ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងធ្វើការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO លើប្រធានបទស្តីពី "ការអភិវឌ្ឍធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាលជំនាញវិស័យកសិកម្មដល់មន្រ្តី និស្សិត លោកគ្រូ អ្នកគ្រូ និងកសិករឆ្នើម"

ចេញ​ផ្សាយ​ ០២ សីហា ២០២២ 1296

នៅវេលាម៉ោង ១០ ព្រឹកថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបាន អញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ក្នុងបំណងធ្វើការពិភាក្សាឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយជាមួយ សាស្រ្តាចារ្យសាកលវិទ្យាធិការ Dr. Songhwan KO លើប្រធានបទស្តីពី "ការអភិវឌ្ឍធនធានមនុស្សតាមរយ:ការបណ្តុះបណ្តាលជំនាញវិស័យកសិកម្មដល់មន្រ្តី និស្សិត លោកគ្រូ អ្នកគ្រូ និងកសិករឆ្នើម" ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ក្នុងការ អនុវត្តជាក់ស្តែង" និងចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា (MOU) ត្រីភាគីរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាល័យ Korea National Open University និងក្រុមហ៊ុន Orient Group ។ មានប្រសាសន៍ទៅកាន់សាកលវិទ្យាធិការ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េដែលបានជួយអភិវឌ្ឍប្រទេសកម្ពុជា រួមទាំងវិស័យកសិកម្មផងដែរ។ ជាក់ស្តែង គណ:ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យនាថ្ងៃនេះ ក្នុងបំណងបង្កើតកិច្ចសហប្រតិបត្តការស្តីពី "ការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម"។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនសាកលវិទ្យាធិការដោយសង្ខេបអំពីសាវតានៃការអភិវឌ្ឍប្រទេសដោយចាប់ផ្តើមពីចំណុចសូន្យ ជាបន្ត បន្ទាប់ និងពីដំណាក់កាលមួយមកដំណាក់កាលមួយ កម្ពុជាបានដើរចេញពីប្រទេសក្រីក្រ អសន្តិសុខស្បៀង មកជាប្រទេសមានសន្តិភាព និងការអភិវឌ្ឍ ប្រទេសមានអធិរេកស្បៀង និងនាំចេញកសិផល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ បច្ចុប្បន្នកម្ពុជាជាប្រទេសផលិតស្បៀង មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់បានគ្រប់គ្រាន់តាមតម្រូវការក្នុងស្រុក និងធានាបាននូវសន្តិសុខស្បៀងប៉ុណ្ណោះទេ ប៉ុន្តែជាប្រទេសផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារអន្តរជាតិមាន: ស្រូវ អង្ករ ដំឡូងមី ចេក ស្វាយ ស្វាយ ចន្ទី និងកៅស៊ូ។ល។ ដើម្បីឲ្យផលិតកម្មកសិកម្មកម្ពុជាកាន់តែមានសក្តានុពល លទ្ធភាព សមត្ថភាព និងការប្រកួតប្រជែងទីផ្សារនាំចេញដែលមាននិន្នាការកាន់តែកើនឡើងខ្ពស់។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំចាប់យកវិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍កសិកម្ម ធ្វើជាដៃគូរយ:ពេលវែងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម។ ជាក់ស្តែង ដំណើរទស្សន:កិច្ចនៅកូរ៉េនាពេលនេះ និងជា ពិសេសទស្សនកិច្ចនៅសាកលវិទ្យាល័យ Korea National Open University ព្រឹកនេះ គឺមានបំណងបង្កើតកិច្ចសហប្រតិបត្តការលើការបណ្តុះបណ្តាលធនធាន មនុស្សលើវិស័យកសិកម្ម ដើម្បីបង្កើនសមត្ថភាពផលិត បង្កើនផលិតភាពផលិតកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព ពង្រឹង និងពង្រីកខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម និងសមត្ថភាពប្រកួតប្រជែងទីផ្សារនាំចេញ។ លទ្ធផលដែលបានមកពីការខិតខំប្រឹងប្រែង សហការគ្នាបានល្អរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន Orient Group និងសាកលវិទ្យាល័យ Korea International Open University ឈានទៅសម្រេចបាននូវការចុះហត្ថលេខាង លើឯកសារអនុស្សារណនៃការយោគយល់គ្នា (MOU) នាពេលនេះ។ លទ្ធផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ជូនចំពោះ ភាគីកូរ៉េ និងអ្នកពាក់ព័ន្ធ រួមទាំងរដ្ឋបាលព្រៃឈើ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មធ្វើឲ្យឯកសារ MOU នេះកើតចេញជារូបរាង្គ និងផ្លែផ្កាដែលយើងទទួលបានពេញទៅដោយមោទនភាពនាពេលនេះ។ ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថាការអនុវត្ត MOU នេះនឹងចាប់ផ្តើមអនុវត្តក្នុងពេលឆាប់ៗនេះ និងសូមឲ្យភាគីហត្ថលេក្ខីទទួលបានជោគជ័យ។ មានប្រសាសន៍នាឱកាសនេះដែរ សាកលវិទ្យាធិការ និង Dr. CHANG នាយកប្រតិបត្តិក្រុមហ៊ុន Orient Group បានសង្កត់ធ្ងន់ថានេះគឺជាឧបនិស្ស័យដែលបាននាំឲ្យយើងបានមកជួបគ្នា យល់យោគគ្នា មានទស្សននិស្ស័យដូចគ្នា និងសហការផ្តួចផ្តើមគំនិតបង្កើតកិច្ចសហប្រតិបត្តិការស្តីពីការបណ្តុះបណ្តាលធនធានមនុស្សនេះឡើង។ "ការអប់រំធ្វើឲ្យអ្នកក្រក្លាយជាអ្នកមាន ហើយការអប់រំប្រែក្លាយបុគ្គលម្នាក់ដែលអសមត្ថភាព ទៅជាបុគ្គលមានសមត្ថភាព មានទេពកោសល្ស ប៉ិនប្រសព្វ និងជាអ្នក ដឹកនាំ និងជាប្រទេសក្រីក្រ ក្លាយជាប្រទេសអភិវឌ្ឍដោយសារតែធនធានមនុស្សមានសមត្ថភាព" នេះជាការលើកឡើងរបស់ Dr. CHANG។ ហេតុផលនេះ ការបណ្តុះ បណ្តាលធនធានមនុស្សនឹងជួយអភិវឌ្ឍវិស័យមួយនេះមានការរីកចម្រើន តាមរយ:ការទទួលបាននូវមូលដ្ឋានគ្រឹះនៃការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងរបស់កសិករឆ្នើម មន្រ្តី និងលោកគ្រូ-អ្នកគ្រូ។ល។ ថ្ងៃនេះយើងបានចុះហត្ថលេខាលើឯកសារ MOU ព្រមគ្នា ហើយថ្ងៃស្អែកសង្ឃឹមយ៉ាងមុតមាំថាយើងនឹងនាំគ្នាដើរតាមទិសដៅមួយក្នុងឆន្ទ:ប្រាកដនិយមថានឹងទៅកាន់គោលដៅដែលយើងចង់បានគឺការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្មកម្ពុជានាពេលអនាគដ៏ខ្លី។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...