ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី " ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ Angkor SALAD App "

ចេញ​ផ្សាយ​ ៣១ សីហា ២០២១ 3926

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី " ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ Angkor SALAD App " ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីជំនាញ នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តគោលដៅ នាយកក្រុមហ៊ុនអង្គរហ្គ្រីន អង្គការ ICCO-Cooperation ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍។
ជាបឋម ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិសកម្ម នាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម ក្រុមហ៊ុនអង្គរហ្គ្រីន អង្គការ ICCO-Cooperation ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗទៀត ដែលបានផ្តួច ផ្តើមគំនិតសហការគ្នារៀបចំសិក្ខាសាលានេះឡើង ដោយមានឆន្ទ:រួមគ្នាគឺធ្វើការផ្សព្វផ្សាយកម្មវិធីតាមរយ:ទូរស័ព្ទដៃអំពីទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកដល់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដូចដែលបានរៀបរាប់យ៉ាងក្បោះក្បាយក្នុងចំណាប់អារម្មណ៍របស់កញ្ញា ឈុំ ចន្ទរចនា ប្រធានទីផ្សារនៃអង្គការ ICCO ប្រចាំកម្ពុជា និងលោកស្រី LenneKe Braam នាយិកាប្រចាំតំបន់អាស៊ីនៃអង្គការ ICCO។ លោករដ្ឋមន្រ្តីក៏បានថ្លែងអរគុណជូនចំពោះការិយាល័យស្ថានីយអវកាសនៃប្រទេសហូឡង់ (Netherlands Space Office) ដែលបានផ្ដល់ជំនួយគាំទ្រដល់គម្រោងនេះតាមរយៈក្រសួងការបរទេសហូឡង់ ដើម្បីបង្កើតកម្មវិធីក្នុងទូរស័ព្ទដៃនេះឡើង ប្រកបដោយគំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសកសិករដាំបន្លែ ដោយបានដាក់បញ្ចូលសេវាកម្មចំនួន    ៥ រួមមាន៖ ១- សេវាកម្មប្រព័ន្ធស្រោចស្រព ២- សេវា កម្មប្រើប្រាស់ជី-ថ្នាំកសិកម្ម ៣- សេវាកម្មគ្រប់គ្រងដំណាំបន្លែ ៤- សេវាកម្មពត៌មានទីផ្សារកសិកម្ម និង៥-សេវាកម្មវិភាគគុណ-ភាព/សុវត្ថិភាព ការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គសម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែជាដើម។ 
លោករដ្ឋមន្រ្តីបានបញ្ជាក់យ៉ាងច្បាស់ថា ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសក្នុងកាលៈទេសៈនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ការអនុវត្តកម្មវិធីក្នុងទូរស័ព្ទដៃ Angkor SALAD App អំពីទិន្នន័យភូមិសាស្ត្រសម្រាប់កសិកម្ម និងទឹក ពិតជាមានសារៈសំខាន់ណាស់សម្រាប់កសិករ អាជីវករលក់ជី-ថ្នាំកសិកម្ម អាជីវករទិញ-លក់បន្លែ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អង្គការជាតិ អន្តរជាតិ និងអន្តរស្ថាប័នផ្សេងៗដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម ព្រោះកម្មវិធីនេះបានជួយជំរុញ និងពង្រីកការផ្សព្វផ្សាយអំពីបច្ចេកទេសថ្មីឲ្យបានទូលំទូលាយសម្រាប់ការគ្រប់គ្រង ការដាំដុះដំណាំបន្លែ ក៏ដូចជាការធ្វើ អាជីវកម្មផ្គត់ផ្គង់ធាតុចូលកសិកម្មតាមបែបទំនើបកម្ម Digital Platform ក្នុងកាល:ទេស:ដែលយើងទាំងអស់គ្នាបាននិងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជូននូវគោលការណ៍ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។ 
