កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២០ 2403

នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់ខ្លួន ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង អង្គភាពក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងមន្រ្តីអគ្គនាយកដ្ឋានយ៉ាងច្រើនកុះករ។ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបានអានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីលទ្ធផលសម្រេចបាននាឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃកិច្ចប្រជុំរយ: ពេល ០២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីចំណុចសំខាន់ៗជាអាទិ៍៖ ការងាររដ្ឋបាល ផលិត កម្មសត្វ ចំណីសត្វ សុខភាពសត្វ ចរាចរនាំចេញ នាំចូល និងនាំឆ្លងកាត់សត្វ និងផលិតផលមានដើមដំណើតពីសត្វ ការងារស្រាវជ្រាវ ផ្សព្វផ្សាយ ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការផ្តល់សេវាសាធារណ: ការប្រមូលចំណូល ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសចលនាសត្វ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន សមាគមចិញ្ចឹមសត្វ អង្គការជាតិ អន្តរជាតិ បញ្ហាប្រឈម ទិសដៅ និងផែនការអនុវត្តបន្ត។

មានមតិសំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងស្មារតីទទួលខុសត្រូវខ្ពស់នាឆ្នាំកន្លងមក។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញពីឆន្ទ:មោះមុតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រោមឱវាទនៃអគ្គនាយកដ្ឋានក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យសុខភាពសត្វ និងផលិតកម្មសត្វរបស់ក្រសួង ដើម្បីឆ្ពោះទៅសម្រេចយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សមស្របតាមបរិបទនៃ កំណើនសេដ្ឋកិច្ច ប្រជាជន ភ្ញៀវទេសចរណ៍ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាថ្មីៗទាំងការចិញ្ចឹម ការបង្កាត់ពូជ ការផ្សំចំណី សេចក្តីត្រូវការសាច់សត្វ ស៊ុត ទឹកដោះ ផលិតផលមានដើមកំណើតពីសត្វកាន់តែកើនឡើងជាលំដាប់ ការប្រកួតប្រជែងទីផ្សារសត្វ និងសាច់កាន់តែខ្ពស់។ ផ្ទុយទៅវិញ ការ ប្រែប្រួលអាកាសធាតុ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកធ្វើឱ្យវិស័យសុខភាពសត្វ និងផលិតកម្មសត្វបាននិងកំពុងទទួលរងនូវផលប៉ះពាល់ ដូចជាការខ្វះខាតវត្ថុធាតុដើម បាត់បង់វាលស្មៅធម្មជាតិ និងប៉ះពាល់ដំណាំចំណីសត្វ ការកើតឡើងនូវជំងឺឆ្លងសត្វស្រួចស្រាវ (ជំងឺផ្តាសាយបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិក) ដែលមិនគ្រាន់តែគំរាមកំហែងដល់ផលិតកម្មសត្វ សុខភាពសត្វ ប៉ុន្ដែវាក៍ជាហានីភ័យដល់សុខភាពសាធារណៈផងដែរ។ ដូច្នេះ ទាំងកត្តាវិជ្ជមាន និងអវិជ្ជមាន ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្រ្តីជំនាញក្រោមឱវាទគ្រប់ជាន់ថ្នាក់ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវបង្កើនកិច្ចសហការកាន់តែទ្វេឡើងដើម្បីឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យ កសិកម្មឆ្នាំ២០១៩-២០២៣ ក្នុងការលើកកម្ពស់ផលិតភាពផលិតកម្មសត្វ សុខភាពសត្វ និងសុខភាពសាធារណ:។

យើងពិតជាទទួលស្គាល់ហើយថា សមិទ្ធផលសំខាន់ៗដែលយើងសម្រេចបានគឺដោយសារឯកឧត្តម មន្រ្តីក្រោមឱវាទ អន្តរក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការបានយ៉ាងពេញលេញនាពេលកន្លងមកញាំងឱ្យការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ ការបង្គ្រាប ទប់ស្កាត់បទល្មើសចលនាសត្វ ចេញ ចូល និងឆ្លងកាត់ កាន់តែមានប្រសិទ្ធភាព។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិនេះ ហើយលោកសង្ឃឹមនិងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២០នេះ។

