ការ​គ្រប់​គ្រង​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្ម

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 1303

ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម ​ជា​រូបធាតុ​ជំនួយ​ចាំបាច់​ ដែល​ប្រើប្រាស់ ​នៅក្នុង​ផលិតកម្ម​កសិកម្ម ដើម្បី​ជំរុញ​ផលិតភាព ​នៃ​បណ្ដា​វប្បកម្ម និង​លើកកម្ពស់​ទិន្នផល​ទាំង​បរិមាណ និង​គុណភាព ​នៅក្នុង​ផលិតកម្ម​កសិកម្ម។ ចាប់ផ្ដើម​ពី​យុគសម័យ​អភិវឌ្ឍ​ន៏​ឧស្សាហកម្ម​ នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​ពិភពលោក ​បានបង្ហាញ​ ឱ្យឃើញ​ថា បណ្ដាល​ប្រទេស​អភិវឌ្ឍ​ន៏ ​និង​បណ្ដាល​ប្រទេស​ ដែល​កំពុង​ស្ថិតក្នុង​អន្ដរកាល​ ឆ្ពោះទៅរក​ការអភិវឌ្ឍ​ន៏ ​បាន​ប្រើប្រាស់​សារធាតុ​គីមី កសិកម្ម កាន់តែ​ច្រើនឡើង មានភាពទំនើប​ សម្បូរ​បែប ​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ន៏​ផលិតកម្ម ​កសិកម្ម និង​ការប្រកួតប្រជែង​ទីផ្សារ​ ផលិតផល​កសិកម្ម ជាពិសេស​ការប្រើ​ថ្នាំ​កសិកម្ម​ និង​ជីគីមី ។ ដោយសារ​កំណើន ​នៃ​ការប្រើប្រាស់​មួយចំនួន ​ខ្វះ​ការពិចារណា បាន​ក្លាយជា​បច្ច័យ​មួយ​ បង្ក​នូវ​ហានិភ័យ និង​គ្រោះថ្នាក់​យ៉ាង​ធ្ងន់​ ដល់​សុខភាព ឬ​ជីវិត​មនុស្ស សត្វ ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ផងដែរ ។

II.ស្ថានភាព​ទូទៅ និង​ខ្លឹមសារ​រួម

១.ប្រ​វ​ត្ដិ​នៃ​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម

ប្រទេស​កម្ពុជា​ចាប់ផ្ដើម​មានការ​ប្រើប្រាស់​ជីគីមី និង​ថ្នាំ​កសិកម្ម​នៅ​ទសវត្ស​រ៏​ឆ្នាំ៥០ តាមរយៈ​ជំនួយ​បរទេស​ និង​ការនាំ​ចូល​ដោយ​រដ្ឋ តាប​មរយៈ​ក្រុមហ៊ុន​ជាតិ នី​ហ័​រណ​អាហរ័ណ ដែលមាន​តួនាទី​គ្រប់គ្រង និង​ផ្គត់ផ្គង់​សម្រាប់​ការលក់​ចែកចាយ​នៅក្នុង​ស្រុក។ ក្រោយ​ថ្ងៃ​រំដោះ ៧មករា ឆ្នាំ១៩៧៩ វិស័យ​កសិកម្ម​ជាតិ ​ត្រូវបាន​ស្ដារឡើងវិញ​ ដែល​នៅ​ដំណាក់​កាលនោះ សម្ភារៈ​កសិកម្ម​ ជាពិសេស​គ្រាប់ពូជ (ស្រូវ) ជី គីមី ថ្នាំ​កសិកម្ម ត្រូវបាន​នាំចូល​ពី​បរទេស ​តាមរយៈ​ជំនួយ​ពី​បណ្ដាល​ប្រទេស​ជា​មិ​ត្ដ និង​អង្គការ​មនុ​ស្សធ​ម​នានា។ នៅ​ឆ្នាំ១៩៨៤ “ នាយកដ្ឋាន​សម្ភារៈ​កសិក​ម្ម​មជ្ឈិម” ត្រូវបាន​បង្កើតឡើង ​ចំណុះ​ក្រោម​ក្រសួងកសិកម្ម ​តាម​អនុក្រឹត្យ​លេខ ១៨ អនក្រ ចុះ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៩៩ ដែលមាន​លក្ខណៈ​ ជា​ក្រុមហ៊ុន​រដ្ឋ ​មាន​តួន​នាទី​ធ្វើ​ពាណិជ្ជកម្ម សេវាកម្ម​ពាក់ព័ន្ធ​សម្ភារៈ​កសិកម្ម ហើយ​ត្រូវបាន​រំសាយ​ទៅវិញ ក្រោម​គោ​លន​យោន​បាយ​ នៃ​ការធ្វើ​អ​វិនិយោគ​កម្ម និង​ឯកជន​ភាវូបនីយកម្ម​ តាម​អនុក្រឹត្យ​លេខ០២អនក្រ.បក ចុះ​ថ្ងៃទី០២ ខែមករា ឆ្នាំ២០០៨ ។

