ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត បានបន្តមកភូមិតាជ័យ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ មកពិនិត្យការភ្ញាស់ស៊ុតមាន់របស់បង តូច សេង

ចេញ​ផ្សាយ​ ២៦ សីហា ២០១៩ 2555

-កម្មវិធីទី៤÷
ចេញពីក្រុងស្វាយរៀង ឯកឧត្តមរដ្ឋមន្ត្រី និងអភិបាលរងខេត្ត បានបន្តមកភូមិតាជ័យ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រុំ មកពិនិត្យការភ្ញាស់ស៊ុតមាន់របស់បង តូច សេង។ បង សេង បានឲ្យដឹងថា គ្រួសារគាត់ដំបូងឡើយបានទទួលមេមាន់ចំនួន ២៨ក្បាល និងឈ្មោល៤ក្បាលពីគម្រោងឈ្មោះថា "ការជំរុញកំណើនវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នលើអនុវិស័យជលផល និងផលិតកម្មសត្វ" ដែលទទួលបានថវិកាពីសហភាពអឺរ៉ុប។ ដោយទទួលបានការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងភ្ញាស់ពីមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រួមផ្សំជាមួយការខិតខំប្រឹងប្រែងជាបណ្តើរៗកន្លែងភ្ញាស់ស៊ុតមាន់របស់លោកមានការវិវឌ្ឍន៍រីកចម្រើននាថ្ងៃនេះ។ ជាក់ស្តែងក្នុង១ខែ លោកអាចបញ្ចេញកូនមាន់ឲ្យទីផ្សារពី ៤-៥ពាន់ក្បាល ក្នុង១ក្បាល តម្លៃ៥ពាន់រៀល ហើយកំពុងតែពង្រីកបន្ថែមដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ។ និយាយក្នុងទឹកចិត្តសប្បាយរីករាយថា ដោយសារគម្រោងនេះធ្វើឲ្យគាត់មានអាជីពមួយស្ថិតស្ថេរ រឹងមាំ ដែលអាចរកចំណូលបានជាង ២ម៉ឺនដុល្លារក្នុង១ឆ្នាំ។ ដោយសារចំណូលដ៏ខ្ពស់នេះ ធ្វើឲ្យគ្រួសារលោកសេងមានជីវភាពធូរធារ ជួបជុំកូនចៅ មានការសិក្សា និងមានសុភមង្គលក្នុងគ្រួសារ។

ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមឯកឧត្តមអភិបាលខេត្តបានកោតសរសើរពីឆន្ទះរបស់បង តូច សេង ដែលឆ្លៀតយកមេមាន់ ២៨ក្បាល ឈ្មោល ៤ក្បាល ពីជំនួយរបស់គម្រោងមកធ្វើជាដើមទុនក្នុងការកសាងសេដ្ឋកិច្ចគ្រួសារយ៉ាងល្អប្រសើរ។ លោកបន្តថាចំណូលជាង ២ម៉ឺនដុល្លារក្នុងមួយឆ្នាំ វាពិបាកទទួលបានសម្រាប់គ្រួសារមួយចំនួននាពេលបច្ចុប្បន្ន ប៉ុន្តែប្រសិនបើមានការចូលរួម និងគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន នោះចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ ពិតជាអាចសម្រេចបានជាប្រាកដ។

ចំពោះការងារបច្ចេកទេស លោកសុំឲ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលតកម្មសត្វ សហការជាមួយមន្ទីរបន្តជួយបំពេញបន្ថែមនូវចំណុចខ្វះខាត ធ្វើយ៉ាងណាឲ្យផលិតកម្មភ្ញាស់ស៊ុតមាន់របស់លោកសេងបន្តរីកចម្រើនថែមទៀត។

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...