ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ”

ចេញ​ផ្សាយ​ ០៦ ធ្នូ ២០១៩ 2056

នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រ”។ ពិធីនេះមានការចូលរួមពីឯកឧត្ដម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។

លោក អៀង សុធារ៉ា ស្ថាបនិកសហករណ៍សរីរាង្គខ្មែរ មានមតិស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ និងរាយការណ៍អំពីដំណើរការអភិវឌ្ឍន៍សហករណ៍សរីរាង្គខ្មែររហូតទទួលបានពានរង្វាន់នាពេល នេះ។ បន្ទាប់មក ឯកឧត្តមមៀច សុផាន់ណា តំណាងក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា ធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានចំណាប់អារម្មណ៍ប្រកបដោយខ្លឹមសារ និងអត្ថន័យយ៉ាងជ្រាលជ្រៅជុំវិញសមិទ្ធផលសំខាន់ៗដែលសហករណ៍សរីរាង្គខ្មែរសម្រេចបាន និងជា ពិសេសពានរង្វាន់អាស៊ានភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រនេះ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហករណ៍សរីរាង្គខ្មែរដែលសម្រេចទទួលបានលទ្ធផលជាផ្កែផ្កា ហើយលទ្ធផលនេះក៏មិនអាចកាត់ផ្តាច់ចេញបានពីកិច្ចសហការយ៉ាងល្អប្រសើររវាងសហករណ៍ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ដែលឈានទៅទទួលបានពានរង្វាន់អាស៊ានភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបាត់ភាពក្រីក្រនាពេលនេះ។ លោកបន្តថាពានរង្វាន់នេះវាមិនមែនគ្រាន់តែជាសមិទ្ធផលដែលសហករណ៍សម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាមោទនភាពរបស់យើងទាំងអស់គ្នា ព្រោះវាបានឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងច្បាស់អំពីសាមគ្គីភាព សហការ និងចូលរួមចំណែកក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យកសិកម្ម ធានាសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍជនបទប្រកបដោយចីរភាព និងបរិយាប័ន្ន ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្ខេបជូនអង្គពិធីបានជ្រាបផងដែរអំពីដំណើរការវិវឌ្ឍន៍នៃផលិតកម្មកសិកម្មសរីរាង្គនៅទូទាំងពិភពលោក ដោយឡែកនៅក្នុងប្រទេសសមាជិកអាស៊ាន ហើយជាពិសេសនោះគឺនៅកម្ពុជា ដោយដំបូងផ្តើមចេញពីក្រុមផលិតតូចៗដែលចងក្រងឡើងដោយអង្គការ NGO ឬក្រុមហ៊ុនឯកជនដោយផ្តោតជាសំខាន់លើដំណាំស្រូវតាំងពីឆ្នាំ១៩៩០ ជាបន្តបន្ទាប់នៅឆ្នាំ២០០០ ទើបមានគម្រោងកសិកម្មសរីរាង្គជាច្រើនតាមរយៈកិច្ចសហការរវាងអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុន ហើយសហគ្រាសឯកជនទាំងនោះក៏បានចាប់ផ្តើមធ្វើធុរកិច្ចកសិកម្មសរីរាង្គលើទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ តាមរបាយ ការណ៍របស់អគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថាបច្ចុប្បន្នកម្ពុជាមានក្រុមអ្នកផលិតបន្លែសរីរាង្គប្រមាណជាង១០០ លើផ្ទៃដីប្រមាណ ៩ ៧១៧ ហ.ត និងស្រូវសរីរាង្គលើផ្ទៃដីប្រមាណ១២ ០០០ហ.ត នៅទូទាំងប្រទេស សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន អាមេរិក ចិន ក្នុងតម្លៃទឹកប្រាក់ប្រមាណ ១លានអឺរ៉ូ ក្នុងឆ្នាំ២០១៧។ ឆ្វេងយល់ពីនិន្នាការវិវឌ្ឍន៍រីកចម្រើននៃកសិកម្មសរីរាង្គ នៅឆ្នាំ២០០៦ ក្រសួងបានចាប់ផ្តើមលើកគោលដៅកសិដ្ឋានសរីរាង្គទៅក្នុងគោលនយោ បាយជាតិដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ASDP ២០០៦- ២០១០) ហើយបច្ចុប្បន្នកំពុងដំណើរការរៀបចំសេចក្តីព្រាងស្តង់ដារកសិកម្មសរីរាង្គជាបន្ត។ ក្រៅពីនេះ ក្រសួងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងនីតិវិធីផ្សេងៗសម្រាប់គាំទ្រ និងជំរុញការអនុវត្តកសិកម្មសរីរាង្គឲ្យស្របតាមបទដ្ឋានបច្ចេកទេស ការពារសុវត្ថិភាពអាហារ បរិស្ថាន សុខុមាលភាពសង្គម ការប្រកួតប្រជែងទីផ្សារ និងទំនុកចិត្តពីអតិថិជន ដើម្បីធ្វើសុខដុមនីយកម្មជាមួយបណ្តាប្រទេសអាស៊ាន និងពិភពលោក។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះ ប្រជាជនមានការកើនឡើងជាលំដាប់ ទន្ទឹមគ្នាជាមួយនឹងបម្រែបម្រួលអាកាសធាតុ គឺទាមទារឲ្យមានការខិតខំប្រឹងប្រែងស្រាវជ្រាវ និងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ចាំបាច់បំផុតសម្រាប់បង្កើនផលិតភាពកសិកម្មឲ្យបានគ្រប់គ្រាន់ ដើម្បីធានាសន្តិសុខស្បៀង។ ជាងនេះទៅទៀត គឺស្របពេលដែលប្រជាជន និងភ្ញៀវទេសចរណ៍បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម។ ដូច្នេះដើម្បីឆ្លើយតបនូវតម្រូវការនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យភាគីពាក់ព័ន្ធសហការគ្នាលើកកម្ពស់ផលិតផលកសិកម្មសរីរាង្គឲ្យទទួលបានជោគជ័យ តាមរយ:ការរៀបចំក្រុមផលិត ក្រុមផ្តល់ធាតុចូល ក្រុមប្រមូលទិញ ក្រុមចែកចាយ ក្រុមទីផ្សារ និងអតិថិជនឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ក្នុងប្រព័ន្ធខ្សែច្រវាក់កសិកម្មសរីរាង្គ ហើយរួមគ្នាពង្រឹងនិងពង្រីកដោយផ្តោតលើក្រុម ឬសមាគមផលិត សហគមន៍កសិកម្ម និងកសិដ្ឋានផលិតកម្មមានលក្ខណៈអាជីព និងត្រូវអនុវត្តកសិកម្មតាមកិច្ចសន្យា និងការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ ទន្ទឹមនឹងនេះក៏ត្រូវរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាព អធិការកិច្ច និងប្រព័ន្ធផ្តល់វិញ្ញាបនបត្រត្រឹមត្រូវ ដើម្បីលើកទឹកចិត្ត និងផ្តល់ការជឿជាក់ពីសាធារណជនទៅលើផលិតផលផងដែរ។

