ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមចូលសម្តែងការគួរសម និងរាយការណ៍ អំពីសកម្មភាពវិនិយោគ

ចេញ​ផ្សាយ​ ១២ កុម្ភៈ ២០១៨ 1748

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមដឹកនាំដោយឯកឧត្តម TRAN NGOC THUAN សមាជិកសភា វៀតណាម និងជាអគ្គនាយកសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (Vietnam Rubber Group –VRG) នៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីចូលសម្តែងការគួរសម និងរាយការណ៍ អំពីសកម្មភាពវិនិយោគសម្រាប់ការអភិវឌ្ឍន៍ការដាំដុះដំណាំកសិ-ឧស្សាហកម្ម ដាំកៅស៊ូ ស្ថិតក្នុងខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តសៀមរាប ខេត្តមណ្ឌលគីរី និងខេត្តព្រះវិហារ ។ល។ របស់ក្រុមហ៊ុនជាសមាជិក VRG ។ ឯកឧត្តម TRAN NGOC THUAN បានអបអរសាទរចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងឯកឧត្តមជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង បានប្រសិទ្ធិពរជ័យជូនឯកឧត្តម រដ្ឋមន្ត្រីសូម ឲ្យបានទទួលជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលកម្ពុជាប្រគល់ជូន។ ឯកឧត្តម TRAN NGOC THUAN ក៏បានសំណូមពរឯកឧត្តមរដ្ឋមន្ត្រីឲ្យជួយសម្រួលបែបបទ និងពន្លឿននិតិវិធីស្តីពីការកែសម្រួលកិច្ចសន្យាវិនិយោគពី៧០ឆ្នាំមក ៥០ឆ្នាំឲ្យបានឆាប់ ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាពងាយស្រួលក្នុងការងារបន្តការវិនិយោគ និងបានគោរព អញ្ជើញឯកឧត្តម រដ្ឋមន្ត្រី ទៅទស្សនកិច្ចទីតាំង និងចំការកៅស៊ូរបស់ក្រុមហ៊ុននៅកម្ពុជា និងទៅទស្សនកិច្ចប្រទេសវៀតណាមនៅពេល ដែលសមស្របដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ​វិស័យកៅស៊ូ រវាងប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម TRAN NGOC THUAN ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមអបអរសាទរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ចំពោះឯកឧត្តមរដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែល មានកិច្ចសហការល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រុមហ៊ុនសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ សាលារៀន មណ្ឌលសុខភាព ។ល។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យក្រុមហ៊ុនប្រើប្រាស់ពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាពមុននឹងការជ្រើសរើសពលកម្មពីក្រៅប្រទេស និងអនុវត្តឲ្យបានហ្មត់ចត់ និងត្រឹមត្រូវទៅតាមកិច្ចសន្សា និងផែនការស្តីពីការិនិយោគ។ In the afternoon of 17 May 2016, at the Ministry of Agriculture, Forestry and Fisheries (MAFF), H.E. Veng Sakhon, Minister of MAFF received a delegation of Vietnam

Rubber Group (VRG), led by H.E. Tran Ngoc Tuan, member of Vietnamese parliament and director general of VRG. H.E. Tran Ngoc Tuan, besides his own congratulations and best wishes to H.E Minister, forwarded the word of congratulations of H.E. Minister of Agriculture and Rural Development of Vietnam to H.E Veng Sakhon for his appointment as minister of MAFF. The Director General went on reporting the progress of rubber plantation made by members of VRG in various provinces, including Kompong Thom, Siemreap, Kratie, Ratanakiri, Mondulkiri and Preah Vihear. He also made requests to H.E Minister to help expedite procedures in modifying investment contract between the MAFF and members of VRG, from 70 to 50 years, for the companies to accelerate their investment in Cambodia. Finally, H.E. Tran Ngoc Tuan invited H.E. Veng Sakhon to visit VRG’s rubber plantations in Cambodia, and visit Vietnam at a convenient time to further strengthen cooperation in rubber sector between the two countries. H.E. Veng Sakhon expressed his thanks to the Government of Vietnam for the good cooperation with the Royal Government of Cambodia. He also specifically thanked VRG for its rubber investment in Cambodia, and its contributions with the Cambodian Government in constructing infrastructures, such as roads, schools, health centers etc. H.E. Minister also asked VRG to employ as many local labors as it can before recruiting foreign workforce, and to properly abide by the contracts and investment plans.

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...