ចុះពិនិត្យស្ថានភាពស្រូវវស្សានៅខេត្តកែប

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 1346

ឯក​ឧត្ដម​​បណ្ឌិត​ច័ន្ទ​ សារុន​​ រដ្ឋមន្រ្ដី​ក្រ​សួង​កសិកម្ម ​រក្ខា​ប្រមាញ់​ និង​នេ​សាទ និង​សហ​ការី ​បាន​អញ្ជើញ​ចុះ​ទៅ​ពិ​និត្យ​ស្ថាន​ភាព​ ស្រូវ​វស្សា​ និង​ជួប​សំ​ណេះ​សំ​ណាល​ ជា​មួយ​កសិករ​១០០​គ្រួ​សារ​នៅ​ ភូមិ​ចំ​ការ​បី​ ឃុំ​ពង​ទឹក ស្រុក​ដំ​ណាក់​ចង្អើរ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​តុ​លា​ ឆ្នាំ​២០១០ ។

យោង​តាម​របាយ​ការណ៏ ​របស់មន្ទីរកសិកម្ម​ខេត្ដ​​កែប ​បាន​ឱ្យ​ដឹង​ថា​ខេត្ដ​កែប​ឆ្នាំ​នេះ​ មិន​មាន​ ផល​ប៉ះ​ពាល់​ពី​គ្រោះ​រាំង​ស្ងួត​ ទឹក​ជំ​នន់ ​និង​សត្វ​ល្អិត​ដូច​ឆ្នាំ​មុន​នោះ​ទេ។ ជា​រួម​ស្ថាន​ភាព​ស្រូវ​ មាន​ការ​លូត​លាស់ ​​បាន​ល្អ​ជាង​ឆ្នាំ​ទៅ​ ហើយ​ប្រ​ជា​ពល​រដ្ឋ​ភាគ​ច្រើន​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ ងាក​មក​ប្រើ​ពូជ​ស្រូវ​ស្រាល ​និង​ស្រូវ​កណ្ដាល​វិញ រី​ឯ​ស្រូវ​ធ្ងន់​អនុ​វត្ដ​ប្រ​មាណ​តែ​៩​ភាគ​រយ​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ប៉ុ​ណ្ណោះ​។

ឯ​ក​ឧត្ដម​បន្ដ​ថាថ្វី​ត្បិត​តែ​ភ្លៀង​ មាន​ភាព​រ​អាក់​រអួល​ ពី​ដើម​រដូវ​ តែ​ចុង​រដូវ​ធ្លាក់​រាយ​ប៉ាយ​បាន​ល្អ។ ចំ​ពោះ​ការ​ងារ​ដាំដុះ​ស្រូវ​សម្រេច​ បាន​តាម​ផែន​ការ​១០០​ភាគ​រយ​ស្មើ​នឹង​៣.០៨០​ហិក​តា។

មាន​ប្រ​សាសន៏​នា​ឱ​កាស​នោះ​​ ឯក​ឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​ បាន​ថ្លែ​នូវ​ការ​កោត​សរ​សើរ​ និង​អប​អរ​សាទរ​ចំ​ពោះ ​ការ​អនុ​វត្ដន៏​សម្រេប​បាន​១០០​ភាគ​រយ​ តាម​ផែន​ការ​ក្រ​សួង​ដាក់​ចុះ​។ ឯក​ឧត្ដ​ម​បាន​បន្ដ​ថា​ ជា​រួម​ស្ថាន​ភាព​ដំ​ណាំ​ស្រូវ​វស្សា​ឆ្នាំ​នេះ នៅ​ទូ​ទាំង​ប្រ​ទេស​មាន​ការ​លូត​លាស់​ល្អ​ ហើយ​ការ​អនុ​វត្ដន៏​​បាន​លើស​ឆ្នាំ​មុន​ គឺ​សម្រេច​បាន​ទូ​ទាំង​ប្រ​ទេស​២.៣៩០.៤៧២​ហិកតា​ ស្មើ ១០៤,​៨៨​ភាគ​រយ​នៃ​ផែន​ការ​ ២.២៧៩.១៨០​ហិក​តា​។

ក្រៅ​ពី​ការ​សា​ទរ​ឯក​ឧត្ដម​រដ្ឋ​មន្រ្ដី​ បាន​សំ​ណូម​ពរ​ ដល់​កសិករ​ទាំង​អស់​ថា​ សូម​កុំ​ត្រេក​អរ និង​សប្បាយ​ភ្លេច​ខ្លួន ​ត្រូវ​បន្ដ​ការ​យក​ចិត្ដ​ទុក​ដាក់​ តាម​ដាន​ការ​ព្យាករណ៏​អា​កាស​ធាតុ ​ឱ្យ​បាន​ជាប់​ជា​ប្រ​ចាំ ​ដើម្បី​បញ្ចៀស ​នូវ​គ្រោះ​ថ្នាក់​ជា​យថា​ហេតុ​។ តាម​ដាន​ និង​ចុះ​អង្កេត​ជាក់​ស្ដែង​ឃើញ​ថា​ ការ​ប្រើ​ប្រាស់​ពូជ​មិន​សុទ្ធ​ គ្មាន​ប្រ​ភព​ច្បាស់​លាស់​ គួរ​ងាក​ទៅ​រក​ពូជ​សុទ្ធ​ល្អ​ និង​មាន​ ប្រ​ភព​ច្បាស់​លាស់​។

ត្រូវ​ចុះ​មើល​ថែ​ភ្លឺ​ស្រែ​ និង​ពង្រឹង​ភ្លឺ​ឱ្យ​បាន​រឹង​មាំ​ប្រ​យោជន៏​រក្សា​ទឹក​ទុក​ប្រើ​ប្រាស់​នា​ចុង​រដូវ​ ។ សូម​ជៀស​វាងកុំ​បូម​ឬ​បាច​ស្រះ​ ត្រ​ពាំង​ ប្រ​ឡាយ និង​ប្រ​ភព​ទឹក​នានា ដើម្បី​ចាប់​ត្រី​ផ្ទុយ​ទៅ​វិញ​ ត្រូវ​រួម​គ្នា​ពង្រឹង​ទំ​នប់​ឱ្យ​បាន​រឹង​មាំ​​ធានា​តម្កល់​ទឹក​ទុក​ប្រើ​ប្រាស់​ និង​បញ្ចៀស​ការ​ខ្វះ​ទឹក​ជា​យថា​ហេតុ​ ។ សូម​កុំ​ទុក​ដី​ឱ្យ​នៅ​ទំ​នេរ​ពេល​ចប់​ដំ​ណាំ​ស្រូវ​ត្រូវ​ផ្ទេរ​ដី​ទៅ​ដាំ​ដំ​ណាំ​ចម្ការ​វិញ​ដូច​ពាក្យ​លោក​ថា “ រពឹស​ដៃ​ផ្ទៃ​ឆ្អែត “ ។

ឯក​ឧត្ដម​ក៏​បាន​សំ​ណូម​ពរ​ឱ្យ​​មន្រ្ដី​មន្ទីរ​កសិកម្ម​ទាំង​អស់​​ឧ​ស្សាហ៏​ចុះ​មូល​ដ្ឋាន​ឱ្យ​បាន​ញឹក​ញាប់​ ដើម្បី​ក្ដាប់​បញ្ហា​ពិត​ប្រាកដ និង​ជួយ​អន្ដរា​គមន៏​បាន​ទាន់​ពេល​វេ​លា និង​មាន​ប្រ​សិទ្ធ​ភាព៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...