ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចូលកសិដ្ឋានផលិតស្រូវពូជទួលសំរោង ដែលត្រូវបានប៉ះពាល់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់

ចេញ​ផ្សាយ​ ០២ វិច្ឆិកា ២០២០ 1171

នៅរសៀលថ្ងៃដដែល ក្នុងដំណើរបន្តឆ្ពោះទៅខេត្តបាត់ដំបង ដើម្បីពិនិត្យស្ថានភាពទឹកជំនន់នៅទីនោះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានចូលកសិដ្ឋានផលិតស្រូវពូជទួលសំរោង ដែលត្រូវបានប៉ះពាល់ និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។

សូមជម្រាបថា ផ្ទៃដីស្រែ ១៩៦ហ. ក្នុងនោះមានពូជគ្រឹះ និងពូជចុះបញ្ជីត្រូវបានលិចលង់ និងខូចខាតទាំងស្រុង។ បើធៀបទៅនឹងទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីកាលពីថ្ងៃ១៥ ខែតុលា ឆ្នាំ២០២០ ឃើញថាស្ថានភាពទឹកជំនន់គឺមានសភាពល្អប្រសើរ និងបានស្រកចុះជាបន្តបន្ទាប់។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃរបស់មន្ត្រីកសិដ្ឋានទាំងអស់ក្នុងការការពារឃ្លាំងស្តុកពូជស្រូវ និងឡសម្ងួតពីការជ្រាបទឹកបានដោយជោគជ័យ។ ដើម្បីលើកទឹកចិត្តដល់មន្ត្រីកសិដ្ឋានទាំង ២៣នាក់ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ថវិកាឧបត្ថម្ភចំនួន ១០ម៉ឺនរៀលក្នុងមួយនាក់ៗ និងបានណែនាំដល់ឯកឧត្តមប្រតិភូរាជ រដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានកសិដ្ឋានចុះអន្តរាគមន៍បូមទឹកចេញពីស្រែជាបន្ទាន់ និងរៀបចំផែនការស្តារស្ថានភាពកសិដ្ឋានទាំងមូលឡើងវិញ ធ្វើយ៉ាងណាផលិតពូជស្រូវឲ្យបានទាន់រដូវកាល។ មួយវិញទៀត ត្រូវបន្តខិតខំប្រឹងប្រែងសំរិតសំរាំងស្រូវពូជដែលនៅក្នុងឃ្លាំងស្តុក ដើម្បីធ្វើការចែកចាយជូនប្រជាកសិករ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និង ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន...
ចេញពីកសិដ្ឋាន ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយលោក ចៅ សួស្តី បានបន្តដំណើរមកពិនិត្យរោងសិប្បកម្មកែច្នៃផលត្រីស្រស់របស់កសិដ្ឋាន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រី...
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែអាសាឍឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យចម្ការបន្លែ លោក ម៉េង ឃាង ដែលស្ថិតនៅសង្កាត់ស្ពានមានជ័យ នៅក្រុងសែនមនោរម្យ
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកចម្ការបន្លែ លោក ម៉េង ឃាង សង្កាត់ស្ពានមានជ័យ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រដា
បន្ទាប់ពីចុះពិនិត្យមើលចំការបន្លែរួច ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យចម្ការកាកាវ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់កសិករ នៅភូមិពូលូង សង្កាត់រម្យនា ខេត្តមណ្ឌលគីរី
ដើម្បីជាការលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលប្រកបរបរដាំបន្លែនៅក្នុងខេត្តមណ្ឌលគីរី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់កម្ពុជាចំនួន ៨០តោន ចេញទៅកាន់ទីផ្សារប្រទេសចិន
នៅទីស្នាក់ការក្រុមហ៊ុន ហ៊ុន ទី ដែលមានទីតាំងស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី KAMEI Haruko នាយិកាអង្គការ JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Ophelie Bourhis នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩ព្រឹក ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម
"ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាប់ត្រូវពង្រឹងគុណភាពអប់រំ ស្រាវជ្រាវ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានកសិកម្ម
នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ០៥កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស. ២៥៦៤...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា (European Chamber of Commerce in Cambodia, The EuroCham) ដែលដឹកនាំដោយលោកប្រធាន Tassilo Brinzer
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ...
ពិធីចុះហត្ថលេខាលើកិច្ចសន្យាចំនួន១៦ និងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន ០២ ស្តីពី "ការផ្គត់ផ្គង់បន្លែសុវត្ថិភាព ដំឡូងមី ផ្លែស្វាយ ផ្លែឱឡឹកសាច់លឿង និងមាន់សាច់" ដែលពិធីដ៏មានសារសំខាន់នេះ...
ដើម្បីជំរុញកំណើនផលិតកម្មកសិកម្ម (បន្លែ ដំឡូងមី ឱឡឹកលឿង ស្វាយ និងមាន់សាច់)...
ពិធីបិទកិច្ចប្រជុំបូកសរុបសភាពការណ៍វិស័យជលផលប្រចាំឆ្នាំ២០២០ និងទិសដៅអនុវត្តការងារ ឆ្នាំ២០២១ និងពិធីប្រកាសតែងតាំង និងការផ្ទេរសម្រួលភារកិច្ចមន្ត្រីរាជការក្រោមឱវាទក្រសួងផងដែរ...
នាវេលាម៉ោង ១៥:០០ រសៀលថ្ងៃសុក្រ ៨រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥...
ឯកឧត្តមរដ្ឋមន្ត្រី វេង​​ សាខុន និងសហការី បានអញ្ជើញមកពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអភិវឌ្ឍន៍សប្បទានដីសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Binhphuoc Kratie Rubber2 Company Limited និងក្រុមហ៊ុន Eastern...
ឆ្លងចូលថ្ងៃទី៥ គឺជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរយ:ពេល ៥ថ្ងៃ របស់ឯកឧត្តមរដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យចម្ការបន្លែ និងចូលរួមសកម្មភាពចុះប្រមូលផលបន្លែសុវត្ថិភាពរបស់លោក គ្រី ម៉េងឈាង នៅក្រុងសែនមនោរម្យ
ចេញកម្មវិធីទី១ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យចម្ការបន្លែសុវត្ថិភាពរបស់លោក...