ចាប់ពី​ទសវត្ស​រ៏​ឆ្នាំ៥០ រហូតដល់​ឆ្នាំ១៩៩៨ យើង​ពុំទាន់​មាន​បទដ្ឋាន​គតិ​យុ​តិ្ដ ដែលជា​ឧ​បករ​ណ៏​ច្បាប់​ សម្រាប់​ការគ្រប់គ្រង​សម្ភារៈ​កសិកម្ម​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នៅឡើយ​ទេ។ បទដ្ឋាន​គតិ​យុ​ត្ដិ​លើកដំបូង​បំផុត ​សម្រាប់​គ្រប់គ្រង​សម្ភារៈ​កសិកម្ម​ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា គឺ​អនុក្រឹត្យ​លេខ៦៩ អនក្រ.បក ចុះ​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៩៨ ស្ដីពី “បរិមាណីយ​ នឹង​ការគ្រប់គ្រង​សម្ភារៈ​កសិកម្ម” ទន្ទឹម​និង​ការបង្កើត “នាយកដ្ឋាន​នីតិកម្ម​កសិកម្ម “ ចំណុះ​ក្រោម​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង នេសាទ តាមរយះ​អនុក្រឹត្យ​លេខ ១៧ អនក្រ.បក ចុះ​ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០០។

ចាប់ពី​ឆ្នាំ១៩៩៨កន្លងមក ការធ្វើ​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម ត្រូវបាន​គ្រប់គ្រង ​ដោយ​បទដ្ឋាន​គតិ​យុ​ត្ដិ​មួយចំនួន មាន​ជាអាទិ៍ៈ សារាចរ​ណែនាំ ប្រកាស ប្រកាស​រួម​និង​លិខិត​គតិ​យុ​ត្ដ​ពាក់​ពាក់ព័ន្ធ​ផ្សេងទៀត​ ដែល​បាន​បំពេញបន្ថែម និង​ណែនាំ​នីតិវិធី សំដៅ​ពង្រឹង​ការ​អនុវត្ដ​ន៏​ច្បាប់ ​ក្នុងការ​គ្រប់គ្រង​សម្ភារ​តៈ​កសិកម្ម ​ឱ្យ​កាន់តែ​ប្រសើរឡើង។ នៅ​ឆ្នាំ២០០៧ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ចេញ​នូវ​សារាចរ​លេខ០៣ សរ ចុះ​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៧ ស្ដីពី “ វិធានការ​ពង្រឹង​ប្រព័ន្ធគ្រប់គ្រង និង​ត្រួតពិនិត្យ ​ការធ្វើ​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម” សំដៅ​ធ្វើការ​ពង្រឹង​ឡើងវិញ និង​បំពេញបន្ថែម​នូវ​បទបញ្ជា ព្រមទាំង​វិធានការ​ដែលមាន​ស្រាប់ ក្នុងការ​គ្រប់គ្រង​សម្ភារៈ​កសិកម្ម ។

២.ស្ថានភាព​ទូទៅ​និង​ធ្វើចរាចរ​ណ៏​ថ្នាំ​កសិកម្ម​និង​សម្ភារៈ​កសិកម្ម

ថ្វី​ត្បិត​មាន​បណ្ដា​បទដ្ឋាន​គតិ​យុ​ត្ដិ រួមទាំង​បទបញ្ជា​ ក៏ដូចជា​អនុ​សាស​ន៏​គន្លឹះ​ របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ក្ដី ​ក៏​កក្ដា​អវិជ្ជមាន ​ក្នុង​ការធ្វើ​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម ​នៅតែ​ចោទ​ជា​បញ្ហា​នៅឡើយ។ ជាក់ស្ដែង​យើង​នៅ​ជួប​បញ្ហា​ជាច្រើន​ ជាអាទិ៍ៈ សម្ភារៈ​កសិកម្ម​មួយចំនួន​ នៅតែ​នាំចូល ​ពី​ប្រទេសជិតខាង​ ដោយ​ល្មើសច្បាប់ និង​ចរាចរ​ណ៏​លើ​ទីផ្សារ ​ដោយ​គ្មាន​ធានា​បមាណីយ​គុណភាព ហើយ​ស្លាក​សញ្ញា​ព័ត​មាន​លើ​សម្បក​វេច​ខ្ចប់ ភាគច្រើន​ជា​ភាសាបរទេស ដែល​កសិករ​មិនអាច​យល់បាន ។ ជាក់ស្ដែង​ផ្អែក​តាម​លទ្ធផល​អង្កេត ​នៃ​គម្រោង​កសាង​សមត្ថភាព ​សម្រាប់​ការត្រួតពិនិត្យ​បមាណីយ​គុណភាព​សម្ភារៈ​កសិកម្ម​ឆ្នាំ២០០៩ លើ​ថ្នាំ​កសិកម្ម និង​ជីគីមី (ខេត្ដ​កណ្ដាល) បាន​គូសបញ្ជាក់ថាៈ

១/-ជីគីមី​ ដែល​ចរាចរ​ណ៏​លើ​ទីផ្សារ និង​បាន​ចុះបញ្ជី​ការ​ ដោយ​ក្រសួងកសិកម្ម ​រុក្ខា​ប្រម​ញ់​និង​នេសាទ មាន៣៣ភាគរយ ​ក្នុងនោះ​មាន​ស្លាក​ព័ត​មាន ​ជា​ភាសា​ខ្មែរ​តែ១៤ភាគរយ​តែប៉ុណ្ណោះ​ និង​ថ្នាំ​កសិកម្ម​មាន១២ភាគរយ ដែល​ក្នុងនោះមាន​ស្លាក​ព័ត​មាន ​ជា​ភាសា​ខ្មែរ​តែ២ភាគរយ​ប៉ុណ្ណោះ ។

