ដាំកូនឈើជាថ្មីនៅតំបន់ភ្លើងឆេះនាឃុំឆ្នុកទ្រូ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2287

ដើមរាំងចំនួនមួយពាន់ដើម ត្រូវបានដាំជាថ្មីឡើងវិញ នៅលើផ្ទៃ​ដី៩​ហិក​​តា ​​ចំណុច​​ភ្លើងឆេះ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ កាលពីរសៀលថ្ងៃទី២៣ ​ខែមិថុនា។ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រជាជនចំនួន៤៥០​នាក់ ​បាន​ចូលរួមក្នុងពិធីនេះដែរ។

ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ត្រួសៗ ពីសារសំខាន់នៃព្រៃលិចទឹកដោយ បានជំរុញឲ្យ លោកគ្រូអ្នកគ្រូ ដែលចូលរួមចាប់យកនូវអត្ថន័យ នៃការដាំព្រៃលិចទឹក ដើម្បី​បង្រៀនដល់សិស្សានុសិស្ស ឲ្យចេះស្រឡាញ់ដាំហើយថែរក្សា និងការពារព្រៃលិចទឹក។

ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ថាការដាំព្រៃលិចទឹក គឺជាការបង្កើត នូវជម្រកពងកូនដល់ត្រី​ព្រោះត្រី គឺជាអាហារដ៏សំខាន់ សម្រាប់ប្រជាជនកម្ពុជា។ ដោយការបាត់បង់ព្រៃលិចទឹក ធ្វើឲ្យបាត់បង់ផលត្រី១០ភាគរយ ម៉្យាងទៀត ចំណូលដោយបានមកពីត្រី​មាន១៦,២ភាគរយ នៃផលទុនជាតិសរុប។ ឯកឧត្តមក៏បានកោតសរសើរដល់មន្ត្រី រាជការ ប្រជាជន លោកគ្រូ អ្នកគ្រូ​និងសិស្សានុសិស្សទាំងអស់ ដែលចូលរយមដាំកូនដើមឈើព្រៃលិច​ទឹក ដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយ ដោយការបាត់បង់ព្រៃលិចទឹកធ្វើឲ្យបាត់បង់តម្លៃបរិស្ថាន​និងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវការណែនាំមួយចំនួន ដែលក្នុងនោះសង្កាត់ផ្នែក ខណ្ឌ អធិការដ្ឋានរដ្ឋបាលជលផលទាំងអស់ ត្រូវសហការជាមួយម្ចាស់ឡូត៍​ សហគមន៍នេសាទ ដាំព្រៃលិចទឹកឡើងវិញ។ សង្កាត់ ផ្នែក ខណ្ឌ អធិការដ្ឋានត្រូវរៀបចំសារពើភ័ណព្រៃលិចទឹក​ដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដឹងនិងមានវិធានការដាំ និងការពារ (មានផ្ទៃដី​ព្រៃលិចទឹកប៉ុន្មានហិកតា និងត្រូវពង្រីកប៉ុន្មានហិកតា?)។ មន្ទីរ កសិកម្ម នាយកអធិការ ខណ្ឌ​ផ្នែកសង្កាត់ ត្រូវសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដកហូតព្រៃលិចទឹក មកដាំ​ឡើងវិញ។

ខិតខំកសាងកសិករបង្គោល ដោយខណ្ឌរដ្ឋបាលជលផល ត្រូវសហការជាមួយ​មន្ទីរកសិកម្ម បង្រៀនឲ្យចេះពីបច្ចេកទេសវារីវប្បកម្ម។ នាយកអធិការ ខណ្ឌ ផ្នែកសង្កាត់សហ​ការ​​ជា​មួយ អាជ្ញាធរដែនដី ដើម្បីកាត់បន្ថយសម្ពាធ លើធនធានធម្មជាតិ មិនត្រូវឲ្យប្រជាជន​ពឹងផ្អែកតែលើ​ការធ្វើនេសាទទេ ត្រូវបង្កើនមុខរបរថ្មីបន្ថែមទៀត ដូចជាចិញ្ចឹមសត្វ មាន់ ទា គោ ក្របីជាដើម ​បង្កើនរដូវដាំដុះធ្វើយ៉ាងណាអាចទាញយកផលដីព្រៃលិចទឹក។ បញ្ចូល​ផែនការអភិវឌ្ឍន៍ឃុំ លើវិស័យជលផល (ការពារព្រៃលិចទឹក)។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា រដ្ឋបាលជលផល បន្តអនុវត្តបទបញ្ជាលេខ០១បន្ត​ទៀត អនុវត្តតាមសមត្ថកិច្ចដែលចែង ក្នុងច្បាប់ស្តីពីជលផលនិងភារកិច្ចរបស់យើង ដើម្បីទប់​ស្កាត់បទល្មើស និងហាមចាប់ត្រីក្នុងរដូវបិទនេសាទ រួមគ្នាការពារធនធានធម្មជាតិឲ្យបានគង់​វង្ស៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...