ឆ្លៀតយកឱកាសជានេះ ឯកឧត្តមរដ្ឋមន្ត្រីបានក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍កាលពីឆ្នាំមុន ព្រមទាំងផ្ដល់មតិណែនាំ និងផ្ដាំផ្ញើមួយចំនួនទៀត ដើម្បីជាធាតុចូលជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានសម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្តដែលទាក់ទងនឹងចំណុចសំខាន់៨ គឺ៖ ទី១- ត្រូវបន្តពង្រឹងការងារគ្រប់គ្រង ដឹកនាំ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសហលក្ខន្តិកមន្រ្តីរាជការ ពង្រីងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យ ក្រមសីលធម៌ និងវិជ្ជាជីវ ពង្រឹង និងពង្រីកសមត្ថភាពបន្ថែម។ ទី២- ត្រូវបន្តពង្រឹងការងារស្រាវជ្រាវ បណ្តុះបណ្តាល ផ្សព្វផ្សាយ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពមន្ទីរពិសោធន៍។ ទី៣- ត្រូវបន្តពង្រឹងការងារផ្សព្វផ្សាយ និងអនុវត្តច្បាប់ស្តីពីសុខភាពសត្វ និងផលតកម្មសត្វ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់។ ទី៤- យក ចិត្តទុកដាក់ជំរុញការងារផលិតកម្មសត្វ ជ្រើសរើស បង្កាត់ និងផ្លាស់ប្តូរពូជសត្វ ពិសេសសត្វគោតាមរយ:ការបង្កាត់សប្បនិម្មិត្ត។ បន្តចុះបញ្ជីកសិដ្ឋានចិញ្ចឹមសត្វ និងត្រូវធ្វើបច្ចុប្បន្នភាពពេទ្យសត្វភូមិ។ ជំរុញផលិតកម្មចំណីសត្វ ដំណាំចំណីសត្វ ការចុះបញ្ជី និងពង្រឹងប្រសិទ្ធភាពលើការគ្រប់គ្រងការធ្វើអាជីវកម្មចំណីសត្វ សារធាតុផ្សំ បសុឱសថ និងវាក់សាំង។ ទី៥- លើកកម្ពស់សុខភាពសត្វតាមរយ:ការចាក់ថ្នាំការពារជំងឺឆ្លង ការអនុវត្តជីវសុវត្ថិភាពនៅកសិដ្ឋាន និងនៅកន្លែងផ្ទុះជំងឺផ្ទាល់ រួមទាំងពង្រឹងការងារគ្រប់គ្រង និងត្រួតពិនិត្យសត្តឃាតដ្ឋាន ការត្រួតពិនិត្យអនាម័យសាច់ ផលិតផលសាច់ និងស៊ុត។ ទី៦- ពង្រឹងយន្តការត្រួតពិនិត្យ និងគ្រប់គ្រងចលនាសត្វ ផលិតផលមានដើមកំណើតពីសត្វ ស៊ុត ចេញ ចូល និងនាំឆ្លងកាត់ តាមដានព័ត៌មានស្តីពីស្ថានភាពជំងឺឆ្លងសត្វនៅប្រទេសជិតខាង ជាពិសេសអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន ដោយចាត់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសឱ្យខាងតែបាន និងទាន់ពេលវេលា មានប្រសិទ្ធភាពចំពោះការនាំចូលសត្វតាមព្រំដែនខុសច្បាប់។ ទី៧- លើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណ: ទាន់ពេលវេលា និងតម្លាភាព គាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគ។ ទី៨- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីធានាប្រសិទ្ធភាពលើការអនុវត្តច្បាប់ និងបច្ចេកទេស និងកៀរគរជំនួយពីគ្រប់មជ្ឈដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...