២/-ថ្នាំ​កសិកម្ម ​ដែល​ប្រើប្រាស់​ដោយ​កសិករ និង​បាន​ចុះបញ្ជី​ការ ​មាន១៣ភាគរយ​ ក្នុងនោះ​មាន​ស្លាក​ព័ត​មាន​ ជា​ភាសា​ខ្មែរ​ តែ៣ភាគរយ​ប៉ុណ្ណោះ ។ ថ្នាំ​កសិកម្ម​ដែល​គ្មាន​បញ្ជី​ការ​មាន ៨៧ភាគរយ ក្នុងនោះ​ថ្មាំ​ហាមឃាត់ ​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ មាន៥ភាគរយ និង​ថ្នាំ​កសិកម្ម​ហាមឃាត់​ដោយ​អង្គការ​សុខភាព​ពិភពលោក(WHO) មាន៦ភាគរយ។

សម្ភារៈ​កសិកម្ម​មួយចំនួន​ ត្រូវបាន​ក្លែង​គុណភាព ​ដោយ​អាជីវករ​ទុច្ចរិត ជាពិសេស​ជីគីមី ហើយ​បាន​ចរាចរ​ណ៏​ចែកចាយ ​ដល់​កសិករ​ដោយ​អសីលធម៌ ដែលជា​បច្ច័យ​អាក្រក់ ​ធ្វើឱ្យ​អាជីវករ​នាំចូល និង​ផ្គត់ផ្គង់​ចែកចាយ​ ដោយ​ស្របច្បាប់ ​ជួបនឹង​បញ្ហា​ប្រឈម​ ជាហេតុ​ធ្វើឱ្យមាន​ការបាត់​ជំនឿ​ លើ​ការ​អនុវត្ដ​ន៏​ច្បាប់ ។ ផ្ទុយ​មកវិញ​កសិករ​ ត្រូវបាន​ចំណាយ ឬ​បុល​ប្រាក់​ ដើម្បី​ទិញ​សម្ភារៈ​កសិកម្ម ​ដែល​ក្លែង​គុណភាព​គ្មាន​ប្រសិទ្ធិភាព ឬ​ហួស​សុពលភាព​ប្រើប្រាស់ និង​មិនអាច​យល់បាន​លើ​សេចក្ដីណែនាំ ប្រើប្រាស់​ជា​ភាសាបរទេស នៅលើ​សម្បក​វេច​ខ្ចប់​នៃ​ផលិតផល ដែល​ហូរ​ចូល​ពី​ប្រភព​ល្មើសច្បាប់ ។

ការទទួលយក​នូវ​ចំណេះដឹង ​ពី​ការផ្សព្វផ្សាយ​អប់រំ ​ចំពោះ​អាជីវករ​លក់ដូរ​សម្ភា​រៈ​កសិកម្ម ក៏ដូចជា​ចំពោះ​កសិករ​ប្រើប្រាស់ ​សម្ភារៈ​កសិកម្ម គឺជា​ការកែប្រែ​ទម្លាប់​ដែល​នៅ​ជួប​ការលំបាក​ និង​ទាមទារ​ពេលវេលា ។

ការចូលរួម និង​កិច្ចសហការ​ពី​សំណាក់​អាជ្ញា​ធរ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ក្នុងការ​អនុវត្ដ​ន៍​ច្បាប់ ​ចំពោះ​សកម្មភាព​ល្មើសច្បាប់​ មិនទាន់បាន​ឆ្លើយតប​ជា​វិជ្ជមាន​នៅឡើយ ។

សមត្ថភាព​ របស់អង្គភាព​ជំនាញ ​មាន​សមត្ថកិច្ច ក្នុងការ​គ្រប់គ្រង ការត្រួតពិនិត្យ និង​ការ​អនុវត្ដ​ន៏​ច្បាប់ ចំពោះ​សកម្មភាព​អាជីវកម្ម ​សម្ភារ​កសិក​ម្ម​បច្ចុប្បន្ន នៅមាន​ភាពខ្វះខាត ទាំង​សមត្ថភាព ធនធាន​មន​មុ​ស្ស ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកទេស (មន្ទីរ​ពិសោធ​ន៏) ក៏ដូចជា​ឧ​បករ​ណ៏​ច្បាប់​រឹងមាំ ដែល​អាច​គ្រប់គ្រង​ស្ថានភាព​ប្រឈម​ខាង​ល​លើ​ពុំទាន់​បាន​សមស្រប​នៅឡើយ ។

