សត្រូវ​របស់​យើង​គឺ​ភាពក្រីក្រ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2401

ឯកឧត្ដម​ប​ណ្ឋិ​ត ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ បាន​ប្រាប់​ដល់​មន្ដ្រី​របស់​ឯក​ឧត្ដម ​នៅ​ថ្នាក់​ខេត្ដ​ថា ស​ត្រូវ​របស់​យើង គឺ​ភាពក្រីក្រ​ ដូចនេះ​នៅក្នុង​ការងារ​កសិកម្ម​មាន​ច្រើនណាស់ ​ដែល​ត្រូវធ្វើ ដើម្បី​ប្រយុទ្ធ​ភាពក្រីក្រ​នេះ ។  ជាមួយគ្នា​នោះ​មន្ដ្រី​ជំនាញ ​ដែលមាន​ឯកសណ្ឋាន​ត្រឹមត្រូវ​ក៏​មិន​ត្រូវយក​ឯកសណ្ឋាន​នេះ​ ទៅប្រើ​ប្រាស់​ខុស​វិជ្ជាជីវៈ​គាបសង្កត់​ប្រជាជន​ឡើយ។

ខណៈ​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ និង​មន្ដ្រីក្រោមឱវាទ​មន្ទីរ​ក​សិ​កម្ម​ខេត្ដ ​កាលពីពេល​កន្លងទៅថ្មីៗនេះ​ ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​មាន​ប្រសា​ស​ន៏​រំលឹកថា​មន្ដ្រី​គ្រប់លំដាប់​ថា្នក់​ត្រូវ​រួបរួមសាមគ្គី​សហការគ្នា​ឱ្យបាន​ល្អ ​ដើម្បី​សម្រេច​ឱ្យបាន​នូវ​គោលដៅ​រួម​ ដែល​ក្រសួង​បានដាក់​ឱ្យ។

សត្រូវ​របស់​យើង​គឺ​ភាពក្រីក្រ។ ការងារ​កសិកម្ម​មាន​ច្រើនណាស់​ ដែល​ត្រូវធ្វើ​ ដែល​ត្រូ​ជួយ​ដល់​ប្រជាជន​ឱ្យ​ពួកគេ​ធ្វើ។ ឯកឧត្ដម​បាន​បន្ដទៀត​ថា ដើម្បី​បាន​នូវ​សន្ដិសុខ​ស្បៀង​កាត់បន្ថយ​ភាពក្រីក្រ ​គឺ​ត្រូវ​នាំគ្នា​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម។ ឯកឧត្ដម​បាន​រំលឹក​ទៀតថា មន្ដ្រី​ជំនាញ​ដែលមាន​ឯកសណ្ឋាន​ត្រឹមត្រូវ ​ដូចជា​រដ្ឋបាល​ព្រៃឈើ រដ្ឋបាល​ជលផល ពេ​ត្យ​សត្វ និង​នីតិកម្ម​កសិកម្ម។ល។

ទាំងអស់នេះ​ ត្រូវបំពេញ​តួនាទី​ឱ្យបាន​ត្រឹមត្រូវ ​ហាម​យក​ឯកសណ្ឋាន ​ទៅ​ដាក់កុង​ត្រូល​ ចាំ​ទារប្រាក់​ពី​កសិករ​ ឃុ​បខ​ឃិត​ជាមួយ​ឈ្មួញ​រកស៊ី​ខុសច្បាប់ ​ដែល​ប្រាស់ចាក​ពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន ហើយ​ដើម្បី​បំពេញការងារ ​ឱ្យមាន​ប្រសិទ្ធិភាព ​មន្ដ្រី​គ្រប់រូប​ត្រូវខិតខំ​រៀនសូត្រ​បន្ថែម​ទៀត ​ទាំង​ការងារ​បច្ចេកទេស ​និង​ច្បាប់​ត្រូវ​ឧស្សា​ហ៏​ចុះ​មូលដ្ឋាន​ ឱ្យបាន​ជាប់​ជាប្រចាំ​ពីព្រោះ​មូលដ្ឋាន គឺជា​ប្រភព​ចំណេះដឹង​និង​បទពិសោធ​ន៏។

សំដៅ​ទៅរក​មន្ដ្រី​របស់ឯកឧត្ដមៗបាន​មាន​ប្រសា​ស​ន៏​ថា សុំឱ្យ​មន្ដ្រី​ថ្នាក់ដឹកនាំ​ក្រសួង​អង្គភាព​ជំនាញ​ឧស្សា​ហ៏​ចុះមក​ខេត្ដ​ប៉ៃលិន​ដែលជា​ខេត្ដ​ដាច់ស្រយាល​ដើម្បី​ជាការ​លើក​ទឹក​ចិ​ត្ដ និង​ក្ដាប់​ឱ្យបាន​ពីស​ភាព​ការ​ណ៏​នៃ​ការងារ​កសិកម្ម​នៅក្នុង​ខេត្ដ​នេះ ។

ឯកឧត្ដម​បន្ដថា​ខេត្ដ​ប៉ៃលិន​ជា​ខេត្ដ​ទេសចរ​ណ៏ និង​មាន​សក្ដានុពល​លើ​វិស័យ​ឧស្សា​កម្ម ដូច្នេះ​ត្រូវ​ប្រើប្រាស់​ធនធានធម្មជាតិ​ដែលមាន​ឱ្យអស់​លទ្ធភាព​ដើម្បី​ផលិត​ស្បៀង​ឱ្យបាន​គ្រប់គ្រាន់​ធានាបាន​នូវ​តម្រូវការ​ក្នុងស្រុក​កំណើន​ភ្ញៀវទេសចរ​ណ៏ និង​កាត់បន្ថយ​ការនាំ​ចូល ។  ឯក​ឧត្ដម​បញ្ជាក់ថា​ជារួម​គម្លាត​រវាង​បច្ចេកទេស​ និង​បងប្អូន​ប្រជាពលរដ្ឋ​យើង​នៅ​ឆ្ងាយ​ពីគ្នា ។ បើ​ដូច្នេះ​សុំឱ្យ​មន្ទីរ​កសិកម្ម​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​បច្ចេកទេស​ពាក់ព័ន្ធ​ និង​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា (CARDI) ត្រូវ​ចុះមក​ជួយ​បណ្ដុះបណ្ដាល និង​ផ្សព្វផ្សាយ​បច្ចេកទេស​តាម​តម្រូវការ​ចាំបាច់៕

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...