ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២០ 2269

ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយសហការីមក កាន់ខេត្តជាប់បឹងទន្លេសាប (កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប) និងខេត្តជាប់ព្រំដែនថៃ (ប៉ៃលិន និងបន្ទាយមានជ័យ) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ សម្រាប់ថ្ងៃទី៣ ថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក កម្មករ លោកឧកញ៉ា សៀក ពិសិទ្ធ នាយកក្រុមហ៊ុនបានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាក្រុមមហ៊ុនបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលនៅឆ្នាំ២០០៦ ដើម្បីធ្វើការវិនិយោគលើដី សម្បទានសេដ្ឋកិច្ចចំនួនជាង ៤ពាន់ហត ដែលបានចុះបញ្ជីដីរដ្ឋរួចហើយ ស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ បានចុះកិច្ចសន្យាអនុវត្តគម្រោងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០១៧ លើផ្ទៃដី ២៣២ហត សម្រាប់ធ្វើការវិនិយោគដាំដំណាំស្វាយចន្ទី។ បច្ចុប្បន្នសម្រេចដាំបាន ០៣០ហត កសាងផ្លូវបាន ៤៨គីឡូម៉ែត្រ ប្រើកំលាំងពលកម្ម ៤៦នាក់ (អចិន្រ្តៃយ៍) និងជាង ១ពាន់នាក់ទៀតកម្មករក្រៅម៉ោង។ ជាមធ្យមទិន្នផលទទួលបានជាង ៥០០kg/ហត ហើយក្នុង ឆ្នាំកន្លងមកទទួលផលបានជាង ២៥០តោន។ ចំពោះបញ្ហាប្រឈមគឺទី១- ខ្វះអ្នកជំនាញដំណាំស្វាយចន្ទី និងទី២- ជាប្រភេទដំណាំមានជំងឺឆ្លង ផ្សិតចង្រៃ និងសត្វល្អិតបំផ្លាញច្រើន និងទី៣- ងាយទទួលរងនូវផលប៉ះពាល់ (សត្វល្អិតកើតច្រើន និងទិន្នផលធ្លាក់ចុះ) ពីការប្រែប្រួលអាកាសធាតុ។ ទាក់ទងនឹងបញ្ហានេះ លោកឧកញ៉ាបានលើកសំណើជូនឯកឧត្តមរដ្ឋមន្ត្រីថា គួរបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដំណាំស្វាយចន្ទីនាពេលអនាគត ដើម្បីធ្វើការស្រាវជ្រាវទាក់ទងជំងឺ ផលិតកម្ម គុណភាពដី សត្វល្អិត ជី និងថ្នាំ ក្នុងទិសដៅដើម្បីជួយឱ្យផលិតកម្មដំណាំនេះទទួលបានផលល្អប្រកបដោយនិរន្តរភាព ហើយក្រុមហ៊ុននឹងរង់ចាំជួយសហការលើការងារស្រាវជ្រាវនេះ។

បន្ទាប់ពីបានស្តាប់របាយការណ៍រួចមក ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានខិតខំ យកចិត្តទុកដាក់ និងធ្វើការលះបង់គ្រប់បែបយ៉ាងធ្វើការវិនិយោគលើដំណាំស្វាយចន្ទី។ សម្រាប់អនាគត ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់យោបល់ឱ្យក្រុមហ៊ុន គួរពង្រីកផ្ទៃដីដាំដុះតាមផែនការដែលបានគ្រោងទុក និងជាពិសេសគួរបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី អាចទទួលបានតម្លៃបន្ថែមខ្ពស់ ប្រសើរជាងលក់វត្ថុធាតុដើមដែលតម្លៃមានការប្រែប្រួលទៅតាមទីផ្សារ។ ប្រសិនបើក្រុមហ៊ុនអនុវត្តបានវានឹងចូលរួមអភិវឌ្ឍតំបន់នេះឱ្យក្លាយជាតំបន់ ឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនាពេលអនាគត ចូលរួមបង្កើតការងារ និងស្រូបយកពលកម្មនៅមូលដ្ឋាននេះឱ្យអស់លទ្ធភាព។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនយកចិត្តទុកដាក់អំពីសុខភាព ជីវភាពប្រចាំថ្ងៃ និងចំណូលគ្រួសារ របស់កម្មករដែលបម្រើការឱ្យក្រុមហ៊ុនទាំងអ្នកធ្វើ ការពេញម៉ោង និងក្រៅម៉ោង ដើម្បីរក្សាភាពឈ្នះ-ឈ្នះ រវាងនិយោជក និងនិយោជិតក្នុងកាល: ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ ចំពោះបុគ្គលិក កម្មករក៏ត្រូវ ខិតខំយក ចិត្តទុកដាក់ ឧស្សាហ៍ព្យាយាមបម្រើការងារឱ្យក្រ្មហ៊ុនបានល្អ ប្រយោជន៍ដើម្បីរក្សានិរន្តរភាពការងារ និងប្រាក់ចំណូល ហើយក៏គួរសិក្សារៀនសូត្របន្ថែមអំពីបច្ចេកទេសដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ។ ក្រុមហ៊ុនត្រូវសហការឱ្យបានពេញលេញជាមួយរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានដើម្បីអនុវត្តច្បាប់ គោលការណ៍ណែនាំ ផែនការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើយ៉ាងណាប្រើប្រាស់ធនធានដីនេះឱ្យអស់សក្តានុពល មានប្រសិទ្ធភាពទាំងសង្គម និងសេដ្ឋកិច្ច។ ចំពោះសំណើរបស់លោកឧកញ៉ា ឯកឧត្តមរដ្ឋមន្ត្រីថានឹងយកទៅពិនិត្យពិចារណាឱ្យបានល្អិតល្អន់ និងស្របពេលដែលក្រសួងក៏មានបំណងចង់បង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...