ក្រៅពីនេះ ​ក្រសួង​រុក្ខាប្រមាញ់​ និង​នេសាទ បាន​ពិចារណា​ លើ​ភាពចាំបាច់​ក្នុង​ក្របខណ្ឌ​អន្ដរជាតិ​បន្ថែមទៀត ដោយ​សម្រេច​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បីឱ្យ​ព្រះរាជណាចក្រ​កម្ពុជា ​បាន​ចូល​ជា​សមាជិក​អនុសញ្ញា​អន្ដរជាតិ “ Rotterdam Convention ស្ដីពី​នីតិវិធី ​នៃ​ការយល់ព្រម​ផ្ដល់ព័ត៌មាន​ ជាមុន​ចំពោះ​សារធាតុ​គីមីកសិកម្ម​គ្រោះ​​ថ្នាក់ និង​ថ្នាំ​កសិកម្ម ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ “ ក្នុង​គោលបំណង​ ការពារ​ចំពោះ​ការហូរចូល​នូវ​ថ្នាំ​កសិកម្ម និង​សារធាតុ​គីមីកសិកម្ម​ គ្រោះថ្នាក់​ដោយ​ល្មើសច្បាប់​អន្ដរជាតិ និង​ទប់ស្កាត់​ការយក​ប្រទេស​កម្ពុជា ​ធ្វើជា​ធុងសំរាម​ សម្រាប់​បោះចោល និង​សាកល្បង​ថ្នាំ​កសិកម្ម និង​សារធាតុ​គីមីកសិកម្ម ដែលមាន​គ្រោះថ្នាក់ ឬ ហាមឃាត់ ។

៣-តើ​ថ្នាំ​កសិកម្ម ​អាច​ជ្រាបចូល​ ទៅក្នុង​រាងកាយ​របស់​យើង​ តាម​រូបភាព៣យ៉ាង​គឺៈ (១)តាម​ស្បែក (ដោយ​ប៉ះ​នឹង​ទឹក​ថ្នាំ ឬ​ម្សៅ​ថ្នាំ​នៅពេល​លាយ ឬ​បាញ់ថ្នាំ, ដោយ​សម្លៀកបំពាក់ ស្រោមដៃ ឬ​ស្រោមជើង​ ដែលមាន​ប្រឡាក់​ជាតិ​ថ្នាំ, ដោយ​ថ្នាំ​ខ្ទា​ត់​ចូល​ភ្នែក ឬ​ប្រឡាក់​លើ​ស្បែក), (២)តាមផ្លូវ​ដង្ហើម (ដោយ​ដកដង្ហើម​យក​ធូលី ឬ​ចំហាយ​ទឹក​ថ្នាំ ​នៅពេលដែល​បាញ់ថ្នាំ​បញ្ច្រាស​ខ្យល់ ឬ​មិន​ពាក់​របាំង​ការពារ​មុខ) និង (៣) តាម​មាត់ (ដោយ​បរិភោគ​ចំណីអាហារ​ ដែល​ប្រឡាក់​ជាតិ​ថ្នាំ, ដោយ​យក​មាត់​ផ្លុំ​ក្បាល​ប៊ិក​បំពង់​បាញ់ថ្នាំ នៅពេលដែល​វា​ស្ទះ, ដោយ​ការ​លេប ឬ ផឹកថ្នាំ​កសិកម្ម)។ ម្យ៉ាងទៀត បរិវេណ​ផ្លូវភេទ​គឺជា​កន្លែង​ដែល​ងាយ​ជ្រាបចូល​ជាង​កន្លែង​ផ្សេងទៀត​ដូចជា មុខ ក ខ្នង ខ្នងដៃ កលៀក និង​ចុងដៃ​ជាដើម។ ប្រសិនបើ​យើង​សើម ឬ​ទទឹក ឬ មាន​របួស ឬ​រមាស់​បន្ដិចបន្ដួច​ក្ដី ថ្នាំ​កសិកម្ម​នឹង​ជ្រាប​ចូលក្នុង​រាងកាយ​យើង​តាមរយៈ​ស្បែក លឿន​ជាង និង​ច្រើនជាង​ធម្មតា ។ ដោយឡែក ស្រី្ដ​មាន​ស្បែក​ស្ដើង​ជាង​បុរស ហើយ​ស្ដ្រី​អាច​ជ្រាបចូល​ថ្នាំ​កសិកម្ម​ច្រើនជាង​បុរស​ក្នុងករណី​មានការ​ប៉ះពាល់​ថ្នាំ ដូចគ្នា ។ ប្រសិនបើ​ស្ដ្រី​មាន​ផ្ទៃពោះ នៅ​ពែ​ល​ថ្នាំ​កសិកម្ម​ជ្រាបចូល​ក្នុង​ចរន្ដឈាម​នោះ វា​អាច​ឆ្លងកាត់​សុក​ទៅក្នុង​ផ្ទៃ ហើយ​ធ្វើឱ្យប៉ះពាល់​ដល់គ​ត៌ ដែល​កំពុង​លូតលាស់​ទៀតផង ។

៣.១. កម្រិត​នៃ​ការពុល​ថ្នាំ​កសិកម្ម​គេ​សម្គាល់​ឃើញថា ការពុល​ថ្នាំ​កសិកម្ម​ធ្វើឱ្យ​មនុស្ស​ពុល​ក្នុង​កម្រិត២យ៉ាង​គឺ​ស្រួចស្រាល់​និងរ​រាំ​រ៉ៃ

