យកចិត្តទុកដាក់​លើ​បញ្ហា​ចំនួន៣ ក្នុងពេល​ចិញ្ចឹម​គោ​ប្រ​បី។ លោក​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា ការចិញ្ចឹម​គោ ក្របី​ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា៣ជាសំខាន់។ ទី១ ពូជ, ទី២ ចំណី និង​ទី៣ ការថែទាំ។

លោក​បាន​បន្តថា បញ្ហា​ពូជ​សំខាន់​ណាស់។ កសិករ​យើង​ជាទូទៅ ​មិនសូវ​ចាប់អារម្មណ៍​លើ​ចំណុច​នេះទេ ​ដោយ​ចិញ្ចឹម​តាម​ទម្លាប់តៗគ្នា។ ពេលនេះ​ត្រូវតែ​ផ្លាស់ប្តូរ ត្រូវតែ​កែលំអ។ ការចិញ្ចឹម​ត្រូវតែ​ជ្រើសរើស​ពូជ ​ដែល​ល្អ និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច។

ជាមួយនេះ ការជំរុញ​ការ​បង្កាត់​ពូជ​តាម​សិប្ប​និ​មិ្ម​ត ដែល​នេះ​ជា​ចំណុច​ល្អ​ក្នុង​ការជំរុញ​ផលិតកម្ម ​ចិញ្ចឹមសត្វ ហើយ​ដែល​ពេទ្យសត្វ​ភូមិ ​មាន​តួនាទី​សំខាន់ណាស់​លើ​បញ្ហា​នេះ។

លោក​បន្តទៀតថា ការចិញ្ចឹម​ត្រូវតែ​ផ្តល់​ចំណី​គ្រប់គ្រាន់ និង​មិនត្រូវ​លែងឱ្យ​ដើរ​ពាសវាល​ពាសកាល ​តាម​ទម្លាប់​ចាស់​នោះទេ។ ការចិញ្ចឹម​ដោយ​លែង​សត្វ​នឹង​ងាយ​ឆ្លង​ជំងឺ​ ​ពី​សត្វ​ទៅ​សត្វ ពី​សត្វ​មក​មនុស្ស ឆ្លង​ពូជ​ដែល​មិនល្អ ហើយ​ការថែទាំ​ពិតជា​មិន​ដិតដល់ ដែល​ធ្វើបាន​ផល​តិច។

ចិញ្ចឹមសត្វ​ ត្រូវតែ​ផ្តល់​ចំណី​ឱ្យបាន​គ្រប់គ្រាន់។ ជា​ចាំបាច់​ត្រូវតែ​ដាំ​ស្មៅ​ចំណី សត្វ​នៅតាម​គ្រួសារនីមួយ។ ពេទ្យសត្វ​ភូមិ​ត្រូវតែ​ធ្វើការ​ងារ ហើយក៏​យក​ចំណុច​នេះ​ធ្វើ​មុខរបរ​ផងដែរ។ លោក​បន្តទៀតថា ការថែទាំ ​គឺ​ផ្តោតទៅលើ​ការផ្តល់​ចំណី ការចាក់​ថ្នាំ ការ​អនាម័យ ដែល​បញ្ហានេះ ក៏​ជាការ​ងារ​របស់​ពេទ្យសត្វ​ភូមិ​ផងដែរ។

ពេទ្យសត្វ​ភូមិ​ចំនួន១០០នាក់ ​ដែល​មកពី៦ឃុំ ក្នុងស្រុក​ត្រាំកក់ ​បានមក​ទទួល​ការបណ្តុះបណ្ត​ល​លើ​បច្ចេកទេសដាំ​ស្មៅ ​ចំណី​សត្វ ​និង​បិទ​វគ្គ​កាលពី​ថ្ងៃទី១៦ ខែឧសភា​កន្លងទៅនេះ ក្រោម​ការចូលរួម​របស់លោករ​ដ្ឋ​មន្ត្រី​កសិកម្ម។

លោក សួន សុ​គឿន អនុប្រធាននាយកដ្ឋាន​ផលិតកម្ម និង​ប​សុព្យាបាល ​បាន​និយាយថា នេះ​ជា​វគ្គ​លើក​ទី២ ដែល​អនុវត្តតាម​អនុសាសន៍​របស់លោករ​ដ្ឋ​មន្ត្រី​កសិកម្ម ក្នុង​គោលបំណង​ប្រែក្លាយ​ស្រុក​ត្រាំកក់ ​ឱ្យទៅជា​ស្រុក​គំរូ ​ក្នុង​ការដាំ​ស្មៅ។ លោក​បន្តទៀតថា​ ក្នុង១ឆ្នាំ គេ​ត្រូវការ​គោ ក្របី​ជា៦សែន​ក្បាល ដើម្បី​ផ្គត់ផ្គង់​ការហូបចុក​ហើយ​ចំនួន​នេះ ​បាន​កើន​ឡើងជា​លំដាប់ ជា​រៀងរាល់ឆ្នាំ។

លោក​រដ្ឋមន្ត្រី​បាន​រំលឹក ​ដល់​ពេទ្យសត្វ និង​កសិករ​ថា ត្រូវតែ​មានគំនិត​ថា ការចិញ្ចឹម​សត្វ​មិនមែន​សម្រាប់​ការងារ​ផលិតកម្ម​តែប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ផងដែរ។ ពេទ្យសត្វ​ភូមិ​ត្រូវ​ជំរុញ ការ​ចងក្រង​ជា​សហគមន៍​ប្រយោជន៍​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា ​និង​លើ​កម្ពស់​ផលិតកម្ម​សត្វ​នៅកម្ពុជា៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...