ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយលោក Khalid El Harizi នាយកកម្មវិធីរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1864

នៅ​ព្រឹក​ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៤ ឯកឧត្តម​បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានទទួល​ជួប​សវនាការ​ជាមួយ​លោក Khald El Harizi នាយក​កម្មវិធី​របស់​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី នៅ​ទីស្តីការក្រសួង។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់ IFAD ក្នុង​កិច្ចអភិវឌ្ឍន៍​កសិកម្ម​នៅ​កម្ពុជា​ដែលមាន​កន្លងមក រាប់​ចាប់តាំងពី​គម្រោង​អភិវឌ្ឍន៍​កសិកម្ម​គាំទ្រ​កម្មវិធី​សិលា(ADESS) ក្នុង​រង្វង់​ទសវត្សរ៍​ទី៩០ មកម្ល៉េះ ហើយ​បន្ត​រហូតដល់​គម្រោងកា​ត់​បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ (RPRP)គម្រោង​លើកកម្ពស់​ជីវភាព​រស់​នៅតាម​ជនបទ (RULIP) ហើយ​ចុង​ក្រោយនេះ គម្រោង​អភិវឌ្ឍន៍​កសិកម្ម​និង​ជំរុញ​កំណើនសេដ្ឋកិច្ច (PADEE) ។

លោក Khalid បាន​រំលឹក​អំពី​កិច្ចសហការ​អនុវត្ត និង​ដោះស្រាយ​ការលំបាក​នានា ដែល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេចបាន​នូវ​ទិសដៅ​គម្រោង​ទាំងនោះ​ឱ្យបាន​ជោគជ័យ​ជា​បន្តបន្ទាប់។ គោលបំណង​នៃ​បេសកកម្ម​របស់លោក​នាពេល​នេះ គឺ​ដើម្បី​លើក​នូវ​គម្រោង​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​អាកាសធាតុ (ASPIRE) ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ឆ្នាំ ២០១៥ រហូតដល់​ឆ្នាំ២០២១ នៅតាម​បណ្តា​ខេត្ត​គោលដៅ​ចំនួន១០  ដោយ​ចង់ឱ្យមាន​ជា​អនុ​កម្មវិធី​តាម​ខេត្តនីមួយៗ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ការអនុវត្ត​កម្មវិធី​ក៏ដូចជា​រចនាសម្ព័ន្ធ និង​ធនធានមនុស្ស​ដែល​បាន​បណ្តុះបណ្តាល​នៅពេល​អនុវត្ត​កម្មវិធី។

ជាការ​ឆ្លើយតប​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អបអរសាទរ​និង​គាំទ្រ​ចំពោះ​ការបង្កើត​កម្មវិធី​នេះ ក្នុងទិសដៅ​បង្កើន​ផលិតភាព​កសិកម្ម ដែល​បាន​នឹង​កំពុង​ប្រឈម​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផង និង​ការស្វែងរក​ទីផ្សារ​សម្រាប់​កសិផល ដែលមាន​កំណើន​ជា​លំដាប់​ផង ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​ទី៣របស់​រាជរដ្ឋាភិបាល ក៏ដូចជា​គោលនយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ឱ្យបាន​យ៉ាងតិច១លាន​តោន​នៅ​ឆ្នាំ២០១៥និង​មានការ​ទទួលស្គាល់​គុណភាព​តាម​ស្តង់ដារ​ទីផ្សារ​អន្តរជាតិ។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​រំលឹក​អំពី​ភាពជោគជ័យ​ដែល​កម្មវិធី​សិលា​ទទួលបាន​ដែល​កាលនោះ​កម្ពុជា​ពុំទាន់​មាននូវ​គោលនយោបាយ​វិមជ្ឈការ​និង​វិសហមជ្ឈការ​ទេ​ហើយ​ទិសដៅ​រួម​នោះ​គឺ​ការផ្តល់អំណាច​និង​លទ្ធភាព​ដល់​មូលដ្ឋាន​ខេត្ត ស្រុក រហូតដល់​ឃុំ។ បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត​កំណែទម្រង់​ថវិកា​សាធារណៈ​តាម​យន្តការ​ថវិកា​តាម​កម្ម​វិធី​ដែលមាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​គឺ កម្មវិធី​ជាការ​ទទួលខុសត្រូវ​នៅ​កម្រិត​ក្រសួង ហើយ​អនុ​កម្មវិធី​ជាការ​ទទួលខុសត្រូវ​នៅ​កម្រិត​អង្គភាព​ក្រោម​ឱវាទ​ក្រសួង ដែលមាន​ការកំណត់​សូចនាករ​ច្បាស់លាស់។ ប៉ុន្តែ​ទោះជា​យ៉ាងណា​សម្រាប់​ការអនុវត្ត​នៅ​ថ្នាក់​ខេត្ត ឯកឧត្តម​រដ្ឋមន្ត្រី​នឹងធ្វើ​ការសម្របសម្រួលរ​ក​យន្ត​ការជូន IFAD ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​កម្មវិធី ASPIRE នេះ​ត្រូវបាន​អនុវត្ត​ក្នុង​ឆ្នាំ២០១៥ ខាងមុខ​ដោយ​រលូន​និង​ទទួលបាន​ជោគជ័យ​ក្នុងទិសដៅ​ផ្តល់នូវ​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។

លោក Khalid ក៏បាន​បញ្ជាក់ថា IFAD នៅមាន​ពេល​ច្រើន​ដើម្បី​ជួបពិភាក្សា​លម្អិត​ជាមួយ​ថ្នាក់ដឹកនាំ​អង្គភាព​ជំនាញ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បន្តទៀត។ ទន្ទឹមនឹងនេះ​លោក Khalid ក៏បាន​គោរព​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ទៅ​ចូលរួម​ប្រជុំ​ប្រចាំឆ្នាំ​ក្រុមប្រឹក្សាភិបាល​របស់ IFAD ដែល​កិច្ចប្រជុំ​នោះ​នឹង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រធានបទ “សហគមន៍​កសិករ” ដែល​សមស្រប​បំផុត​សម្រាប់​កម្ពុជា ដែលមាន​ប្រជាជន​ភាគច្រើន​លើសលប់​ជា​កសិករ​និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​បន្ទាប់​ផង។

ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី​ក៏បាន​អបអរសាទរ​នឹង​ទទួលយក​ការអញ្ជើញ​នេះ ដោយ​សង្ឃឹមថា​នឹងមាន​គណៈប្រតិភូ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​តាម​កាលកំណត់។ កិច្ច​សវន​ការ​នេះ​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​សិ្ន​ទ្ធ​ស្នាល​និង​សហប្រតិបត្តិការ​ខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...