ការពុល​ស្រួចស្រាល់ៈ ជាការ​ពុល ​ដែល​កើតមានឡើងភ្លាមៗ ដោយសារ​ជាតិ​ថ្នាំ​ ជ្រាបចូល​ជា​បន្ដបន្ទាប់។ រោគសញ្ញាសំខាន់ៗ មានដូចជា ឈឺក្បាល វិលមុខ អស់កម្លាំង​ខ្លាំង ញ័រ​ដៃជើង ប្រកាច់ សន្លប់ រមាស់ បែកញើស ក្អួត រាក រាល​ស្បែក ឈឺពោះ ព្រិល​ភ្នែក ស្រវាំងភ្នែក ថប់ដង្ហើម សន្លប់​បាត់ស្មារតី ឬ​អាច​ស្លាប់ភ្លាមៗ ។

ការ​រាំ​រ៉ៃៈ ជាការ​ពុល​ដែល​កើតមានឡើង បន្ទាប់ពី​ជាតិពុល​ជ្រាបចូល​ក្នុង​ខ្លួន​បន្ដិចម្ដងៗជាច្រើនលើក ​អស់​រយៈពេល​រាប់​ខែ​រាប់​ឆ្នាំ​មកហើយ ។ រោគសញ្ញាសំខាន់ៗ មានដូចជា បែក​ស្រកា របកស្បែក កន្ទួល​ក្រហម រលាក​ក្រពះ តម្រងនោម ថ្លើម ប្រព័ន្ធ​ការពារ​រាងកាយ​ចុះខ្សោយ ​ងាយ​ទទួល​ជំងឺផ្សេងៗ ញ័រ​ដៃជើង​ជាប់​រហូត​កម្លាំង​ថយចុះ​ជា​លំដាប់ ប៉ះពាល់​ការបន្ដ​ពូជ ប្រព័ន្ធ​ប្រសាទ​ចុះខ្សោយ និង​កើត​ជំងឺមហារីក​ជាដើម ។

តាម​ការសិក្សា​ស្រាវជ្រាវថ្មីៗនេះ​ បាន​បង្ហាញថា ថ្នាំ​កសិកម្ម​ជាង៨០ប្រភេទ ជា​ថ្នាំ​កសិកម្ម​ ផ្ដល់​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​អ័រម៉ូន (Endocrine System) ហើយ​ថ្នាំ​កសិកម្ម​លើសពី១៦០ប្រភេទ​ ជា​ថ្នាំ​កសិកម្ម​បង្ក​ជំងឺមហារីក។ បច្ចុប្បន្ន​នៅក្នុង​ពិភពលោក​ មាន​មនុស្ស​ស្លាប់ ​ដោយសារ​ថ្នាំ​កសិកម្ម​ប្រមាណ២០០.០០០នាក់ ជា​រៀងរាល់ថ្ងៃ ដោយ​មិនទាន់​គិតដល់​មនុស្ស​ដែល​រងគ្រោះថ្នាក់​ដោយសារ​ជំងឺផ្សេងៗទៀតផង ។

៣.២. សកម្មភាព​អប់រំ​ផ្សព្វផ្សាយ​អំពី​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម

ក. នាយកដ្ឋាន​នីតិកម្ម​កសិកម្ម ​ចាប់ពី​ឆ្នាំ២០០៧-២០០៩ បាន​ចុះ​ដល់​មូលដ្ឋាន ​ដើម្បី​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​បច្ចេកទេស ​ក្នុង​ការធ្វើ​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម​ សរុប​ចំនួន៧៨លើក ​ដែលមាន​ចូលរួម​ ចំនួន៤.៩៥០នាក់។ ដោយឡែក​នៅ​ឆ្នាំ២០០៧ ការិយាល័យ​នីតិកម្ម​កសិកម្ម ​រាជធានី-ខេត្ដ បាន​ផ្សព្វផ្សាយ​ចំនួន១៣៣លើក (អ្នកចូលរួម​ពុំមាន​ទិន្នន័យ) និង​នៅ​ឆ្នាំ២០០៨-២០០៩ សរុប​ចំនួន៧៤៦លើក​ ដែលមាន​អ្នកចូលរួម​ចំនួន៩.៩៨០នាក់ ។

ខ. អគ្គនាយកដ្ឋាន​កសិក​ម្ម​ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ​ដែក​មាន​នាយកដ្ឋាន​ការពារ​ដំណាំ​អនាម័យ និង​ភូតគាម​អនាម័យ​ ជា​សេនាធិការ​តែងតែ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​កសិករ ​ជា​រៀងរាល់ឆ្នាំ ​អំពី​សុវត្ថិភាព​ នៃ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​ ជា​បន្ដបន្ទាប់ ដោយ​ប្រើប្រាស់​ថវិការ​ជាតិ និង​ថវិការ ​ដែល​បាន​កម​ពី​គម្រោង​ជា​ដៃគូ​នានា​ផង​ជាអាទិ៍ ​ចាប់ពី​ឆ្នាំ២០០៥-២០០៩ យើង​បាន​បើក​វគ្គ​បំប៉ន​ ដល់​កសិករ​ អំពី​សុវត្ថិភាព​ នៃ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម វិធានការ​កម្ចាត់​សត្វល្អិត​ចង្រៃ ឬ​ជំងឺ​រុ​រុក្ខជាតិផ្សេងៗ ការ​អនុវត្ដ​ន៏​កសិកម្ម​ល្អ ដើម្បី​គុណភាព​ផលិតផល និង​សុវត្ថិភាព​ចំណីអាហារ។ល។ នៅតាម​បណ្ដាល​ខេត្ដ​នានា​ មាន​ចំនួន​សរុប២៤២វគ្គ ដែលមាន​កសិករ​ចូលរួម៧.៧៩៤នាក់​ ក្នុងនោះ​មាន​ស្ដ្រី​ចូលរួម​ចំនួន៣.២២៧នាក់។ ដោយឡែកនៅ​ឆ្នាំ២០១០ នេះ​អង្គភាព​ជំនាញ​ បាន​នឹង​គ្រោង​បន្ដ​បើក​វគ្គ​បណ្ដុះបណ្ដាល​ដូច​ករណី​ខាងលើនេះ​ចំ​នួ១០៨វគ្គ ។