តាមរយៈប្រធានបទដែលនឹងត្រូវលើកយកបង្ហាញនៅពេលបន្តបន្ទាប់នេះ លោករដ្ឋមន្រ្តីសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថាអង្គសិក្ខាសាលាទាំងមូលនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត យកទៅប្រើប្រាស់ ច្នៃប្រឌិត និងកែសម្រួលផលិតកម្មកសិកម្មឲ្យបានសមស្របទៅតាមស្ថានភាពភូមិសាស្រ្ត ជាពិសេសទឹក និងដី ការប្រើប្រាស់ពូជ ជី និងថ្នាំកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតឲ្យបានត្រឹមត្រូវតាមបច្ចេកទេស មានប្រសិទ្ធភាព ទទួលបានប្រសិទ្ធផលខ្ពស់ ដើម្បីចូលរួមធ្វើទំនើបកម្មកសិកម្ម និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សមស្របតាមបរិបទដែលពិភពលោក ក៏ដូចកម្ពុជាយើងកំពុងប្រឈម។ ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្រ្តីនានចែករំលែកទស្សនៈមួយ ចំនួនដើម្បីជាមូលដ្ឋានគន្លឹះយកទៅអនុវត្តបន្ត មានដូចខាងក្រោម៖
ទី១. ត្រូវបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ ឯកជន និងអ្នកផលិត តាមរយៈការកសាង និងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការនានាដែលទាក់ទងនឹងការធ្វើនវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម។
ទី២. ស្នើក្រុមហ៊ុនអង្គរហ្គ្រីន និងអង្គការ ICCO-Cooperation បន្តកិច្ចសហការជាមួយអង្គភាពជំនាញ និងដៃគូពាក់ព័ន្ធទាំងអស់ បង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញលើការប្រើប្រាស់ Angkor SALAD App ជូនដល់អ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ធ្វើការតាមដាន និងវាយតម្លៃលើប្រសិទ្ធភាពនៃការប្រើប្រាស់កម្មវិធី។
ទី៣. បន្តជំរុញលើកទឹកចិត្តដល់កសិករ និងសហគមន៍កសិកម្មក្នុងការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព។ ការប្រើប្រាស់ជី-ថ្នាំកសិកម្មត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឹងម៉ាត់ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស សត្វមានប្រយោជន៍ និងជៀសវាងឥទ្ធិពលអវិជ្ជមានដល់ការនាំចេញកសិផល។
ទី៤. ត្រូវបន្តពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យនិងបញ្ជាក់គុណភាពសុវត្ថិភាពផលិតផលកសិកម្ម ដែលផលិតតាមស្តង់ដារ CamGAP&CamOrg ដើម្បីបង្កើនជំនឿទុកចិត្ត។ ត្រូវបន្តជំរុញការបញ្ជ្រាបការអនុវត្ត CamGAP&CamOrg ឱ្យបានកាន់តែទូលំទូលាយ។ 
ទី៥. ស្នើដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្សព្វផ្សាយ និងគាំទ្រការអនុវត្ត CamGAP&CamOrg ឱ្យបានទូលំទូលាយ ព្រមទាំងត្រូវបន្តជំរុញការដាំដុះបន្លែ និងផ្លែឈើ ដែលមានឧត្តមភាពប្រកួតប្រជែងឱ្យបានគ្រប់រដូវ គោរពតាមស្តង់ដារភូតគាមអនាម័យខ្ពស់ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌនៃប្រទេសនាំចូល លើកកម្ពស់ផលិតផលក្នុងស្រុក បង្កើនទំនុកចិត្តដល់អ្នកបរិភោគលើគុណភាព សុវត្ថិភាព និងភាពប្រកួតប្រជែងទីផ្សារ ព្រមទាំងចូលរួមគាំទ្រការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង” និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ 
ជាទីបញ្ចប់ លោករដ្ឋមន្រ្តីបានផ្ញើក្តីសង្ឃឹមដល់គ្រប់ភាគីពាក់ព័ន្ធថា ត្រូវខិតខំសហការគ្នាឲ្យកាន់ តែស៊ីជម្រៅ ទូលំទូលាយ និងទទួលបានផលប្រយោជន៍ខ្ពស់ដល់គ្រប់តួអង្គពាក់ព័ន្ធ ស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដែលជាយន្តការគន្លឹះមួយក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមដែលកសិករជួបប្រទះ ក្រោមការជួយសម្របសម្រួលគាំទ្រពីអង្គភាពជំនាញ ក្នុងស្មារតីយកចិត្តទុកដាក់ប្រកបដោយប្រសិទ្ធភាព ដើម្បីរួមចំណែកលើកកម្ពស់សង្គម-សេដ្ឋកិច្ចជាតិ ក្នុងអំឡុងនិងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩នេះ។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...