ក្រសួងកសិកម្មនឹងពិនិត្យលទ្ធភាពបញ្ជូនមន្ត្រីជំនាញទៅសាធារណរដ្ឋហ្គីណេ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2003

ឆ្លើយតប​ទៅនឹង​សំណើរ​របស់​មន្ត្រីការទូត​ជាន់ខ្ពស់ ​នៃ​សាធារណរដ្ឋ​ហ្គឺ​ណេ ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ នឹង​ពិនិត្យ​លទ្ធភាព​ ក្នុងការ​បញ្ជូន​មន្ត្រី​ជំនាញការ​កសិកម្ម​កម្ពុ​ជា ​ដើម្បី​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​ លើ​វិស័យ​កសិកម្ម ​ដល់​មន្ត្រី​កសិកម្ម ​នៃ​សាធារណរដ្ឋ​ហ្គី​ណេ​ ដូចជា​បច្ចេកទេស​បង្កាត់​ពូជស្រូវ ​អ្នកការពារ​ដំណាំ​ និង​ការកែលម្អ​ជីជាតិ​ដីជាដើម។

សំណើរ​ខាងលើ ​ត្រូវបាន​លើក​ដោយ​លោក​ម៉ា​ម៉ា ឌី ហ្យ៉ា​រេ Mamadi Diare ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​ហ្គី​ណេ ​មាន​និវេសនដ្ឋាន​ នៅ​ទីក្រុង​ប៉េកាំង ដែល​ទើប​តែង តាំង​ថ្មី​មក​ទស្សនកិច្ច ​ជា​លើកដំបូង ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេល ដែល​លោក​បាន​ជួប​សវនាការ សម្តែង​ការគួរសម​ជាមួយ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ កាលពីរ​សៀ​ស​ថ្ងៃទី៤ ខែមករា ឆ្នាំ២០១១ នៅ​ទីស្តីការ​ក្រសួងកសិកម្ម។

លទ្ធផល​នៃ​ជំនួប​នោះ​ ក្រៅពីឆ្លើយតប ​ទៅតាម​សំណើ​ ក្នុងការ​ពិនិត្យ​លទ្ធភាព​បញ្ជូន​មន្ត្រី​ជំនាញ​កសិកម្ម​កម្ពុជា​ ទៅ​ជួយ​អភិវឌ្ឍន៍​កិ​សកម្ម ​នៃ​សាធារណរដ្ឋ​ហ្គី​ណេ គឺ​បាន​ឯកភាព​ បង្កើត​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​មួយ (Jiont Commission) ដើម្បី​ពិនិត្យ​ពិភាក្សា​រួម ​ក្នុង​ការេ​រៀបចំ​កិច្ចព្រមព្រៀង​ ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម។

នៅក្នុង​ជំនួប​នោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​ជម្រាបជូន​ភ្ញៀវ ​អំពី​សក្តានុពល​នៃ​វិស័យ​កកសិកម្ម និង​បទពិសោធន៍ ​របស់​កម្ពុ​ជាពិសេស​ដំណាំ​ស្រូវ។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​បាន​រំលឹកថា​ កាលពី​ឆ្នាំមុន កម្ពុជា​ជា​ប្រទេស​នាំ​អង្ករ​ចូល ប៉ុន្តែ​ចាប់ពី​ឆ្នាំ១៩៩៥ មក ប្រទេស​កម្ពុជា​ បាន​ដោះស្រាយ​ដោយ​ខ្លួនឯង​នូវ​សន្តិសុខ​ស្បៀង។

បច្ចុប្បន្ននេះ ​កម្ពុជា​មាន​សល់​ស្បៀង​រាប់លាន​តោន ​សម្រាប់ធ្វើ​ការនាំចេញ​ជាក់ស្តែង​នៅ​ឆ្នាំនេះ​ ក្រៅពី​ការធានាបាន​នូវ​សន្តិសុខ​ស្បៀង​ គឺ​សល់​ស្រូវ ចំនួន៣,៧លាន​តោន ស្មើនឹង២,៤លាន​តោន​អង្ករ​ សម្រាប់ធ្វើ​ការនាំចេញ។ ជាមួយគ្នា​នោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចាត់ទុក​វិស័យ​កសិកម្ម ជា​វិស័យ​អាទិភាព​គ្រប់​កាលៈទេសៈ ជា​មុខព្រួញ​ដំបូង​គេ​បង្អស់​ ក្នុងការ​ដោះស្រាយ​នូវ​សុវត្ថិភាព​ស្បៀង កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​ព​ន្លឿ​ន​កំណើន​សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​បានស្នើ​ឲ្យ​សាធារណរដ្ឋ​ហ្គី​ណេ សាកល្បង​នូវ​ពូជស្រូវថ្មីៗពូជស្រូវ​មានគុណ​ភាព​អង្ករ​ល្អ និង​ប្រើប្រាស់​បរិមាណ​ពូជ​តិច​ក្នុង១ហិកតា ​ដែល​រកឃើញ​ដោយ​អ្នកឯកទេស​កម្ពុជា។ លោក ម៉ា​ម៉ា​ឌី​ហ្យ៉ា​រេ​ បាន​បញ្ជាក់ថា​ការដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​វិស័យ​កសិកម្ម​ជា​វិស័យ​អាទិភាព​បំផុត ហើយ​ប្រការនេះ​ដូច​សាធារណ​ហ្គី​ណេ​ដែរ ​ដែលមាន​លក្ខណៈ​ភូមិសាស្ត្រ​ប្រហាក់ប្រហែលគ្នា ​និង​មាន​ប្រជាជន​ប្រមាណ៨០ភាគ រយ​រស់នៅ​តំបន់​ជនបទ​ដូច​កម្ពុជា​ដែរ។

ចំណុច​នេះ​ អាច​ឲ្យ​ប្រទេស​ទាំងពីរ ​បើក​កិច្ចសហប្រតិបត្តិការ​ ធ្វើ​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​ទៅវិញទៅមក​ លើវិស័យ​កសិកម្ម ​ឲ្យ​បាន​កាន់តែ​ទូលាយ។ នា​ឱ​កាស​នោះដែរ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​ក៏បាន​ជូនយោបល់ ​ដល់​ឯកអគ្គរដ្ឋទូត​ថា​នេះ​ជា​ឱ​កាស​មួយ ​ដែល​សាធារណរដ្ឋ​ហ្គី​ណេ ​អា​ចប​ញ្ចូ​ន​កិច្ច​សហប្រតិបត្តិការ​ត្បូង​ត្បូងបាន។ គួររំលឹកថា ជំនួប​ពិភាក្សា​នេះ ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​រវាង​ប្រទេស ទាំងពីរ​ជាពិសេស​ក្នុងនោះ​ដំណើរ​ឆ្ពោះ​នៅ​រក​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ ​លើ​វិស័យ​ក​លិ​កម្ម។

ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយបេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ ទៅសិក្សាបន្តនៅប្រទេសជប...
នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តកំពត និងកំពង់ស្ពឺ
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ក្រោមប្រធានបទ "ការជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ...
នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...