ក្រៅពីនេះ​កម្មវិធី​ជាតិ​គ្រប់គ្រង​ដំណាំ IPM (Integrated Pest Management) ដែល​បានចាប់ផ្ដើម​ តាំងពី​ឆ្នាំ១៩៩២មក​ និង​បន្ដ​រហូតមក​ដល់ពេលនេះ ​បានធ្វើការ​បណ្ដុះបណ្ដាល​ប​ច្ចេកទេស ​ដល់​បងប្អូន​កសិករ​បាន​ជាង១៥០.០០០នាក់ ។

សកម្មភាព​គួរកត់សម្គាល់​មួយទៀត គឺ​នៅតាម​បណ្ដាល​ខេត្ដ ​ដែល​ជាប់​ព្រំប្រទល់​វៀតណាម ​តែងតែ​សហការ​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​បច្ចេកទេស​ទៅវិញទៅមក ដើម្បី​ទប់ស្កាត់ ​នូវ​កក្ដា​អវិជ្ជមាន​ខាងលើនេះ ​ជាអាទិ៍​ការ​កម្ចាត់​សត្វ​មមាច​ត្នោត​ ទស្សនកិច្ច​សិក្សា ការ​បណ្ដុះបណ្ដាល​ជាដើម។ ជាក់ស្ដែង​ក្នុង​ក្របខ័ណ្ឌ​ នៃ​កិច្ចសហប្រតិបត្ដិការ ​រ​វាង​មន្ទីរ​កសិកម្ម​ខេត្ដ​តាកែវ និង​មន្ទីរកសិកម្ម​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ដ​អាន​យ៉ាង​ប្រទេស​វៀតណាម ​បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ បង្កើន​សមត្ថភាព​វិជ្ជាជីវៈ ​ដល់​អាជីវករ​លក់​សម្ភា​រៈក​សិ​ករ​ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ក​សិ​ក​កម្ម​ខេត្ដ​តាកែវ​ ដែលមាន​អ្នកចូលរួម​សរុប១២០នាក់ ។ វគ្គ​នេះ​បាន​ដំណើរការ​រយៈពេល៦ស​ប្ដា​ហ៏ ពីថ្ងៃ​ទី០៩ ខែឧសភា និង​ថ្ងៃទី០៤ខែ​ក​ក្កា​ដា​ឆ្នាំ២០១០ (រៀន០២ថ្ងៃ/ស​ប្ដា​ហ៏ គឺ​ថ្ងៃ​សៅ​រ៏ និង​ថ្ងៃអាទិត្យ) ព្រមទាំង​បាន​ចែកជូន​សម្ភារៈ​ចាំបាច់​មួយចំនួន​ ជូន​ដល់​សិក្ខាកាម​ផងដែរ ដូចជា​អាវ​ផ្លៀង អាវ​ការពារ​ចំនួន១២០កំ​ប្លេ​រ បា​វជី​ដែលមាន​បកប្រែ​ជា​ភាសា​ខ្មែរ និង​ទូ​ដាក់​ថ្នាំ​កសិកម្ម​ចំនួន១០ ជា​រង្វាន់​ដល់​សិក្ខាកាម​ដែល​ទទួលបាន​ពិន្ទុ​ខ្ពស់ ។

គ. នាយកដ្ឋាន​នីតិកម្ម​កសិកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​តែងតែ​ចុះ​ពិនិត្យ​និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​នាំចូល​សម្ភារៈ​កសិកម្ម​ដែល​មិន​គោរព​តាម​នីតិវិធី​ជា​ទិន្នន័យ​ចាប់ពី​ឆ្នាំ២០០៧-២០០៩បានចេញ​លិខិត​ព្រមាន​ក្រុមហ៊ុន​នាំចូល​សម្ភារៈ​កសិកម្ម​ចំនួន៣៥ក្រុមហ៊ុន និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ចំនួន០៤ករណី ។ ដោយឡែក​មន្ទីរ​កសិក​ម្ម​និង​អង្គភាព​ជំនាញ​បាន​ចុះ​ធ្វើ​អធិការកិច្ច​ត្រួតពិនិត្យ​មូលដ្ឋាន​អាជីវកម្ម​សម្ភារៈ​កសិក​ម្ម​ចំនួន៩៦២ដេប៉ូ និង​បង្ខំ​ឱ្យធ្វើ​កិច្ចសន្យា​កែតម្រូវ​ចំនួន៩០២ដេប៉ូ ។

