ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជំនាន់ទី០២ នៅប្រទេសអ៊ីស្រាអែល

ចេញ​ផ្សាយ​ ១០ ធ្នូ ២០២១ 28661

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតចំនួន ២០០នាក់ មកពីវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលនឹងត្រូវចេញដំណើរទៅធ្វើកម្មសិក្សារយ:ពេល ១១ខែ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ជំនាន់ទី០២ នៅប្រទេសអ៊ីស្រាអែល។ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយកវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីពាក់ព័ន្ធក៏បានអញ្ជើញចូលរួមអបអរសាទរផងដែរ។ 
មានមតិសំណេះសំណាលជាមួយនិស្សិតផ្ទាល់ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុម ហ៊ុន Sedot Negcv Agriculture Training Center (SNAC) ក្នុងការផ្តល់ឱកាសឲ្យនិស្សិតឆ្នាំទី២ ទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធន៍ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លទ្ធផលជាផ្លែផ្កានេះ ក្រសួងសូមធ្វើការវាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសរដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមហ៊ុន SNAC ដែលតែងតែយកចិត្តទុកដាក់ គាំទ្រ និងផ្តល់ឱកាសឲ្យដល់និស្សិតទៅធ្វើកម្មសិក្សារៀងរាល់ឆ្នាំ ហើយដែលចំនួននិស្សិតមានការកើនឡើងជាបន្តបន្ទាប់ពីចំនួន ៥០នាក់នៅឆ្នាំទី១ ដល់ ២០០នាក់នៅឆ្នាំនេះ។
ក្រោយពេលបានស្តាប់របាយការណ៍របស់ឯកឧត្តមនាយកវិទ្យាស្ថានរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការសំណេះសំណាលជាមួយក្មួយៗនិស្សិតអំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្មមុន និងក្នុងអំឡុងពេលជួបវិបត្តជំងឺឆ្លងសកលកូវីដ-១៩ ចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនទាំងការ សិក្សារៀនសូត្រ ជីវិតជាមន្រ្តីរាជការ និងជាថ្នាក់ដឹកនាំក្រសួង។ល។ ដោយឡែក ចំពោះកម្មវត្ថុរបស់ក្មួយៗនិស្សិត ដែលនឹងត្រូវទៅហាត់ការនៅប្រទេសអ៊ីស្រាអែល ឯកឧត្តមរដ្ឋមន្ត្រីបានលើក ឡើងថា នេះជាឱកាសដ៏ប្រសើររបស់ក្មួយៗក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធន៍ និងកសិដ្ឋានដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។ ហេតុនេះ ដើម្បីទទួលបានជោគជ័យនៃកម្មវិធីហាត់ការនេះ ឯកឧត្តមរដ្ឋមន្ត្រីបានយកឱកាសនេះធ្វើការអប់រំទូន្មាន និងណែនាំបន្ថែមដល់និស្សិតថា ៖  ក្មួយៗត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធន៍ ប្រកាន់ខ្ជាប់នូវច្បាប់ វិន័យរបស់សាលា និងប្រទេសគេ ត្រូវមានសីលធម៌ និងទម្លាប់ត្រឹមត្រូវល្អ  អំណត់ អត់ធន់តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជានិស្សិតល្អ និងពលរដ្ឋល្អក្រោយពីត្រឡប់មកមាតុភូមិវិញ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍន៍វិស័យកសិកម្ម នាពេលអនាគត។ ហេតុផលនេះ ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំនិស្សិតគ្រប់រូប ត្រូវឆ្លៀតយកឱកាសដ៏ល្អនេះ ខិតខំស្រូបយកនូវរាល់ចំណេះ ជំនាញដែលជាទុនពុទ្ធិឲ្យបានយ៉ាងរឹងមាំ ដើម្បីរួមគ្នាគិតគូដោះស្រាយនូវរាល់បញ្ហាដែលកសិករកំពុងប្រឈមឲ្យបានសមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធភាព ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍។ ទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យនិស្សិតទាំង ២០០នាក់ ទទួលបានជោគជ័យក្នុងការសិក្សា ធ្វើដំណើរ និងស្នាក់នៅប្រទេសគេទទួលបានសុវត្ថិភាព។ 
យោងតាមរបាយការណ៍របស់ឯកឧត្តម ធន់ វឌ្ឍនា បានឲ្យដឹងថាវិទ្យាស្ថានជាតិកសិកម្មព្រែក លៀប បានធ្វើកិច្ចសហប្រតិបត្តិការអភិវឌ្ឍធនធានមនុស្សជាមួយក្រុមហ៊ុន SNAC នៅឆ្នាំ ២០១៩ ក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងអនុវត្តជាក់ស្តែងដល់និស្សិតឆ្នាំទី២ សម្រាប់រយ:ពេល ១១ខែ នៅប្រទេសអ៊ីស្រាអែលលើមុខវិជ្ជាមួយចំនួនរួម មាន៖ ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. ការអភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយប្រមូលផល ៨. ការធ្វើកសិកម្មឈើហូបផ្លែ ៩. និរន្តរភាពកសិកម្ម។ល។ ចំណែកជំនាញដែលត្រូវអនុវត្តនៅក្នុងកសិដ្ឋាន រួមមាន៖ ១. ការចិញ្ចឹមសត្វ ២. សាកវប្ប កម្ម  ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត ៦. គ្រាប់ពូជជាដើម។ល។ 
សូមបញ្ជាក់ជូនថាក្មួយៗនិស្សិតទាំង ២០០នាក់នឹងចាប់ផ្តើមចេញដំណើរជាបន្តបន្ទាប់នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

 

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...