ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER ប្រតិភូជាន់ខ្ពស់អញ្ជើញមកពីទីស្នាក់ការធំនៅទីក្រុងប៉ាសីស និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៧ កុម្ភៈ ២០២០ 2081

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER ប្រតិភូជាន់ខ្ពស់អញ្ជើញមកពីទីស្នាក់ការធំនៅទីក្រុងប៉ាសីស និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើវិស័យកសិកម្មកន្លងមក និងការគាំទ្រក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលបារាំង តាមរយ:អង្គការ AFD ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាទទួលបានលទ្ធផលជាផ្លែផ្កាដូចពេលបច្ចុប្បន្ននេះ។ ក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្មទី៤ ឌីជីថលភាវូបនីយកម្ម និងបញ្ហាកង្វះពលកម្មក្នុងវិស័យកសិកម្ម ក្រសួងកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យនេះដោយផ្តោតជាសំខាន់ក្នុងការជំរុញទំនើបកម្មកសិកម្ម និងយន្តុបនីកម្មកសិកម្ម តាមរយៈការបំពេញខ្សែច្រវាក់តម្លៃផលិតកម្មដោយចាប់ផ្តើមពី A ដល់ Z ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្ម ពង្រីកនិងពង្រឹងវិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ឃ្លាំងត្រជាក់ និងការដឹកជញ្ជូនប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ ដើម្បីកាត់បន្ថយការនាំចេញវត្ថុធាតុដើមក្នុងនោះមានវត្ថុធាតុដើមដូចជា ដំឡូងមី ស្រូវ ស្វាយ និងស្វាយចន្ទី។ល។

នាឱកាសនេះ លោកស្រីបានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា អង្គការ AFD មានឆន្ទ:យ៉ាងមុតមាំក្នុងការឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកាដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាដោយសង្កត់ធ្ងន់ទៅលើការកសាងផែនការ និងគោនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មពាក់ព័ន្ធនឹងខ្សែច្រវាក់តម្លៃផលិតកម្ម និងតម្លៃបន្ថែមលើផលិតកម្មស្រូវ បន្លែ ការកែប្រែគុណភាពដី និងកៅស៊ូគ្រួសារ។ មានយោបល់ក្នុងកិច្ចប្រជុំនេះ លោក Christain FUSILLIER ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលតែងតែផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធដល់ក្រុមការងាររបស់អង្គការ AFD ដែលកិច្ចសហការនេះហើយបានផ្តល់ជាជំនឿទុកចិត្តមកអង្គការ AFD ដើម្បីបន្តការគាំទ្រ និងរៀបចំគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មថ្មីដែលផ្តោតទៅលើដំណាំរំពឹងទឹកភ្លៀង។

ពាក់ព័ន្ធនឹងគម្រោងដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិស័យកសិកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ជម្រុញកំណើនសេដ្ឋកិច្ចតាមរយៈការនាំចេញ លើកកម្ពស់ផលិតកម្មក្នុងស្រុក បង្កើតការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីដើរឱ្យទាន់បរិបទនៃកំណើនសេដ្ឋកិច្ច និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ ការអភិវឌ្ឍវិស័យកសិកម្មត្រូវភ្ជង់ផ្តោតទៅលើការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរន្តរភាព និងបរិយាប័ន្នតាមរយ:ការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើបទាន់សម័យសមស្រប អនុវត្តនិងបំពេញខ្សែច្រវាក់ផលិតកម្ម និងតម្លៃបន្ថែម អនុវត្តផែនការផលិតកម្មច្បាស់លាស់ និងផលិតកម្មកសិកម្មតាមកិច្ចសន្យា ធានានិរន្តរភាពក្នុងការផ្គត់ផ្គង់ គុណភាព អនាម័យ ភូតគាមអនាម័យ និងការប្រកួតប្រជែង។ មិនតែប៉ុណ្ណោះ ដៃគូអភិវឌ្ឍន៍នានាក៏ត្រូវគិតគូ និងពិនិត្យឡើងវិញនូវរាល់សកម្មភាពគម្រោងដែលបានអនុវត្តកន្លងមក ធ្វើយ៉ាងណាតម្រង់ទិសឱ្យចំគោលដៅរបស់ក្រសួង ក៏ដូចជារបស់រាជរដ្ឋភិបាលគឺ កំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។

ដោយឡែក ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់អង្គការ AFD និងក្រុមការងារពិនិត្យពិចារណាលទ្ធភាពជួយផ្តល់ការគាំទ្រលើការពិសោធន៍និងផលិតពូជ បច្ចេកទេសដាំដុះ និងប្រមូលផល ឃ្លាំងស្តុក ឡសម្ងួតលើដំណាំមួយចំនួនទៀត ដូចជាដំណាំពោតចំណី ដំឡូងមី ស្វាយ និងស្វាយចន្ទីដែលកំពុងមានសក្តានុពលនៅលើទីផ្សារក្នុងនិងក្រៅស្រុក ហើយបានផ្តល់ចំណូលយ៉ាងល្អជូនប្រជាកសិករ។ ទន្ទឹមនឹងនេះ ជំរុញការរៀបចំចងក្រងសហគមន៍ផលិត ដើម្បីអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដល់ធានាការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព និងស្ថិរភាពតម្លៃ និងជាពិសេសផែនការមេនិងប្រព័ន្ធធារាសាស្ត្រស្រោចស្រពដែលផ្តោតលើដំណាំទាំងនេះជាសំខាន់។

តបតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី លោកស្រីប្រធាន និងក្រុមការងារឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយនឹងយកសំណើរទាំងនោះទៅពិចារណាបន្ថែម រួចដាក់បញ្ចូលក្នុងគម្រោងថ្មីដែលនឹងត្រូវរៀបចំដោយអង្គការ AFD នាពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...