៤. ការគាំទ្រ​ដី​ដៃគូសំខាន់ៗអង្គការ​ស្បៀង និង​កសិកម្ម​សហប្រជាជាតិ (FAO) បាន​ផ្ដួចផ្ដើម និង​ផ្ដល់​ការ​ទ្រទ្រង់​ផ្នែក​បច្ចេកទេស និង​នីតិកម្ម​ចំពោះ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​តាមរយៈ​គម្រោង​ស្ដីពី “ ការកាត់បន្ថយ​ហានិភ័យ​បង្កដោយ​ថ្នាំ​កសិកម្ម" ក្នុងការ​អភិវឌ្ឍ​ន៏​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម និង​សម្ភារៈ​កសិកម្ម​នេះ​ឡើង ក៏ដូចជា​គម្រោង​ផ្សេងទៀត​ក្នុងការ​អភិវឌ្ឍ​ន៏​សេចក្ដីព្រាងច្បាប់​ពាក់ព័ន្ធ​ការគ្រប់គ្រង​អនាម័យ និង​ភូតគាម​អនាម័យ (SPS: Sanitary and Phyto  Sanitary) នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

ក្រៅពីនេះ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​អង្គការ JICA ដែល​កំពុង​អនុវត្ដ​គម្រោង​សហ​ប្រតិ​ប​ត្ដិ​ការ​បច្ចេកទេស​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ស្ដីពី " ការកសាង​សមត្ថភាព​ក្នុងការ​ត្រួត​ពី​និត្យ​បមាណីយ​គុណភាព​សម្ភារ​កសិកម្ម (ថ្នាំ​កសិកម្ម និង​ជីគីមី) “ ដោយបាន​ទ្រទ្រង់​ដល់​ការលើកកម្ពស់​សមត្ថភាព​ជំនាញ​ដល់​មន្ទីរ​ពិសោធ​ន៏​បមាណីយ​សម្ភារ​កសិកម្ម ព្រមទាំង​ការអភិវឌ្ឍ​ន៏​សេចក្ដីព្រាង​បទដ្ឋាន​គតិ​យុ​ត្ដ​ស្ដីពី " នីតិវិធី និង​តម្រូវការ​បមាណីយ (Standard requirements) សម្រាប់​ថ្នាំ​កសិកម្ម និង​ជីគីមី​អនុវត្ដ​ចំពោះ​កិច្ចការ​មុនពេល​ចុះ​បញ្ជិកា (Pre-registration)និង​ក្រោយពេល​ចុះ​បញ្ជិកា (Post-registration)” រួមទាំង​កម្មវិធី​អប់រំ​ការ​តល់​ដឹង​ជា​សាធារណៈ និង​សមត្ថភាព​វិជ្ជាជីវៈ​របស់​អាជីវករ សេវាករ​ថ្នាំ​កសិកម្ម​និង​ជីគីមី​ផងដែរ។ទន្ទឹមនេះដែរ​វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល (NGOs Forum) បាន​យក​ចិ​ត្ដ​ដាក់​លើ​ប្រធានបទ “ថ្នាំ​កសិកម្ម “ និង​ផលប៉ះពាល់​នៅក្នុង​សង្គម​ស៊ីវិល​ដោយបាន​ឧបត្ថម្ភ​ទ្រទ្រង់​និង​សហការ​ជាមួយ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​រៀបចំ​និង​ដំណើរការ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម ។

៥- សិក្ខាសាលា​ពិគ្រោះ​យោ​លប​ល់​លើ​សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម​ចំពោះមុខ​ពិតមែនតែ​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ជីគីមី​ក៏ដូចជា​សារធាតុ​គីមីកសិកម្ម​ផ្សេងទៀត​ពុំ​ត្រូវបាន​លើក​ទឹក​ចិ​ត្ដ​នៅក្នុង​ផលិតកម្ម​កសិកម្ម ប៉ុន្ដែ​សម្ភារ​កសិកម្ម​ទាំងនេះ នៅតែ​ត្រូវបាន​ប្រើប្រាស់​ដោយ​កសិករ និង​ធ្វើចរាចរ​លើ​ទីផ្សារ​ទូទាំងប្រទេស។ បញ្ហាសំខាន់​ការ​អនុវត្ដ​ន៏​កម្មវិធី​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​តម្រង់ទិស​ឱ្យ​កសិករ​មានការ​យល់ដឹង​ក្នុងការ​ប្រើប្រាស់​សម្ភារ​ក​សិ​កម្ម​ដែល​ធានា​គុណភាព និង​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស គឺជា​សកម្មភាព​ដ៏​សមស្រប​មួយ​ដែល​ឆ្លើយតប​ចំពោះ​អាទិភាព​នៃ​យុទ្ធសាស្ដ្រ​របស់​រាជរដ្ឋាភិបាល ។

