កសិករ​មាន​ស្រូវ​គួរ​កុំ​ប្រញាប់​លក់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2118

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់ ​ឲ្យ​យកចិត្តទុកដាក់ ​ថែទាំ​ស្រូវ​ដែល​កំពុងតែ ​ហុច​ផល និង​កុំ​ប្រញាប់​លក់​ស្រូវ ​នាពេលនេះ​ ពីព្រោះ​ស្រូវ​ អាច​នឹងមានតម្លៃ​ខ្ពស់ជាង​នេះ ​ប្រសិនជា​ទុក​លក់​នៅពេល​ក្រោយ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​ទៅ ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ កាលពីដើម​សប្តាហ៍​នេះ​ ថានៅពេលនេះ ​ស្រូវ​កំពុង​ឲ្យ​ផល​ហើយ។ ទោះជា​ដូចនេះ​ក្តី ​ក៏​មិនត្រូវ​ធ្វេសប្រហែស​ទេ​ គឺ​ត្រូវតែ​ចុះ​ពិនិត្យ​ស្រែ​ជាប្រចាំ ​ជាមួយនឹង​ការថែទាំ​បានល្អ។

ដល់ពេលប្រ​មួល​ផល​ ត្រូវតែ​ប្រ​មួល​ឲ្យ​បាន​ទាន់ពេលវេលា ​ជៀសវាង​ការខូចខាត​ជាយថាហេតុ។ ស្រូវ​ត្រូវតែ​ទុកដាក់ ​ឲ្យ​បានល្អ ​ទាំង​ស្រូវ​ទុក​ធ្វើ​ពូជ ​ក៏​ដូច​ស្រូវ​បម្រុង​សម្រាប់​ហូបចុក​ ឫ​លក់ដូរ។   ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​បន្តទៀតថា​ សម្រាប់​ក​សិ​ករ​នៅទីនេះ​ ដ៏​ដូចជា​នៅ​ទូទាំងប្រទេស ​ប្រសិនជា​ពុំមាន​ការចាំបាច់​ទេ ​គួរ​កុំ​ប្រញាប់​លក់​ឲ្យ​សោះ​ ពីព្រោះ​តម្លៃ​ស្រូវ​នឹង​ឡើងខ្ពស់ជាង​នេះ​នា​ពេលខាងមុខ។

វត្តមាន​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នៅ​ទីនោះ ​គឺ​ដើ​ម្បើ​ចូលសម្ពោធ​ផ្លូវលំ ​ប្រវែង​ជាង១គីឡូម៉ែត្រ​ ដែល​ពី​ភូមិ​មួយ ​ទៅ​ភូមិ​មួយ​ក្នុង​តំបន់​នេះ។ ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ប្រាប់​អ្នកចូលរួម​ជិត២០០នាក់​ទៀតថា ក្រោយពី​ប្រ​មួល​ផល​រួចហើយ ត្រូវតែ​ភ្ជួរ​ដីស្រែ​ទាំងនេះ ​ដើ​ម្បើ​លុប​គល់​ជញ្ជ្រាំង ​ដើ​ម្បើ​ធ្វើ​ឲ្យ​ដី​មាន​គុណភាព។

កន្លែង​ដែល​អាច​ដាំ​ដុះ​បាន ​គួរតែ​បង្វែរ​ ទៅជា​ការដាំ​ដំណាំ​បន្តទៀត​ទើប​ជាការ​ប្រសើរ។ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​រំលឹក​ដល់​មន្ត្រី​ក្រុមការងារ ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ ឲ្យ​ជួយ​ដល់​កសិករ ដោយ​កំណត់ថា ​ភូមិ​ឃុំ​ណា​ដែល​អាច​ធ្វើបាន២ដង ឬ៣ដង ​ដើ​ម្បើ​ត្រៀមខ្លួន ​សម្រាប់​ការធ្វើផែនការ ​នា​ឆ្នាំក្រោយ ​ហើយ​ជំរុញ​ការធ្វើ​ ឲ្យ​បាន​ទាន់ពេល​និង​មាន​ប្រសិទ្ធភាព។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពន្យល់​ផងដែរ​ថា ដើ​ម្បើ​ជំរុញ​ផលិតកម្ម​ស្រូវ​ឲ្យ​បាន​កាន់តែ​ខ្ពស់​វា​ក៏ អាស្រ័យទៅលើ​ការខិតខំ​របស់​កសិក​រ​ផ្ទាល់​ផងដែរ។ កសិករ​ ត្រូវតែ​ប្តូរ​ទម្លាប់ ​ប្តូរ​ពូជ​បច្ចេកទេស​ លើ​វិស័យ​កសិកម្ម ​ឈានទៅរក​ការរីកចម្រើន ​និង​ការបង្កើន​ផលិតភាព​កសិកម្ម។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...