ជាមួយនឹងមោទនភាពដែលយើងទទួលបាន ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាគ្រប់តួអង្គពាក់ព័ន្ធទាំង អស់នឹងរួមចំណែកគាំទ្រគោលបំណងរួមរហូតដល់ឆ្នាំ២០៣០ នៃការអនុវត្តកសិកម្មសរីរាង្គគឺ៖១.កម្ពុជានឹងមានផលិតផលកសិកម្មសរីរាង្គគ្រប់គ្រាន់សម្រាប់ធ្វើសុខដុមនីយកម្មជាមួយស្តង់ដារក្នុងតំបន់និងអន្តរជាតិ ២. កម្ពុជានឹងបង្កើតបាននូវតំបន់អនុវត្តកសិកម្មសរីរាង្គជាតិប្រមូលផ្តុំមួយដែលមានភូមិសាស្រ្តជាយុទ្ធសាស្រ្ត ៣. តម្លៃភាគហ៊ុនទីផ្សារនៃផលិតផលសរីរាង្គកម្ពុជានឹងកើន ឡើងរហូតដល់៤០% ៤. ចូលរួមកែលម្អជីវភាពផលិតករសរីរាង្គនិងការរស់នៅប្រកបដោយភាតរៈបរិស្ថាន និង៥. កេរ្តិ៍ឈ្មោះផលិតផលសរីរាង្គនឹងមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...