ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវ

ចេញ​ផ្សាយ​ ១៤ មិថុនា ២០២២ 2499

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវនៅបីកន្លែងទី១- នៅភូមិ ក្រពើត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់ ទី២- ភូមិសូភី ឃុំអន្លង់រុន ស្រុក​ថ្មគោល​ និងទី៣- នៅភូមិពពាលខែ​ ឃុំអូរតាគី ស្រុកថ្មគោល។ ​ ជួបជាមួយម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្ត្រីបានសួរនាំអំពីការលំបាក លក្ខណ:ងាយស្រួល បញ្ហាប្រឈម និងប្រសិទ្ធភាពសេដ្ឋកិច្ច។ ពួកគាត់បានលើកឡើងថា ប្រសិនបើលក្ខខណ្ឌធម្មជាតិអំណោយផល ហើយតម្លៃស្រូវឡើងថ្លៃ នោះប្រជាកសិករអាចចំណេញ។ តាមការគិតទុក របស់កសិករព្រួយបារម្ភថាឆ្នាំនេះពីតម្លៃស្រូវ និងទន្ទឹមនឹងនេះកសិករក៏កំពុងជួបបញ្ហា ដោយសារប្រេងសាំង ជី និងធាតុចូលផ្សេងៗទៀតឡើងថ្លៃ។ យល់ច្បាស់ពីបញ្ហាលំបាករបស់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាគំនិតគិតពិចារណាជូនកសិករថាគួរកាត់បន្ថយការប្រើជីគីមី គួរបែមកប្រើជីធម្មជាតិ ឬជីកុំប៉ុស្តិវិញខ្លះ រួមជាមួយនឹងកាត់បន្ថយពូជស្រូវ ប្រើពូជស្រូវដែលទីផ្សារត្រូវការខ្ពស់ និងត្រូវចុះស្រែមើលថែស្រូវឲ្យបានជាប់ជាប្រចាំប្រយ័ត្នខ្យង ក្តាម និងកណ្តុរកាត់ស៊ីស្រូវ ពិសេសមើលទឹកក្នុងស្រែ។ សង្គ្រាមរុស្សី-អ៊ុយក្រែន បានផលប៉ះពាល់ដល់ សេដ្ឋកិច្ចពិភពលោក មិនថាឡើយសេដ្ឋកិច្ចកម្ពុជា ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យបងប្អូនប្រជាកសិករកាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្មមិនចាំបាច់។ ទាក់ទងនឹងរបបទឹក ភ្លៀង ជួនជន់លិច ជួនរាំងស្ងួត ដែលជាដើមចមធ្វើឲ្យប៉ះពាល់ដល់ផលិតកម្មស្រូវ ឯកឧត្តមរដ្ឋមន្ត្រីបានជូនមតិដល់កសិករថាគួរប្តូរមុខដំណាំឲ្យស្របតាមធនធានទឹកដែលមានជាក់ស្តែងស្រាប់ ហើយមិនគួរពង្រីកផ្ទៃដីដាំដុះទេបើគ្មានទឹកគ្រប់គ្រាន់។ ជាក់ស្តែងទាំងក្នុងស្រុកបាណន់ និងស្រុកថ្មគោល ស្ថានភាពផលិតកម្មស្រូវខុសៗគ្នាខ្លះមានទឹក សាបព្រួស និងដុះលូតលាស់បានល្អ ផ្ទុយទៅវិញតំបន់ខ្លះទៀតរាំងស្ងួត ខ្វះទឹក រង់ចាំតែភ្លៀងធ្លាក់ នឹងរួតរះចាប់ផ្តើមភ្ជួរ ព្រោះ ស្រូវឲ្យបានទាន់ពេលវេលា។ ​យោងតាមរបាយការណ៍របស់មន្ទីរបានឲ្យដឹងថា ៖ ស្ថានភាពទឹកភ្លៀងធ្លាក់ច្រើននៅដើមរដូវវស្សា (ពាក់កណ្តាលខែមេសា ដល់ឧសភា) បង្កការលំបាកដល់ការបង្កបង្កើនផល ជាពិសេសដំណាំស្រូវនៅតំបន់វាលទំនាប ប៉ុន្តែក្នុងខែមិថុនានេះ ស្ថានភាពទឹកភ្លៀងបានធ្លាក់តិចតួច ជាឱកាសឲ្យកសិករគ្រប់តំបន់ខិតខំដាំដុះស្រូវ និងដំណាំផ្សេងៗបានយ៉ាងល្អប្រសើរ។ ជាក់ស្តែងការងារដំដុះស្រូវវស្សាអនុវត្តបានលើផ្ទៃដីចំនួន ១២៩ ៣៨៦ហត ស្មើនិង ៣៨,៨៩%នៃផែនការ ចំនួន ៣៣២ ៧០០ ហិកតា លើសឆ្នាំមុនចំនួន ៣២១ហត។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...