ដើម្បី​ធ្វើឱ្យ​សម្រេច ​នូវ​យុទ្ធសាស្ដ្រ​ខាងលើនេះ​ តម្រូវការ​ចាំបាច់​នូវ " ច្បាប់​ជាក់លាក់"សំខាន់ៗ ក្នុង​ក្របខ័ណ្ឌ​សុវត្ថិភាព​ស្បៀង ​គឺជា​បេសកកម្ម​ដ៏​បន្ទាន់​ដែល​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ​ ទទួល​រែកពុន​ចំពោះមុខ។ យ៉ាងណាមិញ​ អនុ​សាស​ន៏​គន្លឹះ ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​នា​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១០ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ​បាន​គូសបញ្ជាក់ថាៈ ត្រូវ​ជំរុញ​សេចក្ដីព្រាងច្បាប់​ចាំបាច់​មួយចំនួន ដើម្បី​ឆ្លើយតប​ចាំបាច់ ទៅនឹង​តម្រូវការ​បន្ទាន់ ​នៃ​ក្របខ័ណ្ឌ​គតិ​យុ​ត្ដ ដែល​គាំទ្រ​ ដល់​ការ​អនុវត្ដ​ន៏​គោលនយោបាយ និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៏ ​វិស័យ​កសិកម្ម​ ចំពោះមុខ​ដូចជា​សុវត្ថិភាព​ស្បៀង ដែល​ពាក់ព័ន្ធ​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម ការគ្រប់គ្រង​អនាម័យ និង​ភូតគាម​អនាម័យ និង​ការគ្រប់គ្រង​គុណភាព​សុវត្ថិភាព​ស្បៀង ។ល”

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សង្ឃឹមថា អង្គការ​ជាតិ​អន្ដរជាតិ និង​ដៃគូ​អភិវឌ្ឍ​ន៏​ពាក់ព័ន្ធ​ទាំងឡាយ និង​ពិចារណា​ ជួយ​គាំទ្រ​ជា​បន្ដទៅទៀត ​ដូច​បាន​រៀបរាប់​ខាងលើ​ ឱ្យបាន​សម្រេច​តាម​ទិសដៅ ដែល​បានគ្រោង​ទុក។

សេចក្ដីសន្និដ្ឋាន

ជាការ​ពិត​ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម គឺជា​អាវុធ​មុខ​ពីរ​ដែល​ក្រៅពី​ផ្ដល់នូវ​ប្រសិទ្ធភាព​ខ្ពស់ និង​រហ័ស​ទាន់ចិត្ដ​នោះ គឺ​ផ្ដល់​ផលវិបាក​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ផ្ទាល់ គឺ​កសិករ​តែម្ដង ការប្រើប្រាស់​ការហូបចុក​ផលិតផល និង​ផលប៉ះពាល់​បរិស្ថាន​ថែមទៀត ព្រោះថា​ថ្នាំ​កសិកម្ម និង​សម្ភារ​កសិកម្ម​បាន​បន្សល់​នូវ​សារធាតុ​នៅក្នុង​ដំណាំ ទឹក ដី ខ្យល់ ដែល​សុទ្ធតែជា​សារធាតុសំខាន់ៗនៃ​បរិស្ថាន។ ជា​ការពិត​ការប្រើប្រាស់​ថ្នាំ​កសិកម្ម​និង​សម្ភារ​កសិកម្ម ខុសពី​បច្ចេកទេស​ណែនាំ​តែ​ផ្ដល់នូវ​ផលវិបាក​ធ្ងន់​ដល់​អាយុជីវិត និង​បរិស្ថាន​របស់​យើងទាំងអស់គ្នា ( Science Sans Conscience/nest que ruine de lme) ។

មាន​វិធានការ​ជាច្រើន​ដែល​បាននិងកំពុង​អនុវត្ដ​កិច្ចការពារ​ដំណាំ​ឱ្យ​ចៀស​ផុតពី​ការបំផ្លាញ ឬ​រាតត្បាត​ដោយ​សមាភាព​ចង្រៃ ( សត្វល្អិត​ចង្រៃ ជំងឺ​និង​ស្មៅ​ចង្រៃ) ដែល​ក្នុងនោះ​រួមមាន​វិធាន​ការដាំដុះ, វិធានការ​មេកានិច វិធានការ​ជីវសាស្ដ្រ​ជាដើម។រីឯ​វិធានការ​គីមី គឺជា​ជម្រើស​ចុងក្រោយបង្អស់ តែ​ក្នុងករណី​មាន​វិធាន​ទាំងអស់​ខាងដើម​មិនអាច​ទប់ស្កាត់បាន​ប៉ុណ្ណោះ ។ ការ​ធ្វើបាន​ដូចនេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​ចំពោះ​អ្នកប្រើប្រាស់​ថ្នាំ​កសិកម្ម​ក៏ដូចជា​អ្នក​ហូបចុក​ឬ ប្រើប្រាស់​ផលដំណាំ​ផងដែរ។ ជារួម សេចក្ដីព្រាងច្បាប់​ស្ដីពី​ថ្នាំ​កសិកម្ម​និង​សម្ភារ​ក​សិ​មក​ម នឹង​ក្លាយជា​ច្បាប់​សម្រាប់​ផល​ប្រ​យោ​ន៏​សង្គមជាតិ និង​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ដែល​ត្រូវការ "ស្បៀង​គ្មាន​ថ្នាំពុល និង​គ្មាន​សារធាតុ​គីមី ក្រោម​ក្របខ័ណ្ឌ​សុវត្ថិភាព​ស្បៀង ការលើកកម្ពស់​សុខភាព​សាធារណៈ​សុខុមាលភាព​សង្គម និង​និរន្ដរភាព​នៃ​បរិស្ថាន ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...