ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត

ចេញ​ផ្សាយ​ ២៤ វិច្ឆិកា ២០២២ 3006

ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ------------------------------------------------- បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាការងារជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត រួចមក ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរជាមួយក្រុមការងារ និងគណៈប្រតិភូអមដំណើរ ជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេន នៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម មានក្តីសោមនស្សរីករាយដោយបានភ្លក់រជាតិទុរេនកំពតដ៏ឈ្ងុយឆ្ងាញ់ជាប់ចិត្ត ព្រមទាំងផ្តល់ការកោតសរសើរអំពីរសជាតិ និងគុណភាព របស់ទុរេនខេត្តកំពត។ ទន្ទឹមនឹងនេះ ឯកឧត្តមបានពន្យល់ប្រាប់បងប្អូនអំពីអត្ថប្រយោជន៍នៃការចងក្រងជាសហគមន៍កសិកម្ម ដើម្បីបង្កើតបាននូវតម្លៃបន្ថែម និងការពារកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ទុរេនកំពតយើង លោកក៍បានណែនាំឱ្យអគ្គនាយកដ្ឋានកសិកម្មចុះមកសិក្សាអំពីដំណាំទុរេនកំពត ជួយបងប្អូនរៀបចំឯកសារបង្កើតជាសហគមន៍ និងគ្រោងផលិតស្ទីកឃ័រទំនើបមាន បារកូដ (barcode) សម្រាប់បិទលើផ្លែទុរេនជូនបងប្អូន។ ស្ទីកឃ័រពិសេស នេះ បញ្ជាក់ពីទីតាំងចម្ការ និងអត្តសញ្ញាណម្ចាស់ចម្ការទុរេន ដែលនឹងផ្តល់ជម្រើស និងភាពងាយស្រួលដល់អ្នកទទួលទាន ក្នុងការសម្គាល់ចំណាំ ការរក្សាទំនុកចិត្ត និងការផ្តល់ការគាំទ្រកាន់តែទូលំទូលាយដល់បងប្អូន ដោយមិនបារម្ភពីការក្លែងបន្លំឈ្មោះ និងគុណភាព។

លោកបណ្ឌិត សរ ចិត្រា ជួបពិភាក្សាការងារជាមួយក្រុមការងារនៃធនាគារពិភពលោក (WB)| Dr. Sar Chetra, led a meeting meeting with the World Bank Team
នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមការិយាល័យសម្របសម្រួលគម្រោងពិពិធកម្មកសិកម្មកម្ពុជា...
ការបង្កេីនធនធានមនុស្សសម្រាប់វិស័យស្រូវអង្ករ
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាគ្រូបណ្តុះបណ្តាល...
ត្រីបបែលយក្សរបស់កម្ពុជា ដែលមានទម្ងន់ ៣០០គីឡូក្រាម បំបែកឯតទគ្គកម្មជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក
ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទស្សនទានឆ្នាំ២០២៤
នាព្រឹកថ្ងៃទី២៩ កញ្ញាឆ្នាំ២០២៣ ដោយយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ឯកឧត្តម ថោ ជេដ្ឋា និងឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញរួមគ្នាចុះពិនិត្យវឌ្ឍនភាពស្ថានភាពទឹក និងការបង្កបង្កើនផលនៅប្រព័ន្ធធារាសាស្ត្រវ៉ៃគោ...
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ដី (ចម្ការ) មីន ទៅជាដីមាស
នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍លើទំព័រហ្វេសប៊ុករបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបក្រុមការងារនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិនិត្យវឌ្ឍនភាពនៃការដាក់ QR Code ស្តង់ដាថ្នាល Verified ជាមួយក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
បទយកការណ៍៖ ការកែច្នៃត្រីឱ្យក្លាយជាម្ហូបអាហារសុវត្ថិភាព លើកកម្ពស់វិស័យកសិកម្មនិងជំរុញកំណើនសេដ្ឋ កិច្ចជាតិ
សិប្បកម្មកែច្នៃត្រីមួយចំនួនដែលទទួលបានពី គម្រោង (CAPFish-Capture) បង្ហាញជំហរនិងប្តេជ្ញាចិត្តក្នុងការនាំផលិតផលដែលមានស្តង់ដារ...
ឯកឧត្តម អ៉ឹម ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពង់ ឯកឧត្តមរដ្ឋមន្ត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើសេចក្តីព្រាងប្រកាសស្តីពី “បញ្ជីពូជដំណាំរបស់ជាតិ”
នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៉ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប
នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សារលិខិតអបអរសាទរ
សារលិខិតអបអរសាទរ ការបញ្ចូលរមនីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ ជាសម្បត្...
កម្ពុជា និងចិន ចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមអបអរសាទររមណីយដ្ឋានប្រាសាទកោះកេររបស់កម្ពុជា ជាបេតិកភណ្ឌវប្បធម៌រូបិយពិភពលោកនៃអង្គការយូណេស្កូ
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...